ភាពកក់ក្តៅ!!

Start from the beginning
                                    

<អរគុណ>ថេហ្យុង

<អីយ៉ា..អរគុណអីទៅអ្នកប្រុស..មែនហើយកូនធ្វើទុក្ខខ្លាំងហេសអ្នកប្រុស>

<ក៏..តិចតួច>

<ខ្ញុំឮថាកូនអាសារធ្វើទុក្ខដោយសារមានសុខភាពល្អ>ហ្វីល សម្លឹងទៅពោះរាងតូចគេគិតថាចាហ្វាយគេមើលទៅមានសំណាងណាស់ដែលមានមនុស្សល្អដូចជាអ្នកប្រុសថេហ្យុងហើយអាចបង្កើតកូនបានទៀត។

<ពិតមែន?>

<បាទ!!គិតៗទៅគួរអោយច្រណែនចាហ្វាយខ្ញុំណាស់មានប្រពន្ធទាំងស្អាតហើយនៅអាចបង្កើតកូនអោយគាត់បានទៀត>

<ហិហិ..ខ្ញុំគិតថាហ្វីលគួរតែរកមើលស្រីណាម្នាក់ទៅ>ញញឹមអៀនឡើងមកភ្លាមបន្ទាប់ពីឮសម្តីរបស់ហ្វីលបែបនេះទើបលេចស្មាមញញឹមចេញមក។

<ពិតមែនហើយខ្ញុំកំពុងមើលចិត្តមនុស្សស្រីម្នាក់ណាអ្នកប្រុស>ហ្វីល

<ពិតមែន?នាងជាអ្នកណាទៅ..ឬមួយហ្សូលិ>ថេហ្សុង

<បាទ!!>ហ្វីល គ្រាន់តែឮឈ្មោះហ្សូលិភ្លាមធ្វើអោយគេអៀនមួុរំពេចរាងតូចឃើញចឹងក៏ញញឹមហួសចិត្តចេះអៀនទៅកើត។

<អឹម..ចឹងជូនពរញ៉ែនាងអោយបានឆាប់ៗណា>ថេហ្យុង ធ្វើជាលលកដៃធ្វើជាកំម្លាំងចិត្តអោយហ្វីលញ៉ែនាងអោយបានព្រោះគេក៏ដឹងថាហ្សូលិជាមនុស្សស្រីដែលឆ្លាតក្លាហានពិបាកនឹងតាមញ៉ែបន្តិចហើយតែគេគិតថាហ្វៅលប្រាកដជាតាមញ៉ែនាងបាន។

<បាទ..អរនេះខ្ញុំត្រូវទៅមើលក្រុមហ៊ុនហើយបើអ្នកប្រុសត្រូវការអ្វីអាចcallមកខ្ញុំបាន>ហ្វីល ធ្វើដៃជាសញ្ញាcallអោយរាងតូចឃើញ ទើបបានត្រឹមតែក្រហឹមងក់ក្បាលយល់ហ្វីលក៏ដើរចេញទៅដោយមិនភ្លេចបិទទ្វាអោយរៀបរយវិញ។

គ្រាន់តែហ្វីលចេញទៅផុតរាងតូចក៏ទំម្លាក់ទឹកមុខមកជាធម្មតាវិញ ហ្វីលតែងតែមកនិយាយលេងជាមួយថេហ្យុងរាល់ថ្ងៃបែបនេះដើម្បីអោយរាងតូចកុំសូវគិតច្រើនតែម្នាក់
ឯង. អាចថាធ្វើបែបនេះអាចធ្វើអោយថេហ្យុងមានអារម្មណ៍ល្អខ្លះតែគេនៅតែមានអារម្មណ៍ព្រួយបារម្ភពីរាងក្រាស់ដដែល។

អំណាចម៉ាហ្វៀល😈🔞[ចប់]Where stories live. Discover now