Episode 1 : អុកឡុក.!

4K 342 2
                                    


សម្លេងរបស់ជុងហ្គុកនិយាយឡើងធ្វើអោយថេយ៉ុងបុកពោះតែម្តង អ្វីដែលធ្វើអោយគេកាន់តែភ្ញាក់ផ្អើលនោះគឺជុងហ្គុកកំពុងតែឈរនៅចំពោះមុខគេស្រស់ៗតែម្តង មិនមែនក្នុងកញ្ចក់ទៀតនោះទេ។

« អាយ~ ចេញមកធ្វើស្អីទៀតអាខ្មោចឆ្កួត.! ចេញអោយឆ្ងាយ »Taehyungថាហើយក៏ដោះស្បែកជើងវាយក្បាលជុងហ្គុកផាច់ៗដែលជាហេតុធ្វើអោយនាយក្រាស់ឆេះដុំលើសដើម។

« អាក្មេងចង្រៃ.! យើងនឹងសម្លាប់ឯង »Jungkookស្ទុះប្រុងទៅចាប់កាយតូចរបស់ថេយ៉ុងប៉ុន្តែនាយចាប់មិនទាន់នោះទេព្រោះថេយ៉ុងរហ័សរត់ចូលក្នុងហាងលឿនជាង ដោយសារក្នុងហាងមានមនុស្សច្រើនទើបជុងហ្គុកមិនហ៊ាន។

« សង្ឃឹមថាមិនមកតាមទៅចុះ.! »Taehyungដកដង្ហើមញាប់ៗមកឈរនៅកន្លែងគិតលុយរបស់គេវិញមុននឹងអ៉ើត.ករកមើលជុងហ្គុកខ្លាចថានាយក្រាស់នឹងចូលមកតាមទៀត។

« អូយ.! ហិកៗ...មកឈរតាំងពីពេលណា? »Taehyungងាកមកវិញក៏ត្រូវភ្ញាក់ព្រឺតនូវពេលដែលឃើញជុងហ្គុកកំពុងតែឈរក្រោយខ្នងរបស់នាយទៀតហើយ តាមនោះតាម។

« ... »Jungkookធ្វើមុខស្មើរមុននឹងដើរចេញពីថេយ៉ុងរួចដើរសម្តៅទៅយកកន្ត្រក់ចាប់នំនិងទឹកដោះគោចេកដាក់ពេញកន្ត្រក់រួចយកមកកន្លែងថេយ៉ុងគិតលុយ។

« ស្អី? »Taehyungកាន់កន្ត្រក់រួចក៏សម្លឹងមុខជុងហ្គុកទាំងមិនយល់ ខ្មោចម្នាក់នេះដូចឆ្កួតៗយ៉ាងមិចទេ តាមគេមិនឆ្អែតនៅចង់រើរបស់ក្នុងហាងទៀត។

« គិតលុយ.! »Jungkookនិយាយខ្លីៗរួចក៏អោបដៃឈរចាំថេយ៉ុងគិតលុយអោយ ដោយសារតែថេយ៉ុងគិតថាជុងហ្គុកប្រហែលជាចង់ទិញទើបនាយព្រមគិតលុយអោយ បន្ទាប់ពីគិតលុយរួចរាល់ជុងហ្គុកក៏កាន់ថង់ឥវ៉ាន់ប្រុងដើរចេញ។

« នែ.! មិនទាន់អោយលុយផងចង់ទៅណា? »Taehyungរហ័សឃាត់នូវពេលដែលឃើញនាយក្រាស់ប្រុងទិញមិនអោយលុយಠ_ಠ។

« ចេញអោយយើងផង.! »Jungkookថាហើយនាយមិនបានទៅណាឆ្ងាយនោះទេគឺដាក់គូថអង្គុយលើកៅអីក្បែរកន្លែងគិតលុយរបស់ថេយ៉ុងរួចក៏ហែកនំញ៊ាំធ្វើមិនដឹង។

« លុយឪពុកលោកផ្ញើរនៅខ្ញុំតាំងពីពេលណា? ធ្វើដល់ខ្មោចហើយកុំអន់ចរឹកពេក.! អោយលុយមកខ្ញុំអោយឆាប់ »Taehyungលាដៃទារជុងហ្គុកប៉ុន្តែកុំសង្ឃឹមថាជុងហ្គុកខ្វល់អោយសោះ។

💙Make you mine🦋[ ចប់ ]Where stories live. Discover now