ភាពកក់ក្តៅ!!

Start from the beginning
                                    

ថេហ្យុងងើបចេញពីលើកៅអីរៀបចំអាហារដែលហ្វីលទិញមកមិញនេះអោយរៀបរយទើបយកថង់អាវដែលហ្វីលយកមកជាមួយនោះចូលទៅផ្លាស់ក្នុងបន្ទប់ទឹកនឹងបានងូតទឹកតែម្តង។

@20នាទីក្រោយ

ក្រាក!!!

សម្លេងបើកទ្វាចេញពីបន្ទប់ទឹកធ្វើអោយអ្នកដែលអង្គុយនៅលើគ្រែងាកទៅសម្លឹងមើលភ្លាម។ថេហ្យុងចេញមកមុននឹងបិទទ្វាបន្ទប់ទឹកអោយស្រួលដៃម្ខាងក៏ជាប់ជូតសក់បែមកវិញក៏គាំង..ដៃដែលកំពុងជូតសក់មិញនេះលែងកម្រើកមុននឹងទំម្លាក់ចុះម្តងបន្តិចៗ។

<ថេយ៍...>ជុងហ្គុកដែលអង្គុយនៅលើគ្រែបង្ហើមសម្កេងហៅឈ្មោះសំណព្វចិត្តខ្លួនដែលខានឃើញមុខជាង1អាទិត្យហើយនេះ..នាយពេលនេះពិតជាចង់ស្ទុះទៅអោបរាងតូចណាស់តែបែជាកម្រើកខ្លួនមិនបានព្រោះតែឈឺខ្លួន។

<ជុង..អ្ហា..ជុងហ្គុកបងដឹងខ្លួនហើយ>ថេហ្យុង ស្ទុះរត់ទៅអោបរាងក្រាស់យ៉ាងណែនទាំងក្តីនឹករលឹកជាពន់ពេកគេពិតជានឹកនាយខ្លាំងណាស់នឹកសម្លេងនឹកកែវភ្នែកដែលតែងតែសម្លឹងមកខ្លួនដោយសេចក្តីស្រឡាញ់..នឹក..ពិតជានឹកអ្វីៗគ្រប់យ៉ាងរបស់គេណាស់។

<អឹក..អួយ..>ដោយសាររាងតូចអោបរឹតខ្លួនគេខ្លាំងពេកទើបធ្វើអោយរបួសនៅលើខ្លួនគេចាប់ផ្តើមឈឺឡើងមកបញ្ចេញជាសម្លេងត្អូញត្អែភ្លាម។

<ជុង..ប...បងយ៉ាងមិចហើយ>គ្រាន់តែឮសម្រែកនាយភ្លាមរាងតូចក៏ប្រញាប់ប្រលែងនាយចេញពីការអោបតែមកសួរនាំវិញដោយការព្រួយបារម្ភជាខ្លាំង។

<គឺ..ឈឺ>

<អូន..អូនសំទោសណា>រាងតូចចាប់ផ្តើមរលីងរលោងឡើងមកម្តងទៀតពេលឮនាយនិយាយបែបនេះគេពិតជាចង់អោយនាយជាពីរបួសទាំងអស់នេះណាស់មិនចង់អោយជុងហ្គុករបស់គេឈឺឡើយ។

<ថេយ៍..មិចក៏បងកម្រើកជើងខាងនេះមិនបានអញ្ចឹង>សំណួររាងក្រាស់ធ្វើអោយថេហ្យុងមិនដឹងគួរនិយាយបែបណានោះទេទើបស្ងាត់មាត់បន្តិច។

<មិចក៏អូនស្ងាត់>

<គឺ..អូនទៅហៅពេទ្យមកសិន>ថេហ្យុង លលកដៃវាសទឹកភ្នែកចេញមុននឹងរត់ទៅក្រៅដើម្បីទៅហៅពេទ្យអោយមកពិនិត្យអាការះអោយរាងក្រាស់។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now