Episode 1 : អុកឡុក.!

Start from the beginning
                                    

« បើលោកមិនអោយខ្ញុំនឹងហៅសន្តិសុខអោយមកអូស.កលោកទៅប៉ុស្តិ៍ប៉ូលីសមិនខាន »Taehyung និយាយគំរាមទាំងច្រត់ចង្កេះសម្លក់មុខជុងហ្គុកលែងខ្លាចលែងស្អីទៀតហើយខ្មោចឆ្កួតៗអញ្ចឹងនោះ។

« បើគ្មានលុយផងប្រុងអោយយើងអោយលុយឯងតាមណា? យកលីអូយើងទៅអញ្ចឹង »Jungkookថាហើយក៏ក្រោកឈរឡើងប្រុងលើកដៃស្រាតខោពិតមែន រីឯភ្ញៀវនៅទីនោះនាំគ្នាងាកមើលគ្រប់គ្នា ខណៈនោះនាយតូចក៏រហ័សឃាត់។

« បានហើយខ្ញុំចេញក៏បាន.! កម្មណាស់ម៉ែអើយ »Taehyungដកលុយខ្លួនឯងយកមកគិតទាំងទឹកមុខចង់យំ ខំសន្សំលុយសូម្បីតែបាយមិនហ៊ានទិញញ៊ាំផងក៏មកត្រូវចំណាយលើលោកខ្មោចនេះទៀត។

« ... »Jungkookសើចចុងមាត់ច្រត់ចង្ការញ៊ាំនំបណ្តើរអង្គុយមើលស្តាំមើលឆ្វេងបណ្តើរដូចមនុស្សទើបចេញពីព្រៃ។( សង្ខេប : ចន ជុងហ្គុកកាលពីឆ្នាំ1971« 50ឆ្នាំមុន »ជាកូនរបស់អ្នកមានម្នាក់ នាយរស់នៅប្រៀបដូចជារាជបុត្រប៉ុន្តែវាមានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះព្រោះថ្ងៃមួយម្តាយតែម្នាក់របស់គេស្រាប់តែស្លាប់ដោយសារតែមានអ្នកចាក់សម្លាប់គាត់ជាច្រើនកាំបិទ វាគួរអោយសង្វេកខ្លាំងណាស់ ទិដ្ធភាពនៃការស្លាប់របស់អ្នកស្រីចនបានដក់ជាប់នៅក្នុងខួរក្បាលរបស់ជុងហ្គុកដែលបណ្តាលអោយគំនិតរបស់គេប្រែជាបិសាច ឃើញមនុស្សចង់តែសម្លាប់ គេបាននិយាយប្រាប់ខ្លួនឯងថាសម្លាប់មនុស្ស1000នាក់មិនស្មើរនឹងម្តាយគេម្នាក់នោះទេ ការឈឺចាប់របស់គេត្រូវតែសងដោយឈាម ដោយសារតែការសម្លាប់លើសលុបពេកជុងហ្គុកត្រូវបានស្ត្រីម្នាក់ដែលនាយបានសម្លាប់នោះបានដាក់បណ្តាសារអោយនាយជាប់ក្នុងកញ្ចក់រហូតដល់រកឃើញឃាតករដែលបានសម្លាប់ម្តាយគេហើយក៏ត្រូវជាគូរព្រេងរបស់គេផងដែរទើបនាយអាចចេញមកវិញបានពោលគឺនូវពេលដែលថេយ៉ុងបោកកញ្ចក់នោះជុងហ្គុកក៏ភ័យមិនស្ទើរដែរប៉ុន្តែនាយបែរជាចេញមកបានទៅវិញ អញ្ចឹងមានន័យថាថេយ៉ុងជាឃាតករកាលពីអតីតជាតិ? )

« ទ្រាំមិនបានទេអាញ់.! ចាប់ទះលែងដឹងខ្មោចឥឡូវហើយ »Taehyungរអ៊ូរង៉ូវៗទាំងក្រឺតជុងហ្គុកជាខ្លាំង បើអាចគេចង់តែចាប់ជុងហ្គុកទះអោយណាណីទេ។

💙Make you mine🦋[ ចប់ ]Where stories live. Discover now