ភាគ ២៩.

970 51 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ២៩.

SKIP.

បន្ទាប់ពីអង្គុយសំកុក ជើងជាប់ច្រវ៉ាក់ ស្តាប់សម្លេងដ៏គូរអោយរអើមនោះ ហើយក៏យំដល់ថ្នាក់ទន់ត្របកភ្នែកគេងលក់នោះ ពេលនេះគឺពេលថ្ងៃហើយ ហ្វាសុីលីនៅមិនទាន់ដឹងខ្លួននៅឡើយទេ ព្រឹកមិញនាងមិនបានញុាំបាយផង ថ្ងៃនេះមិនដឹងបានញុំាឬអត់ទេ។

« ចូលចិត្តធ្វើខ្លួនកម្សត់ម្ល៉េះ? អ្នកណាងាប់និង? » រាងក្រាស់ចូលមកឃើញរាងកាយស្តើង បិទភ្នែកផ្អែកជញ្ជាំង ដោយទឹកភ្នែកនៅដាមជាប់ថ្ពាល់នៅឡើយនោះ គេក៏និយាយឡើង ដោយអាការៈមិនពេញចិត្ត គេមិនដែលពេញចិត្តនាងស្រាប់ហើយ...

« អឹក... លោកមកវិញហើយ? » កាលបើបានឮសម្លេងរបស់គេ ហើយនិងបានឮសម្លេងដោះច្រវាក់នោះ រាងស្តើងក៏បើកភ្នែកឡើង ស្រដីសួរគេមុនតែម្តង។

« ឃើញហើយនៅសួរទៀត? ចេញទៅ! ខ្ញុំចង់សម្រាក » ជីមីនដោះច្រវ៉ាក់ចេញ មុននិងបោះសម្តីដេញនាង ដោយមិនគិតពីរឿងអីសោះ គេចង់ធ្វើអីគេក៏ធ្វើនិង ផ្គាប់តែចិត្តខ្លួនឯង។

« អូយ » ហ្វាសុីលីមិននិយាយ ច្រើនបន្តងើបដើរចេញដោយផ្នែកក.ជើង ឈឺពើតផ្សារមិនតិចទេ។

...

« របស់ញុំាច្រើនប្រអប់ម្ល៉េះ? គេញុំាម្នាក់ឯងអស់ដែរ? ច្រើនយ៉ាងនេះគេប្រាកដជាអោយខ្ញុំមួយប្រអប់ហើយ! មិនខ្វល់ទេ ហឹស » មកដល់ផ្ទះបាយ ហ្វាសុីលីក៏បានឃើញរបស់ញុំាជាច្រើនដែលតម្រៀបគ្នាហាក់ដូចជាចាំវត្តមានអ្នកណាម្នាក់មកញុំាអញ្ចឹង! នាងក៏មិនឆ្ងល់ច្រើន គឺញុំាដើម្បីបំពេញក្រពះនិងឯង។

ក្រឺងៗ

« ស្រីមករកទៀតហើយ? » បានឮសម្លេងកណ្តឹងភ្លាម រាងស្តើងក៏ទុករបស់ញុំានៅមួយដុំទាំងដែលនាងញុំាជិតអស់ទៅហើយ!

« អូ សួស្តី! លោកមករកជីមីនមែនទេ? » ឃើញថាជាវត្តមានមនុស្សប្រុសមុខមាត់សង្ហារហើយហ្វាសុីលី ក៏រាក់ទាក់ភ្ញៀវបន្តិច ព្រោះជីមីនសម្រាកបាត់ហើយបើតាមគេប្រាប់មុននេះ។

« មករកនាងទេដឹង ស្រីស្អាត! » សូវ៉ុនសួរឡើងបែបលេងសើច បង្ហាញស្នាមញញឹមស្រស់សង្ហារមកកាន់ហ្វាសុីលី! គេជាមិត្តរបស់ជីមីនហើយក៏ជាម៉ាហ្វៀដូចគ្នានិងឯង! ហើយគេក៏ស្គាល់ហ្វាសុីលីដែរ! គឺស្គាល់តាំងពីថ្ងៃរៀបការរបស់ពួកគេប៉ុន្មានឆ្នាំមុននោញ។

« ក្បាលម៉ាស្បែកជើងអីឡូវហើយ អាចង្រៃ! » សម្លេងដែលគ្រប់គ្នាស្គាល់ច្បាស់នោះក៏លេចឡើងមក ដោយជីមីនគេកំពុងតែចុះពីជណ្តើរមកនិងហើយ។

« ខ្ញុំគិតថាពេលនេះមិនមែនរឿងល្អសម្រាប់និយាយការងារទេ លាសិនហើយ ស្រីស្អាត! » សូវ៉ុននិយាយតែពិននេះ គេក៏ឆ្មក់ថើបថ្ពាល់ហ្វាសុីលីបន្តិចមុននិងចេញទៅវិញបាត់ បើនៅទៀតគេប្រាកដជាទ្រោមខ្លួនរបស់ជីមីនមិនខាន ណាមួយគេក៏ចូលចិត្តលេងសើចនិងជីមីនទើបគេធ្វើបែបនេះ!

To be continued...

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Where stories live. Discover now