ភាគទី ៧ : រឺប៉ុន្នឹងមិនទាន់ហៅថាឈឺទេ?

ابدأ من البداية
                                    

"ស្អីនឹងបង? ពិធីមង្គលការបង ស៊ុកជីន ចឹងរឺ?"។ បន្ទាប់បីមើលរួចរាលហើយ ម៉ូលី ក៏ពោលដោយបើកភ្នែកធំៗដាក់ ថេយ៉ុង ហើយគេក៏ងក់ក្បាល។

"បងក៏ភ្ញាក់មិនចាញ់អូនដែរ ម៉ូ ! ឃើញហើយស្ទើរដាច់ផ្ញារពីលើកៅអី! នេះស្មានមិនដល់ថារៀបការទាន់ហន់ចឹងទេណា៎! នេះបងនឹកឃើញកាដូសម្រាប់ជូនបង ជីន ហើយនៅឡើយតែកាដូសម្រាប់ប្រពន្ធបង ជីន ! គាត់ជាស្រីចឹងបងមិនដឹងត្រូវជូនអីទេទើបនឹកដល់អូនជានារីដូចគ្នាហើយក៏ឧស្សាហ៍បាននិយាយជាមួយនឹងគាត់ច្រើនប្រហែលជាយល់ថាទិញអ្វីជូនគាត់សមណា៎!"។ ថេយ៉ុង ក៏រៀបរាប់ហើយនាងក្រមុំក៏ងក់ក្បាលមុននឹងកាន់ស្មាប្តីនាង។

"អឺម! ទុកចិត្តលើអូនចុះ! ចាំស្អែកអូនទៅផ្សារទំនើបជាមួយ ជូលៀ ណា៎! កូនក៏មិនរៀនដែរថ្ងៃស្អែក! ចាំអូនជាអ្នករើសចុះ! បងមិនបាច់បារម្ភទេណា៎!"។ ម៉ូលី ក៏តបហើយ ថេយ៉ិង ក៏ញញឹមមុននឹងងើបមុខមកថើបថ្ងាសប្រពន្ធធ្វើឲ្យ ជូលៀ លើកដៃបិទភ្នែកដោយសារតែអៀននឹងឪពុកម្តាយនាង។

"បានហើយ! មើលកូនអៀនហើយ! នេះពូ ជីន រៀបការហើយណា៎!"។ ម៉ូលី ក៏ងាកមកប្រាប់ ជូលៀ ហើយនាងតូចក៏ញញឹម។

"មែនហ៎? ជាមួយអ្នកគ្រូ សូតា មែនទេ?"។ នាងតូចក៏តែងតែហៅអនាគតភរិយារបស់ ស៊ុកជីន ថាអ្នកគ្រូដោយសារតែនាងចូលចិត្តញាំុនំនៅទីនោះក៏មានបំណងរៀនធ្វើនំពី សូតា ដែរពេលដែលនាងធំជាងនេះបន្តិច។

"ចា៎! គឺមែនហើយ! ចឹងស្អែកទៅ ស៊បភីង ជាមួយម៉ាក់រើសកាដូជូនអ្នកគ្រូកូននឹងពូ ជីន ល្អទេ?"។ ម៉ូលី ក៏និយាយហើយ ជូលៀ ក៏ងក់ក្បាលដោយរីករាយហើយពួកគេក៏នាំគ្នាបញ្ចាប់ការជជែកដោយនាំគ្នាទីពិសារអាហារយ៉ាងមានសុភមង្គលតាមទម្លាប់រាល់ថ្ងៃរបស់គេវិញ។

ផ្ទះលំហែរបស់ ណាមជូន ...

ថ្ងៃថ្មីបានចូលមកដល់តែមើលមកជីវិតស្រីស្អាតដែលឈរឪបដៃសម្លឹងមើលសមុទ្រនេះហាក់មិនមានអ្វីប្លែកសោះឡើយថាដោយសរតែនាងមានទឹកមុខស្រងេះស្រងោចមករហូតមិមឈប់។

"ចូលក្នុងផ្ទះវិញមក រីណា ! អូននៅខាងក្រៅបែបនេះប្រយ័ត្នផ្តាសាយណា៎!"។ ណាមជូន ដែលដើរតាមពីក្រោយក៏យកអាវរងាគ្របឲ្យនាងតែត្រូវ រីស្សាណា ទាញបោះទម្លាក់ទៅលើខ្សាច់វិញ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)حيث تعيش القصص. اكتشف الآن