ភាគ ២.

1.7K 87 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ២.

« អាងតែខ្លួនឯងជាម៉ាហ្វៀ! គម្រាមមនុស្សរហូត! គូរអោយស្អប់ពិតមែន! » ជីមីនបន្លឺឡើងតិចៗមុននិងចុះហត្ថលេខាលើក្រដាសអេតាសុីវិលនោះតាមសម្តីរបស់នាង។

" លោកនិងដឹងថាខ្ញុំនឹងលេងជាមួយលោកបែបណា ផាក ជីមីន! " សម្លេងបន្លឺឡើងក្នុងចិត្តសម្លឹងទៅរាងក្រាស់មិនដាក់ភ្នែក ស្នាមញញឹមលេចឡើងលើផ្ទៃមុខហ្វាសុីលីពេលនេះគឺគួរអោយញញើតណាស់...

« បើអស់ការហើយខ្ញុំទៅវិញហើយ! ទៅផ្តល់ដំណឹងអោយគ្រួសារខ្ញុំ! » រាងក្រាស់ថាហើយគេក៏ងើបដើរចេញទៅតែម្តង គេមិនចូលចិត្តនៅក្នុងបរិយាកាសដែលមានអង្គរក្សរុំព័ទ្ធជុំវិញបែបនេះទេ។

« ស្អែកមកជួបខ្ញុំម្តងទៀតណា អនាគតស្វាមី! » ហ្វាសុីលីស្រែកឡើងទៅកាន់រាងក្រាស់ដែលដើរចេញទៅនោះដោយស្នាមញញឹម លើកនេះនាងលះបង់ខ្លាំងណាស់! លះបង់ជីវិតនៅលីវរបស់នាងដើម្បីតែការសងសឹកមួយ...

~~~~

« លោកប៉ា! ម៉ាក់មិនអីទេមែនទេ? » មកដល់ផ្ទះតូចល្មមមួយ រាងក្រាស់ក៏សួរឡើងទៅរាងចំណាស់ដែលអង្គុយឈ្ងោកសម្លឹងឯកសារ ហាក់មមារញឹកណាស់។

⟨ ផាក ជីមីន នេះគេជាកូនប្រុសតែម្នាក់គត់របស់លោកផាកដែលទើបនិងត្រូវក្រុមហ៊ុនក្ស័យធុនប៉ុន្មានឆ្នាំចុងក្រោយនេះ តាំងពីក្រុមហ៊ុនក្ស័យធុនមកគ្រូសារផាកដែលធ្លាប់តែធូរធារក៏ធ្លាក់មកដល់បាត រស់នៅត្រូវធ្វើការច្រើនដើម្បីភ្គត់ផ្គង់គ្រួសារថែមទាំងត្រូវព្យាបាលម៉ាក់ជីមីនដែលមានជំងឺបេះដូងនោះទៀតផង។ ⟩

« ប៉ាអោយម៉ាក់កូនលេបថ្នាំហើយៗ អីឡូវនេះប្រហែលជាកំពុងសម្រាក! » លោកផាកនិយាយឡើងបែបនេះ ជីមីនក៏ងក់ក្បាលតិចៗមុននិងទាញកៅអីមកអង្គុយចុះពីមុខតុធ្វើការរបស់គាត់។

« មុននេះខ្ញុំទៅផ្ទះរបស់លោកពូកាង! កូនស្រីគាត់ហៅខ្ញុំទៅ! » បានឮសព្វនាមត្រកូលកាងភ្លាម លោកផាកក៏ងើបមុខមកសម្លឹងកូនប្រុសដោយភាំងភ្ញាក់ផ្អើលនិងសម្តីរបស់គេណាស់ គេរំលឹកឈ្មោះត្រកូលកាងបែបនេះធ្វើអោយគាត់នឹកដល់រឿង 10 ឆ្នាំមុនហើយ។

« គេនិយាយយ៉ាងម៉េចជាមួយកូន? » ឮអ្នកជាឪពុកសួរឡើងបែបនេះជីមីនក៏រៀបរាប់រឿងរ៉ាវមុននេះដោយមិនស្ទាក់ស្ទើចិត្តសូម្បីបន្តិច។

« កូនយល់ព្រម? កូនសុីញេចុះអេតាសុីវិលហើយៗ? » លោកផាកដកដង្ហើមធំបន្តិច ហាក់មិនចង់អោយកូនប្រុសត្រូវមកជាប់សម្ពាធរៀបការជាមួយមនុស្សស្រីដែលគេមិនស្រលាញ់បែបនេះទេ។

« ខ្ញុំត្រូវតែព្រម! ដើម្បីមើលជម្ងឺម៉ាក់អោយជា! ហើយក៏ដើម្បីសុខភាពប៉ាដូចគ្នា! បើប៉ាធ្វើការជ្រុលហើយឈឺម្នាក់ទៀតអោយខ្ញុំរស់យ៉ាងម៉េច? មិនអីទេប៉ាខ្ញុំគួរតែដល់ពេលសងគុណអ្នកទាំងពីរហើយ! ល្ងាចនេះលោកពូកាងគាត់ណាត់ប៉ានិយាយរឿងពិធីភ្ជាប់ពាក្យហើយនិងរឿងចូលហ៊ុន ក្រុមហ៊ុមនេះតែម្តង » កាលបើបានឮជីមីននិយាយបែបនេះហើយគាត់ក៏ប៉ះស្មាកូនប្រុសដោយងក់ក្បាលតិចៗ មកដល់ដំណាក់កាលនេះហើយក៏ត្រូវតែព្រមគ្រប់យ៉ាងបែបនេះឯង។

SKIP.

-ថ្ងៃថ្មី

« ថ្ងៃនេះលោកត្រូវជូនខ្ញុំទៅទិញសំលៀកបំពាក់នៅផ្សារទំនើប! ហើយលោកជិះអីមក? » រាងស្តើងសួរទៅកាន់អ្នកដែលមានកម្ពស់ខ្ពស់ជាងខ្លួន ជាដៃគូដែលធ្លាប់តែលេងជាមួយគ្នាតាំងពីតូចបែកគ្នាអស់ 10 ឆ្នាំជាងនេះ។

« ខ្ញុំជិះឡានក្រុងមក! នាងចេះជិះឡានក្រុងឬអត់និង? មើលទៅនាងមិនចេះទេ យើងដើរក៏បាន! » ជីមី ននិយាយឡើងបែបនេះគេក៏ប្រុងអូសដៃនាងទៅតែក៏ត្រូវអាក់ដំណើរវិញកាលបើដៃស្តើងចាប់គេជាប់មិនអោយបន្តបាន។

« នេស សោរឡាន! បានប្រពន្ធអ្នកមានហើយ ប្រពន្ធម្នាក់នេះម៉េចនិងដាច់ចិត្តអោយប្តីជិះឡានក្រុងទៀតទៅ? »

To be continued...

សុទ្ធតែប្តី😭

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Waar verhalen tot leven komen. Ontdek het nu