ភាគទី ៦ : យ៉ាងណាគាត់ក៏នៅតែស្រលាញ់អូន!

Start from the beginning
                                    

"ឈប់ឡាន!"។ សុខៗនាងក៏បញ្ជាសូហ្វរឲ្យបញ្ឈប់ឡានហើយសូហ្វរក៏ជាប់ហ្រ្វាំងទើប ណាមជូន ចងចិញ្ចើម។

នាងក្រមុំក៏បោះជើងស្រឡូនចេញពីរថយន្តហើយក៏តម្រង់ទៅកាន់ធុងសម្រាមនៅលើចិញ្ចើមផ្លូវនោះក៏ហើយក៏បើកវាមុននឹងបោះអាហារសម្រន់ទាំងប៉ុន្មានដែល ណាមជូន ឲ្យ ចូលធុងសម្រាមគ្មាមសល់ហើយនាងក៏ត្រលប់មកវិញដោយមិនមើលមុខ ណាមជូន ដែលចងចិញ្ចើមបន្តិច។

"រីស្សាណា ! ម៉េចក៏អូនយកវាទៅចោលចឹង?'។ ណាមជូន ក៏សួរហើយ រីស្សាណា ក៏ងាកមកវិញ។

"វាល្អពេកទៅហើយដែលខ្ញុំមិនយកមកគប់កណ្តាលមុខលោកនោះ! ខ្លាចប្រឡាក់ឡានទើបគិតថារកកន្លែងគួរសមចោល!"។ រីស្សាណា ក៏តបមកវិញដោយមុខមាំហើយ ណាមជូន បានត្រឹមស្ងៀមស្ងាត់ហាស្តីមិនចេញក៏ផ្អែលខ្នងទៅលើពូកឡានហើយក៏ងាកទៅក្រៅដូចគ្នា។

ពន្ធនាគារ....

មកដល់ទីសម្រាប់ឃុំឃាំងមនុស្សដែលមានទោសកំហុសនោះនាងក្រមុំនឹងកម្លោះរាងសង្ហាខ្ពស់ស្រឡះក៏ធ្វើដំណើរមកកាន់ទីឃុំឃាំងមួយដែលសមាសភាពល្អជាងគេដោយសារស្ថិតបានការជួយធានាពី ណាមជូន ទើបគ្រប់គ្នានៅទីនេះឃើញគេភ្លាមក៏គោរព។

"ម៉ាក់!! កូនមកមើលម៉ាក់ហើយណា៎!"។ កាលបើមកដល់បន្ទប់កញ្ចក់ដែលបាំងទុកត្រឹមចន្លោះប្រហោងឲ្យនិយាយឆ្លើយឆ្លងនឹងមើលមុខគ្នានាងក្រមុំក៏ស្ទុះចូលទៅអង្គុយហើយសម្លឹងមើលម្តាយនាងដែលស្ថិតក្នុងឈុតអ្នកទោសនោះដោយទឹកមុខគាត់មិនរំភើបដូចជាកូនទេ។

"មកអ្វើអី? ឯងគ្មានការងារទេរឺ ?"។ បន្ទាប់ពីជាប់ឃុំហើយគាត់ក៏ប្រែជាមនុស្សមកជាបែបនេះនិយាយស្តីមិនពិរ៉ហើយហាក់មិននឹកនាដល់ រីស្សាណា សូម្បីបន្តិច។

"ម៉ាក់! កូននឹក...កូននឹកម៉ាក់ណាស់! ម់េចក៏ម៉ាក់និយាយបែបនឹង? ម៉ាក់អត់នឹកកូនទេរឺ?"។ នាងក្រមុំនិយាយដោយទឹកភ្នែកស្រក់ហើយ ណាលី ក៏ងើបមុខសម្លឹងកូនស្រីតែក៏ឃើញរូបរាងកម្លោះម្នាក់នោះចម្ងាយមិនឆ្ងាយពីនាងទេកំពុងសម្លឹងមកដូចគ្នា។

"នឹក? ហឹស! ដែលយើងមកនៅទីនេះដោយសារតែអ្នកណា? មិនដោយសារតែឯងទេហេ៎? ឯងពេលនេះបែបបានសោយសុខគំនរទ្រព្យជាមួយអាម្នាក់នោះហើយមែនទេ? មកនឹកនាយើងជាម្តាយឯងធ្វើអី? លើកក្រោយមិនចាច់មកទេ! កុំស្គាល់គ្នាក៏បាន!"។ ណាលីក៏និយាយបែបនេះហើយ រីស្សាណា ក៏ស្រក់ទឹកភ្នែកឈឺចាប់តែនាងក៏លើកដៃមកវាសទឹកភ្នែកមុននឹងញញឹម។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now