អោយបងជឿយ៉ាងមិច!!

7.9K 461 1
                                    

Ep:25

<ក្រាក!!!>

កំពុងតែអោបថើបគ្នាសម្លេងបើកទ្វាធ្វើអោយរាងតូចនឹងជុងហ្គុកងាកទៅមើលព្រមគ្នាដោយជុងហ្គុកមិនព្រមប្រលែងចង្កេះរាងតូចចេញពីរង្វង់ដៃឡើយតែបែជាជ្រួញចិញ្ចើមចូលគ្នាដោយការមិនពេញចិត្តនឹងការចូលមកដោយមិនទាន់សូមអនុញាត្តិ។

<អឺ!!>ហ្វីណា ឈរគាំងមួយកន្លែងបន្ទាប់ពីបើកទ្វាមកឃើញបែបនេះពិតជានឹកស្មានមិនដល់ថាជុងហ្គុកនឹងអាក្មេងម្នាក់នេះស្និតស្នាលគ្នាដល់ថ្នាក់នេះចឹងតើបានជាជុងហ្គុកចូលមកការពាររហូត។

<ជុងហ្គុក!!លែងសិនទៅ>ថេហ្យុង បែមករករាងក្រាស់វិញមុននឹងនិយាយតិចៗអោយគេព្រមប្រលែងដៃចេញពីចង្កេះខ្លួន។

<នាងមករកអី>ជុងហ្គុក មិនស្តាប់តាមការបញ្ចាររបស់រាងតូចតែបែជាងាកទៅសួរហ្វីណាដែលកំពុងឈរនៅមាត់ទ្វាមិនទាន់ហ៊ានចូលនេះ។

<គឺ..>

<នាងដូចជាគ្នានសីលធម៍ក្នុងការចូលមកដោយគ្នានការអនុញាត្តិសោះ>ជុងហ្គុក បោះសម្តីទៅនាងទាំងទឹកមុខរាបស្មើរ។

<សំទោសលោកចន!!ខ្ញុំគ្នានចេតនានោះទេ...ថ្ងៃនេះខ្ញុំមកគ្រាន់តែយកផ្លែឈើនឹងសូមទោសលោកចនពីរឿងកាលពីម្សិលមិញនោះ>ហ្វីណា បញ្ចេញទឹកមុខដឹងខុសចំពោះរាងក្រាស់ថែមទាំងកាន់កន្រ្តក់ផ្លែឈើមកដាក់លើតុរបស់ជុងហ្គុកថែមទៀត។

<ហេតុអីត្រូវសំទោសខ្ញុំ?>

<គឺរឿងនឹងខ្ញុំជាអ្នកខុសចឹងហើយខ្ញុំចង់មកសូមទោសលោកចនដោយផ្ទាល់>ហ្វីណា

<ហឹុស..ខ្ញុំថានាងមិនគួរមកសំទោសខ្ញុំទេ>ជុងហ្គុក ញញឹមបន្តិចមុននឹងទាញរាងតូចទៅអង្គុយលើសាឡុងដោយនាយអង្គុយជិតរាងតូចដូចគ្នា។

<ចឹង..តើលោកចន ចង់យ៉ាងមិចវិញ>ហ្វីណា នៅតែខំនិយាយសូមការអភ័យទោសពីរាងក្រាស់។

<អ្នកដែលនាងគួរតែសូមទោសគឺថេហ្យុង មិនមែនជាខ្ញុំ>ជុងហ្គុក

សម្តីរបស់រាងក្រាស់កំពុងតែធ្វើអោយនាងំួរបដិសេដយ៉ាងមិចព្រោះតែថ្ងៃនេះនាងជាអ្នកមកនិយាយដោយខ្លួនឯងថារឿងថ្ងៃនោះនាងជាអ្នកខុសចឹងហើយវាពិបាកនឹងធ្វើអោយនាងប្រកែកបានណាស់។

អំណាចម៉ាហ្វៀល😈🔞[ចប់]Donde viven las historias. Descúbrelo ahora