មុខស្មឿកៗ!!

12.8K 740 3
                                    

Ep:03

គ្រាន់តែរត់ចូលមកដល់បន្ទប់ទឹកភ្លាមក៏ប្រញាប់ចាក់កន្លឹះភ្លាមៗមុននឹងនឹកគិតពីសម្តីរបស់នាយម្នាក់នោះតើគេនិយាយពិតឬអត់បើវាជាការពិតចឹងតើជីវិតគេទៅជាយ៉ាងណាទៅគេនឹងត្រូវបម្រើនៅក្នុងភូមិគ្រឹះនេះរហូតមែនទេបើសិនជាគេជាមនុស្សក្នុងភូមិគ្រឹះនេះហើយ។

<ហឺុយៗ..ឈប់គិតៗត្រូវតែរកដំណោះស្រាយ អីលូវត្រូវធ្វើតាមគេសិនហេស>ថេហ្យុង សម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់ផ្ទាំងដល់ធំមួយពេលនេះជីវិតមិនមែនជាខ្លួនឯងទៀតទេគឺមានតែការបញ្ចាពីម្ចាស់ខ្លួនចឹងហេស។

<ហូយ..បើចឹងមែនចប់មិនខានទេខ្ញុំ>ចាប់ផ្តើមពេបមាត់សម្លឹងខ្លួនឯងនៅក្នុងកញ្ចក់នោះ។ឈរគិតម្នាក់ឯងស្ទើលមួយសន្ទុះទើបចាប់ផ្តើមទៅងូតទឹកម្តងគិតច្រើនពេកឈឺក្បាលណាស់ មានតែបណ្តោយតាមព្រហ្មលិខិតសិនទេ។

តុបៗ~~

សម្លេងស្នូជើងចុះពីលើកាំជណ្តើរបន្លឺឡើងតិចៗល្មមអោយអ្នកអង្គុយនៅកន្លែងទឹកបាយឮសន្ធូតែម្តងហើយ។

<អឺ...>ថេហ្យុង ឈរអេអងមិនដឹងថាត្រូវធ្វើអ្វីមុនគេថាអ្នកបម្រើត្រូវរៀបចំបាយទឹកអោយចាហ្វាយពេលព្រឹកតែគេចុះមកគឺរៀបចំរួចហើយជាស្រេចហើយមិនដឹងថាធ្វើអីទើបឈរអេអងលើកដៃអេសក្បាលតិចៗទាំងទឹកមុខញញឹមញញែមដូចជាមិនសម។

<ឯងគួរតែស្គាល់ច្បាប់ួម្លាប់ដែលត្រូវភ្ញាក់មុនមិនមែនមកអោយយើងអង្គុយចាំបែបនឹងទេ>រាងក្រាស់ដែលអង្គុយនឹងមុខតុបាយដែលធំនោះចាប់ផ្តើមនិយាយឡើងបន្ទាប់ពីឃើញថារាងតូចស្ងាត់មិននិយាយអី។

<គឺ..ខ្ញុំមិនទាន់ដឹងច្បាស់រឿងគេយកខ្ញុំមកលក់ផងហេតុអីខ្ញុំត្រូវនៅទីនេះ>ថេហ្យុង ដាច់ចិត្តលើកសំណួរនេះឡើងមិនមែនគេចង់សួរសាំុញាំុជាមួយនាយក្រាស់ច្រើនទេតែមកពីខ្លួនមិនដឹងពិតមែនបើត្រឹមតែ1ថ្ងៃសោះធ្វើអោយខ្លួនក្លាយជាមនុស្សក្នុងភូមិគ្រឹះនេះគេមិចនឹងត្រៀមខ្លួនទាន់ទៅ។

<ហ្វីលចេញឡាន>រាងក្រាស់មិនតបនឹងសំណួរដល់អត់ប្រយោជន៍របស់រាងតូចទេថែមទាំងធ្វើមិនឮនឹងសំណួរដែលថេហ្យុងសួរទៀតបែជានិយាយជាមួយជំនឹតខ្លួនអោយចេញឡានធ្វើអោយអ្នកស្តាប់ហើយហួសចិត្តជាខ្លាំង។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now