ភាគ ៣៩.

1.1K 55 0
                                    

#បម្រើស្នេហ៍ម៉ាហ្វៀស្រី
ជីមីន X ហ្វាសុីលី
#ភាគ ៣៩.

« ហ្វាៗ! បងឈឺ! » ជីមីនស្រែកឡើងខ្លាំងៗសឹងប្រេះបន្ទប់ ពេលដែលត្រូវរាងស្តើងចាប់ខាំថ្ពាល់របស់គេមួយទំហឹង ដល់ឃើញស្នាមធ្មេញរបស់នាងតែម្តង។

« បងគិតថាស្រួលដល់អូនឬ? ភ្លោះ 2 ណា! ចាំមើលពេលអូនលែងស្អាត បងទៅរកស្រីថ្មីហើយ ហឹក ហឹក » ហ្វាសុីលីស្រាប់តែយំឡើង ដោយមិនចេញទឹកភ្នែកសូម្បីមួយតំណក់ កាយវិការបែបនេះសួរថាគេសមនឹងខ្នាញ់ សមនឹងចាប់ក្រញិចទេ?

« ឆ្កួត! អឹស អញខ្នាញ់ណាស់! » ជីមីនសម្លឹងទៅកាន់មាត់នាងដែលកំពុងនិយាយនោះគឺថាគេខ្នាញ់ណាស់ មាត់ស្រួចៗក្រហមគួរអោយចង់ខាំ។

« អឹម នែ! អាខ្ទើ... » គេខាំមាត់នាងខ្លាំងពេក ហ្វាសុីលីក៏ស្រែកឡើង តែពាក្យរបស់នាងដែលរៀបនឹងជេរគេនោះ នាងក៏ឈប់វិញព្រោះថាពាក្យនិងនាងខ្លាចជេរគេហើយ ភ្លោះម្តងទៀត។

SKIP.

- 3 ឆ្នាំក្រោយ

« រ៉ូហ្វីដេស! ប៊ែលវីណា! ហាហ្ស៊ែល! មកនេះមកកូនៗ » រាងស្តើងស្រែកឡើងហៅក្មេងប្រុសស្រី 3 នាក់ដែលកំពុងតែអង្គុយលេងតុកាត្តាតូចៗនោះ។

« ម៉ាក់មីង! » ប៊ែលវីណាវារមករកហ្វាសុីលីដោយនិយាយឡើងតិចៗមិនសូវច្បាស់តាមធម្មជាតិក្មេង 2 ឆ្នាំ។

« ក្មួយឃ្លានទេ? » បើតាមសព្វនាមដែលហ្វាសុីលីហៅនិងប៊ែលវីណាសន្ទនាគ្នា ក៏បញ្ជាក់ច្បាស់ហើយថានេះជាកូនរបស់អ្នកណា...

« ខ្ញុំនឹកម៉ាក់ៗ! » រយៈពេលមួយឆ្នាំជាងហើយដែលនាងនៅជាមួយហ្វាសុីលី! ប៊ែលឡារីទុកប៊ែលវីណានៅទីនេះហើយក៏បាត់ខ្លួនទៅជាងមួយឆ្នាំហើយ នាងថានាងរវល់ទៅដោះស្រាយរឿងការងាររបស់នាង គ្មានពេលមើលថែប៊ែលវីណាទេ! សួរថាកូនម្នាក់នេះជាកូនអ្នកណា? ប្រាកដជាកូនរបស់ជុងហ្គុកហើយ! តែពួកគេបែកគ្នាប៉ុន្មានឆ្នាំមកនេះ មានវត្តមានទារកមួយនេះ ប៊ែលឡាមិនផ្តល់ដំណឹងប្រាប់ជុងហ្គុកសូម្បីតែបន្តិច ព្រោះពួកគេជួបគ្នាលើកចុងក្រោយគឺពេលដែលជីមីននិងហ្វាសុីលីមានគ្រោះថ្នាក់និងឯង។

« ម៉ាក់របស់កូននិងមករកកូនឆាប់ៗណា! វីណាឆ្លាត កុំយំអីណា មីងស្រលាញ់កូន » ហ្វាសុីលីបន្លឺសព្វនាមស្និតស្នាលអោយក្មេងស្រីតូចបានស្ងប់ចិត្ត នាងស្រលាញ់ដូចជាកូន នាងមិនបានត្អូញត្អែរថាហត់និងមើលថែប៊ែលវីណាសូម្បីតែម្តង!

« អូនប៊ែល! កុំយំណា » រ៉ូហ្វីដេសដែលជាកូនប្រុសរបស់ហ្វាសុីលីនោះក៏ចូលមកអោបលួងលោមប៊ែលវីណាដែលមានអាយុប្អូនគេត្រឹមតែប៉ុន្មានខែនោះ។

« កូនទាំងពីរលួងប្អូនទៅណា ម៉ាក់ទៅរៀបចំកន្លែងអោយកូនៗគេង » ហ្វាស៊ីលីនិយាយតែពិននេះនាងក៏ដើរចេញទៅបាត់ទុកអោយក្មេងៗនៅប្រឡែងគ្នាបន្ត។

« ឈប់ៗម៉ាក់ៗ ពេលណាទើបប៉ាៗមក? ហ្ស៊ែល ចាំប៉ាយូរហើយ »

...

~បម្រើស្នេហ៍ម៉ាហ្វៀស្រី~Kde žijí příběhy. Začni objevovat