ភាគទី ២៥ : លោកជាបុរសល្អខ្លាំងណាស់ !

Start from the beginning
                                    

"ខ្ញុំធ្លាប់គិតថាបើភរិយាខ្ញុំផ្អែមល្ហែមដូចនាងគេនឹងគួរឲ្យស្រលាញ់បែបណាទៅ!"។ ណាមជូន ធ្លោយមាត់ពោលពាក្យពិតហើយ ស៊ូសាន ក៏ងាកមកសម្លឹងគេមុននឹង ណាមជូន ភាំងនឹងសម្តីខ្លួនឯងហើយគេក៏បែរជាសើចទៅវិញ។

"និយាយលេងទេ! នាងកុំមើលមកខ្ញុំបែបនេះអី! ល្អៗដូចជា ស៊ូសាន បែបនេះក៏នឹងអាចជួបុរសល្អជាងខ្ញុំរាប់ពាន់ដងព្រោះខ្ញុំមិនបានល្អដូច ស៊ូសាន និយាយទេ! ចឹងនាងអាចឈានចូលទៅមើលបន្ទប់ធ្វើការរបស់នាងបានណា៎! នេះខ្ញុំគិតទៅធ្វើបង្ហើយការងារនៅសល់របស់ខ្ញុំសិន! មានអ្វីមិនយល់ចាំខ្ញុំប្រាប់នាងណា៎!"។ ណាមជូន ក៏ជ្រែងហោប៉ៅដើរចេញទើប ស៊ូសាន សម្លឹងមើលផែនខ្នងគេមុននឹងលើកដៃមកដាក់លើដើមទ្រូងខាងឆ្វេងរបស់នាងម្តងទៀតហើយស្នាមញញឹមស្រទន់ក៏លេចឡើង។

មន្ទីរពេទ្យ ....

បន្ទាបើពីនារីរូបស្រស់បានមើលថែកម្លោះសង្ហាជាសម្លាញ់ហើយនាងក៏ស្ពាយកាបូបចេញមកវិញតែមិនបានសម្លឹងមើលទៅផ្លូវខាងមុខទើបមិនដឹងថានឹងត្រូវទង្គិចជាមួយនរណានាវិនាទីបន្ទាប់។

"អាយ៎/អុស៎!"។ សម្លេង រីស្សាណា ក៏ស្រែកស្របនឹងសម្លេងបុរសម្នាក់ក៏បន្លឺសម្លេងដែរតែនាងក៏បាត់បង់ជំហរមុននឹងដួលជិតដល់ការ៉ូតៅហើយតែដៃមាំដែលមានស្នាមសាក់នៅពេញដើមដៃខាងស្តាំបានលូកមកចាប់ទាញនាងមកមុនហើយនាងក៏មិនអី។

"នេះខ្ញុំសុំ-អេ៎! រីស្សាណា ?"។ សម្លេងពិរោះតបដោយកម្លោះម្នាក់ក៏បន្លឺឡើងទើប រីស្សាណា ងាកមកសម្លឹងហើយក៏បើកភ្នែកធំៗដូចគ្នានិងគេពេលនេះក៏ចឹងដែរ។

"ជុង-ជុងហ្គុក?!!! ម៉េចក៏លោកនៅទីនេះ?"។ បន្ទាប់ពីស្គាល់មុខគ្នាថាជានរណាហើយដៃក្រាស់ដែលចាប់កាន់នាងក៏លែងនាងចេញមុននឹងឈរនាងក្រមុំយើងក៏ឈរមើលគេដោយងឿងឆ្ងល់។

"នេះកើតអី ជុងហ្គុក ? ម៉េចក៏៏លោកដូចជារត់គេចពីអ្វីមកបែបនេះ?"។ នាងក្រមុំក៏សង្កេតឃើញទឹកមុខគេដូចជាភ័យស្លន់ៗហើយកែវភ្នែកក្រលេកក្រឡាប់ទើបនាយងាកមកចាប់ដៃនាង។

"បើបានជួប រីស្សាណា ក៏ល្អ!!! នេះជួយខ្ញុំផងណា៎!! ស្រីម្នាក់នោះគេតាមខ្ញុំមិនលែងនោះទេ រីស្សាណា!!! មិនថាខ្ញុំធ្វើម៉េចក៏នាងមិនឈប់តាមខ្ញុំឡើយ! នាងនោះកាចណាស់! ហើយធ្លាប់ដើរវាយតប់បង្ករឿងនឹងស្រីស្នេហ៍ខ្ញុំផ្សេងៗអស់ជានាក់ទៀតឡើងផ្អើលអស់ហើយ! ពិសេសគឺជា...ហើុយ...ស្រីចាស់ទៀតផង រីស្សាណាអើយ!!! អាយុចំណាស់មីងទៅហើយ!!! ដូច្នេះបើមាន រីស្សាណា ខ្ញុំប្រហែលមានសង្ឃឹមដោះដៃរួចណា៎! ជួយធ្វើមិត្តស្រីខ្ញុំតិចទៅ-អេ៎ ទេៗ!!! ធ្វើមិត្តស្រីក៏មិនកើត! បង ជូន ច្បាស់ជាវៃខ្ញុំស្លាប់ហើយ!!!"។ ជុងហ្គុក ក៏ចេញសំណើរនេះយ៉ាងច្របូលច្របល់ហើយ រីស្សាណា ក៏ចង់ចិញ្ចើម។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now