កូននៅទីណា!!

5.7K 376 4
                                    

Ep:36

@ថ្ងៃថ្មី...

ថ្ងៃនេះថេហ្យុងត្រូវចេញពីមន្ទីពេទ្យដោយការរំអុករាងក្រាស់អោយប្រញាប់ចេញព្រោះមិនទំម្លាប់ដេកនៅមន្ទីពេទ្យនោះទេ ជុងហ្គុកក៏មិនថាអ្វីដែលព្រោះបើរាងតូចនៅភូមិគ្រឹះគេនឹងបានទៅធ្វើកិច្ចការចាំបាច់ខ្លះៗដោយមិនបាច់ព្រួយបារម្ភពីរាងតូច។

<យេ..ត្រឡប់មកវិញហើយ>ថេហ្យុង រត់ចុះពីលើឡានដោយឈប់មិនទាន់ស្រួលបួលផងក៏បើកទ្វារត់ចេញមកប្រញាប់ទៅក្នុងភូមិគ្រឹះភ្លាម។

<យាប់ណាស់ក្មេងនេះ>រាងសង្ហារចេញពីក្នុងឡានសម្លឹងទៅរាងតូចទាំងក្រវីក្បាលតិចៗហួសចិត្តនឹងចរិកបែបនេះណាស់។

<តែគួរអោយស្រឡាញ់ណាស់ចាហ្វាយ>ហ្វីល អើតក្បាលចេញពីក្នុងឡានស្រដីទៅចាហ្វាយគេទាំងញញឹមបិទមាត់មិនចិតកើតជាចិត្តក្តៅដល់រាងក្រាស់ភ្លាម។

<នែ កុំមកនិយាយគួរអោយស្រឡាញ់>នាយជ្រួញចិញ្ចើមមិនពេញចិត្តពេលឮបែបនេះចេញពីមាត់ជំនិតខ្លួនចេះមកលូកមាត់ស្អីដែលទេ។

<អៅ..បើមែន>

<ទៅនិយាយជាមួយម៉ែឯងទៅ>តបទាំងសម្លក់ហ្វីលមិនដឹងកើតស្អីទេសូម្បីជំនិតខ្លួនក៏ឈ្លោះជាមួយដែរ។

<នេះលេងដល់ម៉ែផងហេសចាហ្វាយ>

<ឪឯងក៏យើងលេងដែល>ថាចប់នាយកំម្លោះដើរចេញទៅដោយមិនភ្លេចសម្លក់ទៅជំនិតខ្លួនម្តងទៀតជាការគំរាមដោយក្រសែភ្នែកហួងហែងខុសរបៀប។

<ហូយ...សម្លក់នោះសម្លក់តិចលានមោទៅចាហ្វាយខ្ញុំ>ឃើញថាចាហ្វាយខ្លួនដើរចូលភូមិគ្រឹះហើយក៏ក៏និយាយតិចៗម្នាក់ឯង មិនហ៊ានអោយឮទេខ្លាចខ្ទាតចេញពីក្នុងឡានទាន់ អង្គុយរអ៊ូរង៉ូវៗម្នាក់ឯងមុននឹងដើរទៅយកអីវ៉ាននៅខាងក្រោយគូទឡានចូលទៅខាងក្នុង។

<អ៊ំឯណាថេយ៍..>ជុងហ្គុក ដើរចូលមកមិនឃើញរាងតូចដើរសួរទៅអ៊ំជីងដែលឈរចម្អិនអាហារម្នាក់ឯងនោះ  នាយទើបតែឃើញរាងតូចរត់មកសោះចូលមកក៏មិនឃើញ។

<ចាហ្វាយ..អ្នកប្រុសខ្ញុំឃើញរត់ទៅខាងក្នុងបាត់ហើយ>អ៊ំជីង ងាកមកស្រដីជាមួយចាហ្វាយខ្លួន ឮបែបនេះជុងហ្គុកក៏ឡើងទៅតាម។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now