ភាគទី ១០: បងមិនអាចស្អប់អូនឡើយ!

Start from the beginning
                                    

"ហើុយ! ជិះយន្តហោះយូរម៉ោងខ្លាំងណាស់!"។ កាយក្រាស់ក៏សំដៅទៅប្រេះខ្លួនគេងលើពូកធំទូលាយនោះដោយនឿយហត់ហើយនាងក្រមុំនេះក៏ឈរសម្លឹងជុំវិញបន្ទប់រហូតត្រូវងាកមកសួរគេ។

" ណាមជូន !"។ រីស្សាណា ក៏ហៅគេទើប ណាមជូន ក្រោកឡើងហើយលើកចិញ្ចើម។

"មានអីរឺ? អូនត្រូវការអីហ៎?"។ នាយកម្លោះក៏ជ្រែងហោប៉ៅដើរមកក្បែរនាងហើយ រីស្សាណា ក៏ចងចិញ្ចើម។

"នេះជាបន្ទប់អ្នកណា? របស់លោករឺក៏ខ្ញុំ?"។ រីស្សាណា ក៏សួរបែបនេះហើយ ណាមជូន ក៏ចងចិិញ្ចើមមកវិញ។

"ស្អីគេ? នេះអូននឹកឃើញអីសួរចឹង? បន្ទប់បងបន្ទប់អូនអីទៅ! នេះអូនឃើញគ្រែនេះវាជាប្រភេន ឃីងសាយ ទេ? ការដេគ័រទីនេះមានគ្រប់គ្រាន់សម្រាប់បន្ទប់ប្តីប្រពន្ធប្រើប្រាស់រួមគ្នា! យល់ទេថាជាបន្ទប់ប្តីប្រពន្ធគេគេងជាមួយគ្នា!"។ ណាមជូន ក៏អោនមកប្រាប់ធ្វើឲ្យ រីស្សាណា ងើបមុខសម្លក់គេដោយមិនសុខចិត្ត។

"ស្អី? បន្ទប់ប្តីប្រពន្ធឆ្កួតស្អី? អត់ទេ! ខ្ញុំមិនព្រមគេងបន្ទប់តែមួយជាមួយលោកដាច់ខាត!"។ រីស្សាណា ក៏តវ៉ាហើយ ណាមជូន ក៏ចងចិញ្ចើម។

"ហេតុអី? ក្រែងយើងជាប្តីប្រពន្ធគេងបន្ទប់តែមួយជារឿងដែលគួរយូរណាស់មកហើយមិនចឹងហី? នេះមានបញ្ហាអីរឺ?"។ ណាមជូន តបដូចគ្មានរឿងតែ រីស្សាណា ក៏នៅតែសម្លក់គេ។

"រឿងធំប៉ុនមេឃណា៎ ណាមជូន អាល់ហ្វាណូ! ខ្គុំអាចឲ្យលោកមកគេងជាមួយខ្ញុំបានយ៉ាងម៉េច? លោកជាប្រុសខ្ញុំជាស្រីណា៎!"។ រីស្សាណា ក៏ប្រកែកហើយ ណាមជូន កាន់តែរីករាយកាលបើឃើញនាងខឹងមុខក្រហមមើលទៅគួរឲ្យស្រលាញ់។

"អ៎! បងដឹងតើថាបងជាប្រុសអូនជាស្រី! មួយលើមួយក្រោម!"។ ណាមជូន ក៏បេះបួយធ្វើឲ្យ រីស្សាណា ខាំមាត់លើកដៃមកវៃគឹតែនាយក៏គេចបានលឿនទើបនាងក្រមុំខាំមាត់សម្លក់គេ។

"ឈ្លើយ!!! នេះលោកចេញទៅ!"។ នាងក្រមុំក៏យកដៃច្រានគេតែ ណាមជូន ក៏ចាប់ជាប់មុននឹងទាញនាងមកនៅក្បែរដើមទ្រូងវិញធ្វើឲ្យនាងរើមិនកើត។

"ចេញទៅណាបើនេះជាបន្ទប់របស់បងដែរមិនចឹង?"។ ណាមជូន ក៏ញាក់ចិញ្ចើមហើយ រីស្សាណា ក៏រលាស់ដៃចេញហើយរុញគេ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now