ភាគ ១២.

1.1K 64 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ១២.

« បាទ អរគុណលោកពូ! ខ្ញុំសុំទៅជួបជីមីនបន្តិច » ជុងហ្គុកនិយាយតែពិននេះគេក៏ដើរចេញទៅរកកូនកំលោះសង្ហារដែលឈរទទួលភ្ញៀវនៅផ្នែកម្ខាងទៀតនោះ។
...

« បងហ្វា! អាមួយមកការបងឯងដែរនួក! វាកំពុងឈរជាមួយបងមីនហ៎ វាដើរបុកខ្ញុំហើយអត់សុំទោសទេ! វាថែមទាំងថាខ្ញុំស្រីម៉ាហ្វៀមាត់អត់គម្របទៀត!  អាមួយនិងជាអ្នកណាទៅបង? សំខាន់ម៉េខវាដឹងថាខ្ញុំម៉ាហ្វៀ » ប៊ែលឡារីនិយាយទៅកាន់ហ្វាសុីលីដោយសម្លក់សម្លឹងទៅរាងក្រាស់ពីចម្ងាយ នេះកើតអីនិង? មកអត់ត្រូវគ្នាតាំងពីក្រសែភ្នែកដំបូងទៅហើយ!

« ជុងហ្គុកមែនទេ? ម៉េចហៅគេវា ពេញមាត់បែបនេះ? គាត់ជាកូនរបស់ប្រធានាធិបតីនៅប្រទេសអុីតាលី! លោក ជុងហ្គុក កាហ្វីលិក! » ហ្វាសុីលីរហ័សទាញរាងស្តើងមកគៀនបន្តិច ព្រោះកញ្ញាម្នាក់នេះមាត់ឮៗខ្លាំងណាស់។

« កូនប្រធានាធិបតី? ហូយយ ខ្ញុំជេរគាត់ឡើង 2-3 ខ្សែហើយ ធ្វើយ៉ាងម៉េចទៅ? អូយយ គេកំពុងសម្លឹងមកខ្ញុំហើយ ជួយប៊ែលផងម៉ែ » ប៊ែលឡារីនិយាយឡើងដោយរត់មកឈរក្រោយខ្នងហ្វាសុីលីព្រោះរាងក្រាស់ខាងនោះកំពុងមើលមកនាងហើយ។

« ប៊ែលឡារី វីលសាន់! មកនេះ »

« ជុយ ម៉េចវាស្គាល់ឈ្មោះខ្ញុំ? កូនមីចោរ... អួយ ច្រលំមាត់ទៀតហើយ » ឮគេហៅស្រស់ៗបែបនេះប៊ែលឡាក៏កាន់តែភ័យក្នុងចិត្តទៅទៀតហើយ នាងមិនមែនភ្លើទៅតាមគេហៅទេ គឺនៅឈរក្រោយហ្វាសុីលីនិងឯង។

« ពិធីចាប់ផ្តើម! សុំកូនកំលោះកូនក្រមុំឡើងមកទីនេះ! » សម្លេងអាចារ្យអ្នករៀបចំពិធីក៏ស្រែកឡើងធ្វើអោយកូនកំលោះកូនក្រមុំដែលកំពុងនិយាយដែលគេខាងនោះរត់ត្រហេបត្រហបមកលើឆាកភ្លាមៗ។

SKIP {បាច់រៀបរាប់តាប៉ែអីទេ😔]

« ហូយយ ហត់ណាស់ » ពិធីបានបញ្ចប់ទៅហើយ ភ្ញៀវក៏នាំគ្នាទៅពិសារអាហារនៅទីធ្លាខាងក្រៅអស់ ទុកតែកូនកំលោះកូនក្រមុំនិងមនុស្សតិចតួចនៅក្នុងផ្ទះ។ ហើយហ្វាសុីលីនេះគឺនាងដួលលើភ្លៅជីមីនតែម្តង! អ្នកណាថាការសប្បាយ? ហត់សឹងដាច់ខ្យល់នៀក។

« អូយយ ដោះរ៉ូបចេញសិន! » ហ្វាសុីលីនិយាយតែពិននេះនាងក៏រត់ទៅរកសំអាងការដើម្បីអោយគេដោះរ៉ូបតឹងណែននោះចេញអោយ...

...

« កើតអីនិងប៊ែលឡា? ម៉េចមិនញុំា? » ហ្វាសុីលីសួរឡើងទៅកាន់រាងស្តើងដែលនៅជិតខ្លួន... ពួកគេកមពុងតែអង្គុយនៅតុអាហារ តុមួយអង្គុយតែបួននាក់ក្មេងៗនិងឯង ដោយមានជីមីននិងជុងហ្គុកនៅទល់មុខ។

« មានអ្នកខ្លះមករួមតុ! សុីមិនចូល! » ឮតែនាងនិយាយបែបនេះក៏ដឹងថានាងសម្តៅលើនរណាបាត់ហើយ រីឯអ្នកមានខ្លួននោះក៏មិនបាននិយាយអីនជំនួសដោយការខាំមាត់សម្លក់និងនាង ដូចជាខ្នាញ់ណាស់!

« និយាយថា... បងហ្វានិងបងមីននៀក! ថើបគ្នាម្តងទៀតអោយប៊ែលមើលមក! ឈុតឆាកថើបគ្នាលើឆាកមុននេះខ្ញុំអត់បានមើលផង! »

To be continued...

ប្រសប់ណាស់ក'ប៊ែល😭🙏

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Tahanan ng mga kuwento. Tumuklas ngayon