តើគេជាអ្នកណា???

7.5K 420 0
                                    

Ep:26

ប្រើពេលជាងមួយម៉ោងសម្រាប់គូស្នេហ៍មួយគូដែលបញ្ចប់សង្រ្គាមក្តៅគគុករបស់ពួកគេល្មមតែបញ្ឍប់រាងតូចត្រូវសន្លប់បាត់មាត់ឈឹងពីពេលណាមិនដឹងទេ។

ចូលមកមើលក្នុងបន្ទប់ដែលរាងក្រាស់ធ្វើអាថ៍កំបាំងផ្ទាល់ខ្លួនដែលនៅក្នុងបន្ទប់អូសហ្វីសរបស់គេ បុគ្គលិកគ្រប់គ្នាគ្នានអ្នកណាដឹងទេថាមានបន្ទប់មួយទៀតនៅក្នុងអូសហ្វីសនេះ។

តាមពិតនាយកំម្លោះធ្វើធ្វើបន្ទប់អាថ៍កំបាំងនេះព្រោះពីមុននាយជាមនុស្សមិនសូវមកដេកនៅភូមិគ្រឹះឡើងការងារស្ទើលតែមិនបានសម្រាកដូច្នេះហើយទើបនាយត្រូវធ្វើបន្ទប់នេះសម្រាប់ខ្លួនឯងផ្ទាល់តែម្តង។

ជុងហ្គុកអង្គុយគងអន្ទាក់ខ្លាលើសាឡុងវែងកាន់កែវស្រាក្រហមក្រវីចុះឡើងៗសម្លឹងទៅរាងខាងមុខជញ្ចាំងដែលកំពុងបញ្ចាំងស្លាយអោយឃើញរូបភាពក្មេងៗរបស់គេពីមុន។

<ហឹម!!>ត្របកភ្នែកតូចស្តើងខំប្រឹងបើកឡើងតិចៗក្រោកអង្គុយទាំងលលកដៃញីភ្នែក ដោយសាររាវរករាងក្រាស់មិននៅជិតខ្លួនទើបធ្វើអោយគេក្រោកឡើងភ្លាម។

<ជុង!!>ថេហ្យុង ហៅទៅអ្នកដែលអង្គុយលើសាឡុងបែខ្នងទៅមើលស្លាយនោះ ទើបធ្វើអោយនាយងាកមកមើលរាងតូចទាំងញញឹម។

<អូនភ្ញាក់ហើយ>ជុងហ្គុក

<ឆាប់ដើរមកនេះមក>ដោយឃើញរាងតូចនៅអង្គុយធ្វើភ្នែកមឹសៗសម្លឹងគេបែបនេះនាយក៏ហៅបបួលរាងតូចអោយដើរមករកសាឡុងជាមួយគេ។

ថេហ្យុងឃើញរាងតូចបញ្ចាអោយមកជិតខ្លួនបែបនេះគេក៏បើកភួយបញ្ចេញរូបរាងដែលគ្រងជាមួយនឹងអាវឃ្លំសរដែលរាងក្រាស់ពាក់អោយនោះមុននឹងទំម្លាក់ជើងស្រលូនសរខ្ចីរបស់ខ្លួនចុះទៅ ដើរសម្តៅទៅរករាងក្រាស់នៅខាងមុខនេះ។

<ផឹប!!>

សម្លេងទំម្លាក់ខ្លួនអង្គុយពីលើភ្លៅរបស់រាងក្រាស់ ធ្វើអោយនាយកំម្លោះប្រញាប់ទម្លាក់កែវស្រាទៅលើតុម្ខាងខ្លាចថានឹងធ្លាក់ត្រូវរាងតូចមុននឹងចាប់ក្រសោបចង្កេះរាងតូចអោបយ៉ាងណែនព្រោះមើលរាងតូចធ្វើចុះមកដល់ភ្លាមក៏ទំម្លាក់ខ្លួនលើគេមួយទំហឹងតែម្តង មិនដឹងកើតអីទេមើលទៅង៉ក់ងររឿងអីទៀតហើយ។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now