ភាគទី ៩ : នឿយហត់ខ្លាំងណាស់មែនទេ?

En başından başla
                                    

"ចឹងពួកខ្ញុំរៀបចំទៅហើយណា៎!"។ ណាមជូន ក៏ពោលតែ ស៊ុកជីន នឹង សូតា ក៏ឃាត់ព្រមគ្នា។

"នេះចាំតិចសិនទៅណា៎! មានអ្នកមកជូនដំណើរ ពួកឯងទៀត! អូ! មកដល់ហើយ!"។ ស៊ុកជីន ក៏និយាយខណៈដៃក៏លើកចង្អុលធ្វើឲ្យ ណាមជូន នឹង រីស្សាណា ងាកព្រមគ្នា។

"សុំទោសឲ្យអ្នកទាំងពីរចាំយូរ!"។ រាងខ្ពស់ស្រឡះកែវភ្នែកខ្មៅមុតថ្លាបានតម្រង់មកដោយស្នាមញញឹមហើយធ្វើដំនើរមកជាមួយនឹងគ្រួសារគេមាននារីរូបស្រស់ដែលមានផ្ទៃពោះដៃម្ខាងក៏កាន់ដៃកូនស្រីបណ្តូលចិត្តមកដែរ។

"បង ថេយ៉ុង !!"។ អ្នកដែលភ្ញាក់ផ្អើលជាងគេគឺ រីស្សាណា ព្រោះនាងនឹកមិនដល់ថាគេមកនោះទេធ្វើឲ្យដៃដែលកាន់លិខិតនោះជ្រុះធ្លាក់ទៅដីើយនាងក៏ឈរគាំងស្ងៀមនៅវិនាទីដែលរាងក្រាស់នោះដើរមកក្បែរហើយយរើសលិខិតឲ្យគេមុននឹងញញឹមដាក់នាង។

"ក្មេងល្ងង់! ទៅ អីុតាលី ទាំងមូលលម៉េចក៏មិនប្រាប់បងប្រុសម្នាក់នេះមួយម៉ាត់ផង? ឯងលែងចាំថាបងជាបងប្រុសជីដូនមួយរបស់ឯងហើយមែនទេ រីណា?"។ ថេយ៉ុង លើកដៃញីក្បាលនាងតិចៗហើយ រីស្សាណា ក៏រលីងរលោងថ្នាក់រំជួលចិត្តទើប ថេយ៉ុង ទាញនាងមកឪបធ្វើឲ្យអ្នកមើលជុំវិញមានក្តីរំភើបជំនួស។

"ខ្ញុំសុំទោស! ហឹុក...អរគុណបងប្រុស! ខ្ញុំពិតជាស្រលាញ់បងខ្លាំងណាស់! អរគុណគ្របយ៉ាងណា៎បង ថេ !"។ រីស្សាណា ក៏រឹតរង្វង់ដៃហើយ ថេយ៉ុង ក៏អង្អែលក្បាលនាង។

"បងក៏ស្រលាញ់ឯង! ត្រូវចាំថាឯងមានបញ្ហាអីក៏ឯងនៅតែមានបងប្រុសដែរណា៎! មករកបងពេលណាក៏បានហាមមានអារម្មណ៍ទើសទាល់នឹងបន្ទោសខ្លួនឯងណា៎ដឹងទេក្មេងល្ងង់! កុំតែបានបងថ្លៃឯងប្រាប់បងនោះកុំអីបងមិនដឹងថាឯងចាកចេញនោះទេ!"។ ថេយ៉ុង ក៏លែងដៃចេញហើយរៀបរាប់ឲ្យនាងស្តាប់ទើបនាងក្រមុំលើកដៃជូតទឹកភ្នែក។

"សុំទោសផងណា៎បងប្រុស! ហើយក៏អរគុណដល់បង ម៉ូ ដូចគ្នា! ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នាណាស់! អរគុណដែលបានផ្តល់ភាពកក់ក្តៅឲ្យខ្ញុំ! ខ្ញុំនឹងនឹកនាអ្នកទាំងអស់គ្នាខ្លាំងណាស់!"។ រីស្សាណា ក៏និយាយដោយរីករាយហើយ ណាមជូន ក៏ចូលមកឪបស្មានាង។

"ទុកចិត្តលើខ្ញុំចុះ! ខ្ញុំនឹងមើលថែ រីណា ឲ្យបានល្អ! អរគុណគ្រប់គ្នាដែលបានមក! ចឹងពួកយើងលាសិនហើយ! ថែខ្លួនផង!"។ ណាមជូន ក៏និយាយហើយ រីស្សាណា ក៏ញញឹមមុននឹងលើកដៃក្រវីដាក់គ្នាដោយក្តីរីករាយ។

"នេះ ថេយ៉ុង មិនបាច់បារម្ភទេ! ឯងក៏ដឹងថា ជូន ជាប់មនុស្សយ៉ាងណាមែនទេ?"។ ស៊ុកជីន ក៏ទះស្មារបស់ ថេយ៉ុង ហើយ ថេយ៉ុង ក៏ញញឹម។

"សង្ឃឹមចឹងចុះ!"។ ថេយ៉ុង ក៏តបហើយគ្រប់គ្នាក៏ញញឹមដាក់គ្នាទៅមក។

នៅលើយន្តហោះ ....

បន្ទាប់ពីរៀបចំរួចរាល់ពេលនេះពួកគេក៏កំពុងតែស្ថិតលើបក្សីស្លាបដែកដែលសំកាងខ្លួនលើអាកាសនាំពួកកេទៅតំបន់ផ្សេងដែលឆ្ងាយពីគ្នាមួយប្រទេសហើយ។

"អ្នកនាងត្រូវការអីទេ?"។ នារីអូតេសក៏រុញរទេះអាហារមកហើយ រីស្សាណា ដែលអង្គុយនេះក៏ងាកមកញញឹមខណៈងាកទៅសម្លឹងអ្នកអង្គុយក្បែរដៃនាងតែនាងក៏ភ្ញាក់ផ្អើលពេលឃើញគេគេងលក់បាត់ទៅហើយ។

"ខ្ញុំសុំជាភួយមួយសម្រាប់តើបានទេ? គេគេងលក់បាត់ហើយ!"។ នាងក្រមុំក៏ងាកមកស្នើសំភារៈហើយនារីអូតេសក៏ងក់ក្បាលមុននឹងដើរចេញ។

"លោកហត់នឿយណាស់មែនទេដែលត្រូវតតាំងនឹងខ្ញុំគ្រប់ពេល? ម៉េចក៏លោកមិនលែងដៃទៅ ណាមជូន?"។ នាងសម្លឹងគេដោយនិយាយពាក្យនេះពីក្នុងចិត្តមុននឹងឈោងដៃទទួលភួយហើយក៏លាចេញមកគ្របឲ្យគេទោះបីនាងស្អប់គេយ៉ាងណាតែនាងនៅតែមានចិត្តបារម្ភតិចតួចលាយលំដែរ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Hikayelerin yaşadığı yer. Şimdi keşfedin