ភាគទី ២៣ : ថ្ងៃណាមួយគេនឹងយល់!

Start from the beginning
                                    

"អរុណសួស្តីលោក ណាមជូន ! អរុណសួស្តីអ្នកនាង...!"។ ស៊ូសាន ក៏រហ័សញញឹមហើយរាក់ទាក់តែទ្រឹងត្រូវឈ្មោះរបស់ រីស្សាណា ព្រោះមិនស្គាល់ទើប ណាមជូន ញញឹមខណៈ រីស្សាណា ក្រពាត់ដៃសម្លឹងនាងដោយមិនពេញចិត្ត។

"គេឈ្មោះ រីស្សាណា ! នេះជាប្រពន្ធខ្ញុំណា៎! ហៅថា រីណា ក៏បាន!"។ ណាមជូន ក៏ណែនាំដោយក្បោះក្បាយតែ រីស្សាណា ក៏សម្លក់។

"អ្នកណាថាខ្ញុំឲ្យគេហៅខ្ញុំថា រីណា ?"។ រីស្សាណា នៅតែប្រើក្រសែភ្នែកកាចសម្លឹងនាងមិនឈប់ហើយ ស៊ូសាន ក៏អោនមុខចុះមុននឹងញញឹមដាក់នាងដោយភ័យៗ។

"គឺខ្ញុំមិនហ៊ានទេ! ខ្ញុំនឹងហៅអ្នកនាងថាអ្នកនាង រីស្សាណា ចុះ!"។ ស៊ូសាន ក៏តបខណៈ រីស្សាណា ពេបមាត់ហើយក្រពាត់ដៃ។

"មិនបាច់ហៅក៏បាន! បើភ្នែកនាងសម្លឹងឃើញតែប្តីខ្ញុំនោះ!"។ រីស្សាណា តបដោយកែវភ្នែមុតបាញ់តម្រង់មកនាងហើយ ស៊ូសាន ក៏បង្ហាញទឹកមុខស្រពោនហាក់អាម៉ាស់ដែលគេចោទប្រកាន់ខណៈ ណាមជូន ក៏ទាញប្រពន្ញមកក្បែរហើយចងចិញ្ចើមដាក់នាង។

"អូននិយាយស្តីអីចឹងដាក់គេ? នេះ...នេះ ស៊ូសាន កុំប្រកាន់អីណា៎! ប្រពន្ធខ្ញុំនិយាយលេងទេ-"។ នាយកម្លោះនិយាយតបមកវិញមិនទាន់ចប់ក៏ត្រូវ រីស្សាណា ឆ្លើយកាត់។

"មិនបាននិយាយលេងតែនិយាយមែន!"។ រីស្សាណា ក៏វាសដៃស្វាមីនាងចេញហើយ ណាមជូន ក៏ចងចិញ្ចើមខណៈ ស៊ូសាន ក៏មើលពួកគេដោយពិបាក។

"នេះ ..នេះ ខ្ញុំសុំទោសផង! បើខ្ញុំធ្វើឲ្យអ្នកទាំងពីរទើសទាល់ចាំខ្ញុំចាកចេញទៅក៏បានដែរ! ឲ្យខ្ញុំសូមទោសអ្នកនាង រីស្សាណា ផងចា៎!"។ ស៊ូសាន ក៏បែរខ្លួនបម្រុងដើរចេញដោយទឹកមុខស្ងួតស្រពោនធ្វើឲ្យ ណាមជូន ទើសចិត្តខណៈ រីស្សាណា ឈរក្រពាត់ដៃសម្លឹងនាងដោយរឹកពារមិនខ្វល់។

"កុំទៅអីណា៎ ស៊ូសាន! នេះមិនបាច់ដល់ម្ល៉ឹងទេ!"។ ដៃក្រាស់ក៏ស្រវាចាប់ដៃស្រឡូនរបស់ ស៊ូសាន នាំឲ្យ រីស្សាណា ដែលឈរក្រពាត់ដៃមកសម្លឹងមើសកម្មភាពស្វាមីនាងដោយហួសចិត្តមុននឹងញញឹមចុងមាត់។

"ល្អហើយ! ព្រឹកនេះនាងក៏បាននៅកំដរ ជូន ញាំុអីពីរនាក់ទៅចុះ! ខ្ញុំមិនចូលរួមទេ!"។ រីស្សាណា ក៏បែរខ្លួនទៅវិញម្តងទើប ណាមជូន ក៏ងាកមកស្រវាចាប់ប្រពន្ធគេទើបនាងទ្រឹងស្ងៀម។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now