តើគួរធ្វើយ៉ាងមិចទៅ!!

6.7K 403 0
                                    

Ep:27

ចូលមកដល់ព្រឹកថ្ងៃថ្មីបញ្ចេញពន្លឺព្រះអាទិត្យរះចាំងចូលមកក្នុងបន្ទប់Condoមួយកន្លែងដែលកំពុងមានគូស្នេហ៍ អូ..មិនមែនទេគឺកំពុងមានប្រុសស្រីពីរនាក់ដែលគ្នានទំនាក់ទំនងអ្វីសោះពេលនេះបែជាដេកអោបគ្នាយ៉ាងស្នឹតរមួតខោអាវរាយប៉ាយពេញបន្ទប់មិនដឹងថាយប់មិញបានធ្វើស្អីខ្លះនោះទេ។

<ហឹម!!>សម្លេងក្រហឹមដើមកររបស់មនុស្សស្រីដែលត្រូវថ្ងៃចាំងចូលមកប៉ះលើផ្ទៃមុខធ្វើអោយនាងប្រញាប់លើកដៃមកបាំងមុននឹងនឹងខំព្រិចភ្នែកតិចៗដើម្បីអោយស៊មនឹងពន្លឺថ្ងៃ។

<អឹម..ខ្ញុំនៅទីណា>នាងងើបក្រោកឡើងយឺតៗទាំងមានអារម្មណ៍ថាឈឺពេញខ្លួនមិនដឹងថាយប់មិញកើតអីឡើយ។

<មិចក៏គ្នានសំម្លៀកបំពាក់..>ហ្វីណាបម្រុងចុះពីលើគ្រែតែក៏ត្រូវផ្អាកព្រោះតែនៅលើខ្លួននាងគ្នានសំម្លៀកបំពាក់នោះទេ នាងចាប់ផ្តើមរកនឹកថាមានរឿងអ្វីកើតឡើងមកលើខ្លួនទើបខំងាកមើលជុំវិញខ្លួនទើបឃើញមនុស្សប្រុសម្នាក់កំពុងដេកជិតនាង។

<អ្ហាយ~~~>នាងតូចប្រញាប់បើកបំពង់ករស្រែកយកៗព្រោះតែត្រូវមកជួបរឿងបែបនេះតើកំពុងមានរឿងអ្វីមកលើនាងទៅហេតុអីក្លាយជាបែបនេះ។

<នាងកើតអី>កំម្លោះដែលកំពុងលង់លក់យ៉ាងសុខស្រួលគ្រាន់តែឮសម្រែករបស់នាងភ្លាមក៏ធ្វើអោយគេងើបស្ទុះឡើងស្រវាមកជិតនាង។

<ឯង..យប់មិញធ្វើស្អីយើង ហឹុកៗ..ឯងបំពានយើង>ហ្វីណា ស្រែកយំខ្លាំងៗដាក់អ្នកម្ខាងទៀតដែលកំពុងសំម្លឹងមកនាងហួសចិត្តនឹងនាងខ្លាំងមែនទែនមើលតែមានរឿងអីហើយ។

<រឿងនឹងហេស..អ្នកនាងគិតច្រើនធ្វើអី>

<មិនអោយយើងគិតយ៉ាងមិចឯងរំលោភយើង..ទាំង..ហឹុក..ទាំងយើងមិនដែលស្គាល់គ្នាពីមុនទេ>

<ចង់ស្គាល់ខ្ញុំហេស>

<ឯង..ថោកទាប>

<ថោកទាបយ៉ាងមិច..នេះកុំប្រាប់ថាខ្ញុំមិនដឹងនាងកំពុងតោងបងប្រុសខ្ញុំ>

<បងប្រុស?អ្នកណាបងឯង>ហ្វីណា បើកភ្នែកធំៗសម្កឹងទៅកាន់គេទាំងទឹកភ្នែកនៅជាប់ថ្ពាល់នាងនៅឡើយ។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now