ភាគ ៣៣.

1K 50 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ៣៣.

-មន្ទីរពេទ្យ

ក្រលេកមកមើលកាយសង្ហារដែលកំពុងអង្គុយយ៉ាងស្ងាត់ស្ងៀមនៅពីមុខបន្ទប់សង្រ្គោះបន្ទាន់នេះវិញ គេស្ងាត់ខុសពីធម្មតា ទឹកមុខកាចសាហាវមឺុងម៉ាត់ទាំងប៉ុន្មានក៏ប្រែមកជាស្រងូតស្រងាត់ កែវភ្នែកហាក់ដឹងខុសនឹងរឿងគ្រប់យ៉ាងដែលគេបានធ្វើ...

« បើនាងអាក្រក់ហើយ ម៉េចខ្ញុំមិនធ្វើល្អទៅ? ខ្ញុំអាក្រក់បកទៅរកនាងវិញធ្វើអី? » ពាក្យសម្តីបន្លឺឡើងតិចៗចេញពីមាត់របស់ជីមីន... គេសប្បាយនិងធ្វើបាបនាងណាស់ តែពេលដែលនាងមានបញ្ហាគេក៏ប្រែជាឈឺចិត្តចម្លែក... ទាំងដែលគេតែងតែប្រាប់ខ្លួនឯងថាគេឈប់ស្រលាញ់នាងហើយ! គេគ្មានថ្ងៃឈឺចាប់ដោយសារតែនាងទេ!

...

ហាឡូ?

" រឿងយើងទុកម្តុំសិនទៅ! ខ្ញុំត្រូវការអោយលោកបញ្ចុះបញ្ចូលបងមីន កុំអោយគាត់ធ្វើបាបបងហ្វាខ្លាំងពេក " រាងក្រាស់លើកទូរស័ព្ទឡើងបាន់សម្លេង ពាក្យពេចន៍ទាំងនេះហើយគេក៏ស្រាប់តែទម្លាក់ឯកសារចោលតែម្តង។

« ប៊ែលឡា នាងបានលេខខ្ញុំមកពីណា? នាងនៅឯណា? នាងមានដឹងថាខ្ញុំរកនាងទេ? »

« អាចោរនេះនិយាយមិនចេះស្តាប់គ្នាសោះ! ខ្ញុំអោយលោកចាត់ការបងជីមីនសិន »

« បើខ្ញុំធ្វើបាននាងត្រូវតែមកជួបខ្ញុំណា »

" អើ រៀបការជាមួយលោកក៏បានដែរ "

« តែថា ជីមីនប្រាប់មកមុននេះថា ហ្វាសុីលី កំពុងនៅមន្ទីរពេទ្យ សភាពការណ៍មិនសូវល្អទេ! មុននេះនាងនិយាយអី? និយាយម្តងទៀតមក! » គេកំពុងនិយាយសុខៗនាងក៏និយាយកាត់ គេស្តាប់មិនទាន់ទេ។

" ខ្ញុំនឹងទៅមន្ទីរពេទ្យអីឡូវនេះ! ហើយពួកយើងចាំ 10-20 ឆ្នាំទៀតចាំជួបគ្នាក៏មិនហួសពេលដែរ លោកមិនបាច់ទាក់ទងមកលេខនេះទៀតទេ! លេខនេះជាលេខសាធារណៈ! លាហើយ " និយាយតែពិននេះ ប៊ែលឡាក៏បិទបាត់ ទាំងដែលគេមិនទាន់បានដឹងអ្វីពីនាងផង។

« មន្ទីរពេទ្យ? » ជុងហ្គុកពេលនេះគឺគេនៅកូរ៉េ! បានឮបែបនេះ គេដឹងថាគេគួរទៅជួបនាងនៅទីណាហើយ! ទោះនាងមិនចង់ជួបគេ ក៏គេត្រូវនិយាយអោយដាច់ស្រេចជាមួយនាងដែរ។

...

To be continued...

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Opowieści tętniące życiem. Odkryj je teraz