នឹងមានរឿងអ្វីបន្ត!!

4.9K 360 2
                                    

Ep:42

ថ្ងៃថ្មីចូលមកដល់រាងតូចដែលដេកលង់លក់នៅលើគ្រែពេលនេះនៅមិនទាន់ភ្ញាក់នោះទេរហូតឮសម្លេងគោះទ្វាហៅពីក្រៅទើបរំញោចអោយអ្នកដែលកំពុងដេកនោះត្រូវស្រវេស្រវាក្រោកឡើងទៅបើកទ្វា។

ក្រាក!!!

<អ៊ំ..>

<អ្នកប្រុស..សូមទោសរំខានអ្នកប្រុសហើយ>អ៊ំជីង ស្រដីពាក្យសូមទោសព្រោះតែឃើញថារាងតូចត្រូវភ្ញាក់ដោយសារតែគាត់មករំខាន។

<មិនអីទេ អ៊ំមានការអី>ថេហ្យុង

<ចាហ្វាយបានផ្តាំមកយកអាហារអោយអ្នកប្រុសពិសារហើយមួយទៀតចាំគាត់ថ្ងៃត្រង់គាត់នឹងមកពិសារបាយជាមួយអ្នកប្រុស>អ៊ំជីង លើកថាសអាហាទៅដាក់លើតុខាងក្នុងបន្ទប់ គាត់គិតថាថេហ្យុងឈឺព្រោះស្មាលនេះហើយមិនព្រមចុះទៅក្រោម។

<អរគុណអ៊ំហើយ>

<ភ្នែកអ្នកប្រុសកើតអី?>

<អត់អីទេ..ប្រហែលដេកយូរពេក>ប្រញាប់ឆ្លើយដោះសារកុំអោយគិតថាយប់មិញនេះគេដេកយំរហូតដល់គេងលកើមិនដឹងខ្លួនហើយក៏មិនចង់អោយគាត់ដឹងថាគេបឹងជុងហ្គុកទាស់សម្តីគ្នាពីយប់មិញដែរ។

<អរ..មិនអីទេខ្ញុំឈប់រំខានអ្នកប្រុសហើយ>ជឿតាមពាក្យរាងតូចរៀបរាប់ដោយមុនដឹងប្រកែកអ្វីមុននឹងចុះទៅខាងក្រោមវិញ នៅមានការងារច្រើនទៀតដែលគាត់ត្រូវធ្វើ។

ក្រឹប!!!

<ហឺុយ...>ថេហ្យុង បិទទ្វាងាកសម្លឹងមើលទៅថាសអាហារនៅលើតុដកដង្ហើមទាំងនឿយណាយចិត្តនឹកគិតដល់រឿងយប់មិញដែលកើតឡើងពួកគេមិនគួរទាស់សម្តីគ្នារឿងតិចតួចនឹងសោះ ភ្ញាក់ឡើងថានឹងនិយាយជាមួយរាងក្រាស់តែគេបែជាទៅធ្វើការបាត់មិនព្រមដាស់ខ្លួនអោយជួយរៀបចំសម្លៀកបំពាក់នឹងចងក្រវ៉ាត់ករអោយដូចមុនៗទៀត ពិតជាអន់ចិត្តណាស់។

ទំម្លាក់ទេកមុខចុះមុននឹងទាញកន្សែងដើរចូលទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន ពិតជាស្មុគស្មាញ់ណាស់។

ថេហ្យុងរុំកន្សែងត្រឹមចង្កេះឈរបង្ហាញខ្លួននៅមុខកញ្ចក់ផ្ទាំងធំដែលនៅចំពោះមុខខ្លួនគេកំពុងមើលរូបរាងខ្លួនឯង មើលចុះប៉ុន្នានថ្ងៃនេះដូចជាមានសាច់ដល់ហើយ មិនអោយមានសាច់យ៉ាងមិចបើអីលូវគេញាំុច្រើនណាស់ពេលខ្លះយប់ជ្រៅក៏ឃ្លានដែលដល់ថ្នាក់ចុះមករកអីញាំុនៅខាងក្រោមម្នាក់ឯងក៏មាន បើឃ្លានអោយធ្វើយ៉ាងមិច។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now