ភាគទី ២២ : បងស្រលាញ់អូនជាអូន 🔞

Start from the beginning
                                    

"ឆ្កួតទេហេ៎? បើខ្ញុំគក់លោកឲ្យស្លាប់មែនក៏លោកនៅដេកឲ្យខ្ញុំគក់ដែរមែនទេ?"។ រីស្សាណា និយាយដោយសម្លេងគ្រោតគ្រាតតែដៃនាងប្តូរមកជាអង្អែលដើមទ្រូង ណាមជូន វិញហាក់អាណិតគេដែលនៅស្ងៀមឲ្យនាងវៃ។

"បងអត់ឈឺទេ!! ហើយបើស្លាប់ក្រោមដៃអូន! បងក៏មានក្តីសុខបំផុត! សុខចិត្តបើកដៃឲ្យអូនវៃតាមចិត្ត!"។ ណាមជូន និយាយដោយញញឹមស្រស់ដាក់នាងហើយនាងក្រមុំក៏មិនមាត់ករមុននឹងមានទឹកមុខស្រពោនបន្តិចហើយក៏ទម្លាក់មុខនាងមកកើយលើដើមទ្រូង ណាមជូន ហើយលើកដៃមកឪបគេធ្វើឲ្យនាយកម្លោះភ្ញាក់ផ្អើលតែក៏រីករាយមុននឹងឪបនាងវិញ។ ( អត់ទេ 🤧🤧 អេតមីនចង់បានប្តីចឹងដែរ 🤧🤧 )

"ជូន សន្យានឹងខ្ញុំបានទេ?"។ មុខស្រទន់កើយលើដើមទ្រូងបុរសជាស្វាមីហើយនិយាយទើប ណាមជូន មើលនាងហើយលើកដើមកអង្អែលក្បាលនាងថ្នមៗ។

"បាទ! សន្យាអីក៏បានដែរ! បងធ្វើតាមអូនទាំងអស់!"។ ណាមជូន និយាយដោយសម្លេងស្រទន់។

"បើថ្ងៃណាមួយ ជូន លែងស្រលាញ់ខ្ញុំហើយ! សុំ ជូន ដើរមកប្រាប់ខ្ញុំត្រង់ៗមកថា ជូន លែងស្រលាញ់ខ្ញុំហើយ! យើងនឹងលលែងលះគ្នាតាមសម្រួល! កុំកុហក កុំលួចលាក់ក្បត់ខ្ញុំទៅមានអ្នកផ្សេងអីបានទេ?"។ សំណើរនាងធ្វើឲ្យ ណាមជូន ទ្រឹងស្ងៀមមុននឹងគេចងចិញ្ចើមមិនពេញចិត្តនឹងសម្តីនាង។

"អូននិយាយអី រីណា ? ម៉េចអូននិយាយចឹង? បងគ្មានថ្ងៃឈប់ស្រលាញ់អូនឡើយ! ទោះបីអូនមិនស្រលាញ់បងតបវិញក៏បងនៅតែស្រលាញ់អូន! បងពិបាកណាំស់ទម្រាំមានពេលជាមួយអូន! ម៉េចនិយាយចឹង! បងនឹងក្បត់អូនបានយ៉ាងម៉េចបើបងស្រលាញ់តែអូននោះ!"។ ណាមជូន ក៏តបដោយការមិនពេញចិត្តហើយ រីស្សាណា ក៏ងើបខ្លួនចេញមុននឹងទ្រោបដងខ្លួននាងលើគ្រែក្បែរកាយនាយហើយសម្លឹងមើល ណាមជូន ដោយកែវភ្នែកប្រាកដប្រជា។

"ខ្ញុំជាមនុស្សយ៉ាងម៉េច ជូន ប្រហែលស្គាល់ច្បាស់ជាងគេហើយ! ខ្ញុំមិនស្លូតបូតហើយមិនទន់ភ្លន់! សម្តីខ្ញុំអាក្រក់ស្តាប់ហើយក៏មិនចេះយកចិត្តនឹងផ្អែមល្ហែម! នៅសង្គមខាងក្រៅមានស្រីជាច្រើនណាស់ដែលគេល្អជាងខ្ញុំ! នេះខ្ញុំជឿជាក់លើខ្លួនឯងមិនបានទេថា ណាមជូន នឹង មិនប្រែចិត្តទៅមានអ្នកផ្សេងនៅថ្ងៃណាមួយនោះ!! ខ្ញុំស្គាល់ខ្លួនឯងច្បាស់! មនុស្សដូចខ្ញុំនៅជាមួយកាន៊តែយូរគឺកាន់តែធុញថប់! គ្មានប្រុសឯណាគេមកស្រលាញ់ខ្ញុំបានយូរនោះឡើុយ ជូន !"។ ទឹកមុខនាងស្មើតែកែវភ្នែកសោកសៅធ្វើឲ្យ ណាមជូន ហាក់ក្តុកក្តួកស្មានមិនដល់មនុស្សស្រីមានទំនុកចិត្តខ្ពស់រាល់ដងនេះមានការគិតបែបនឹងមកលើខ្លួននាងដែរ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now