កូនអ្នកណា?

6.2K 385 0
                                    

Ep:34

បន្ទាប់ពីលួងលោមរាងតូចអោយដេកទៅវិញហើយរាងល្រាស់ក៏ក្រោកឈររៀបចំសំម្លៀកបំពាក់អោយត្រឹមត្រូវវិញមុននឹងអោនទៅថើបថ្ងាស់រាងតូចមួយខ្សឺត!!!

<បងនឹងឆាប់មកវិញ>ជុងហ្គុក សម្លឹងមើលទៅថេហ្យុងបន្តិចមុននឹងដើរចេញទៅខាងក្រៅបន្ទប់ទុកអោយរាងតូចនៅខាងក្នុងដែលកំពុងតែដេកលង់លក់យ៉ាងស្រួល។

<ក្រាក!!!>

<ចាហ្វាយ>ហ្សូលិ

<នៅមើលថែថេយ៍អោយបានល្អ បើសួររកខ្ញុំថាមានការបន្តិចនឹងឆាប់មកវិញ>ជុងហ្គុក

<ចា៎ ចាហ្វាយ>រៀបរាប់ផ្តាំទៅហ្សូលិរួចរាល់ជុងហ្គុក៏ដើរចេញទៅរកហ្វីលដែលឈរចាំនៅខាងមុខមន្ទឺពេទ្យត្រៀមឡានរួចជាស្រេចរងចាំទទួលចាហ្វាយទៅកន្លែងដែលនឹងទៅអីលូវនេះ។

<អញ្ចើញចាហ្វាយ>ហ្វីលរត់មកបើកទ្វាឡានអោយចាហ្វាយរួចរាលទើបចូលទៅខាងក្នុងកន្លែងបើកចេញទៅ ដោយមានឡាន2គ្រឿងអមតាមសងខាងដូចគ្នា។

SKIP

<អ៊ួកៗ...>ហ្វីណា ប្រញាប់រត់ចេញពីលើពូករត់សម្តៅទៅរកបន្ទប់យ៉ាងលឿន។

<អ៊ួក..ហឹក>ហ្វីណាលើកដៃមករឹតទ្រូងខ្លួនឯងតិចៗក្អួតចេញមកឡើងខ្សោះពីក្នុងខ្លួនទៅហើយ មិនដឹងថាមានរឿងអីនោះទេដេកសុខៗស្រាប់តែវិលមុខចង់ក្អួតទៅវិញ។

<ហឹម!!>នាងលើកដៃមួលបើកទឹកមកលុបលាងមុខយ៉ាងស្អាតមុននឹងទាញក្រដាស់មកជូតមាត់ នាងមានអារម្មណ៍ថាល្វីងមាត់ណាស់ដូចជាចង់ញាំុរបស់ជូៗ។

ងឺុត!!!

ឡានផ្លាកលេខត្រកូលចនឈប់នៅខាងមុខភូមិគ្រឹះគ្រួសារហ្គីនធ្វើអោយអ្នកបម្រើចេញមកមើលថាជាអ្នកណាទើបប្រញាប់រត់ទៅប្រាប់អ្នកស្រីខ្លួន។

ជុងហ្គុកចុះចេញពីលើឡានបន្ទាប់ពីហ្វីលរត់មកបើកទ្វាឡានអោយ។

<អរ..លោកចនខ្យល់អីបកលោកចនមកដល់ទីនេះ>អ្នកស្រីហ្គីន ចេញមកទទួលទាំងស្នាមញញឹមស្រស់ស្រាយមែនទែនមិនងាយបានលោកចនម្នាក់នេះមកផ្ទះគាត់នោះទេបើមកប្រាកដជាមានរឿងសំខាន់អ្វីហើយ។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now