បាត់បង់សតិ!!

6.1K 377 0
                                    

Ep:35

នៅក្នុងបន្ទប់ដែលមានហ្សូលលិនឹងថេហ្យុងអង្គុយលើគ្រែនាងបានប្រាប់រាងតូចហើយថាជុងហ្គុកគេមានការសំខាន់ធ្វើរួចរាលនឹងប្រញាប់មករកខ្លួនវិញ ថេហ្យុងមិននិយាយច្រើនក៏យល់ព្រមចាំផ្លូវរាងក្រាស់ត្រឡប់មករកខ្លួនវិញ។

<បងហ្សូលិពេលណាគារួចធុរះទៅ>ថេហ្យុង ដែលអង្គុយផ្អែកខ្នងនឹងគ្រែអ្នកជំងឺនោះងាកមកសួរហ្សូលិដែលកំពុងអង្គុយជិតផ្លែឈើក្បែគេនេះ។

<ប្រហែលកំពុងជិះមកហើយមើលទៅអ្នកប្រុស>ហ្សូលិ ងើបមុខមកតបនឹងរាងតូចទាំងញញឹមនៅជាមួយថេហ្យុងនាងមិនអាចស្ងៀមស្ងាត់បានទេនាងត្រូវនិយាយកំដររាងតូចកុំអោយគិតថាអផ្សុក។

<តើគាត់ទៅធ្វើធុរះអីទៅ បងហ្សូលិដឹងទេ>រាងតូចនៅតែបន្តសួរចង់ដឹងម្យ៉ាងកុំអោយស្ងាត់ផង។

<ខ្ញុំក៏មិនដឹងដែរ..>

ក្រាក!!!

<ថេយ៍..>

<ចាហ្វាយ..>ហ្សូលិ ក្រោកឈរដើរចេញទៅម្ខាងឃើញចាហ្វាយខ្លួនមកវិញហើយនាងក៏ចេញទៅខាងក្រៅមិនចង់រំខានរឿងផ្ទាល់ខ្លួនចាហ្វាយនោះទេ។

<ជុងហ្គុក>គ្រាន់តែឃើញរាងក្រាស់ដើរមកចូលថេហ្យុងញញឹមសប្បាយចិត្តចេញមកអង្គុយនឹកដល់នាយយូរហើយមានអារម្មណ៍ថាមិនចង់នៅឆ្ងាយពីគេសោះបន្ទាប់ពីរឿងនោះកើតឡើងមកលើគេ។

<ហេតុអីប្រញាប់ភ្ញាក់យ៉ាងនេះបងចេញទៅមិនដល់កន្លះម៉ោងផង>ជុងហ្គុកដើរចូលមកអោបអ្នកនៅលើគ្រែមុននឹងស្រដីសួរទៅរាងតូច គេស្មានតែរាងតូចមិនទាន់ភ្ញាក់នឹងស្រួលមិនបាច់ប្រាប់ថាទៅធ្វើអី។

<ដេកមិនលក់ទេ>

<ហេតុអី?>

<អូនចង់ទៅផ្ទះ>ថេហ្យុង

<នៅ1,2ថ្ងៃអីទៀតទៅអោយរបួសអូនជាស្រួលបួលសិន>

<អត់ទេ នៅទីនេះមិនស្រួលដូចនៅផ្ទះនោះទេ>រាងតូចស្រាប់តែរំអុកនាយក្រាស់ដោយធ្វើមាត់សម្រួចទៅកាន់នាយ អត់នឹងខ្នាញ់មិនបានពិតមែនក្មេងពូកែរំអុក។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now