ភាគ ៣.

1.5K 75 1
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ៣.

-ផ្សារទំនើប

« អឹហឹម! នែ! » មកដល់ផ្សារទំនើបភ្លាមរាងស្តើងក្រហឹមក្នុងបំពង់.ក ហុចដៃទៅអោយរាងក្រាស់មិនដឹងក្នុងបំណងអី ឯជីមីនវិញកាលបើគេឃើញបែបនេះគេក៏មិនខ្វល់ជំនួសដោយការដើរបន្ត ធ្វើអោយហ្វាសុីលីត្រូវស្រែកឡើងផ្អើលមនុស្សតែម្តង។

« នាងស្រែកស្អី? ឆ្កួតមែនទេ? » កាលបើបានឮសម្រែករបស់រាងស្តើងហើយ ជីមីនក៏រត់មករកនាងវិញយ៉ាងរហ័សក៏ព្រោះភ្នែកមនុស្សសម្លឹងមើលមកច្រើនពេកនោះអី។

« តោះ! » ហ្វាសុីលីមិនឆ្លើយនិងសំណួររបស់គេ តែជំនួសដោយការស្រាក់ដៃគេជាប់ មុននិងបន្តដើរទៅដោយមានដៃគេជារបស់កាន់ មើលពីចម្ងាយមកមិនខុសពីគូស្នេហ៍ទេ។

« ចាំបាច់កាន់ដៃដែរ? នាងរឿងច្រើនពិតមែន! » ជីមីននិយាយឡើងតិចៗ សម្លក់ទៅកាន់រាងស្តើងម្នាក់នេះដែលចូលចិត្តធ្វើអីតាមតែចិត្ត មិនគិតពីគេសោះ។

« ឡើងទៅលើញុំាអីសិនទៅ! » ហ្វាសុីលីនិយាយតែពិននេះនាងក៏ឈានជើងឡើងជណ្តើរយន្តជើង ដោយសារតែឈានមិនបានមើល នាងរវល់តែសប្បាយចិត្តពេក ក៏ឈានខុសកាំធ្វើអោយកាយស្តើងនោះត្រូវដួលអស់ជំហរ។

[សប្បាយចិត្តពេកធ្លាក់ពីលើកាំជណ្តើរ😭🤣]

« នាងធ្វើអោយស្រួលបួលមួយភ្លែតទៅមើល! បើគ្មានខ្ញុំនៅក្រោយនាងប្រហែលជាបែកក្បាលហូរឈាម 20 លីត្របាត់ហើយ! » រាងក្រាស់ទប់ចង្កេះរាងស្តើងពីក្រោយមិនអោយនាងដួលទាន់ទេ ឃើញគេមិនអើពើនិងនាងបែបនេះតែគេក៏ដៃលឿនគួរសមដែរ មកទប់នាងទាន់ពេលបែបនេះ។

« អរគុណប្តី! » ហ្វាសុីលីបែរមកស្ញេញដាក់គេមុននិងបែរទៅមើលខាងមុខវិញមិនបានឃើញថាអ្នកខ្លះកំពុងលួចញញឹមនិងរឹកពារគួរអោយស្រលាញ់របស់នាងមួយនេះទេ។

...

« និយាយអញ្ចឹងអ្នកមីងនៅឯណា? ម៉េចក៏ខ្ញុំឃើញតែលោកពូ? » មកអង្គុយក្នុងហាងមួយ គាប់ចួនជាពេលចាំអាហារមកដល់ ជីមីនក៏បោះសំណួរសួរទៅកាន់រាងស្តើងខាងនោះ។

« លោកមិនដឹងទេ? ម៉ាក់ខ្ញុំស្លាប់ទៅជាង 5 ឆ្នាំហើយ! គាត់ពិបាកចិត្តរឿងបងប្រុសផងហើយក៏សុខភាពគាត់មិនសូវល្អផង មានរឿងផ្ទួនគ្នាបែបនេះទើបគាត់មិនអាចបន្តការរស់នៅបាន... » ហ្វាសុីលីឆ្លើយឡើងដោយមិនសម្លឹងមុខគេ ក៏ព្រោះមិនចង់បង្ហាញកែវភ្នែកទន់ខ្សោយនិងការចងគំនុំទាំងប៉ុន្មាននោះអោយគេឃើញ... អោយតែរំលឹករឿងបងប្រុសនាង គឺទាក់ទងនិងគេ! បែបនេះហើយនាងមិនចង់អោយគេសង្ស័យ។

« សុំទោសដែលសួរបែបនេះ! មើលទៅនាងរឹងមាំបែបនេះ នាងមិនអីទេមែនទេ? » ប្រយោគសួរឡើងចុងក្រោយបង្កប់ន័យបារម្ភនោះស្រាប់តែធ្វើអោយចិត្តរឹងបុឹងរបស់ហ្វាលីណា ភាពខឹងស្អប់មុននេះប្រែមកជារលាយត្រឹមមួយពព្រិចភ្នែក នាងទន់ចិត្តនិងគេបាត់ទៅហើយគ្រាន់តែគេបារម្ភបន្តិចសោះ។

« ខ្ញុំមិនអីទេ! យ៉ាងម៉េច? បារម្ភនិងលង់ស្រលាញ់ខ្ញុំហើយមែនទេ? » ហ្វាសុីលីព្យាយាមនិយាយឡើងតាមចរិករបស់នាងវិញ បង្វែរសាច់រឿងមួយនេះចេញកុំអោយនាងឈឺក្នុងទ្រូងតទៀត។

« ស្រលាញ់សម្បើមណាស់! និយាយតាមត្រង់ណា បើខ្ញុំស្រលាញ់នាងបានខ្ញុំស្រលាញ់ហើយ! មិនមែនមកអង្គុយស្អប់នាងរាល់ថ្ងៃបែបនេះទេ » ឮរាងក្រាស់និយាយបែបនេះហ្វាសុីលីក៏ខាំមាត់សម្លក់គេតែម្តង ចាំបាច់អីគេនិយាយត្រង់យ៉ាងនេះ?

« លោកអត់ចិត្តណាស់! ចាំមើលខ្ញុំលួចមានសាហាយហើយ! »

To be continued...

ឈ្នះណាស់កូនស្រី😭

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now