ភាគទី ១ : មនុស្សបោកប្រាស់!

Start from the beginning
                                    

កម្លោះសង្ហាស្ថិតនៅតុបាយម្នាក់ឯងដៃក្រាស់ក៏ដួសអាហារដាក់ចូលមាត់ម្តងមួយម៉ាត់ៗដូចជាលេបគ្រួសហើយខួរក្បាលក៏នៅតែវិលវល់គិតពីនារីម្នាក់ដែលរស់នៅជាមួយគេតែបែរជាស្អប់ខ្ពើមមិនដែលនិយាយស្តីស្រួលជាមួយគ្នាសូម្បីតែម្តងហើយគេក៏ពិតជាព្យាយាមគ្រប់យ៉ាងដើម្បិឲ្យគ្រប់យ៉ាងប្រសើរឡើងតែវាកាន់តែដុនដាបជាងមុនទៅទៀត។

និយាយពីរាងស្តើងនៅខាងលើបន្ទប់នេះវិញក្រោយនាងបានញាំុអាហារួចរាល់ពេលនេះនាងក៏ស្រវាយករូបថតជុំគ្រួសារមកសម្លឹងមើលដៃក៏ចាប់មកអង្អែលលើវាហើយនឹកដល់គ្រួសារនាង។

"ម៉ាក់! រីណា សុំទោស ណា៎! កូនអត់បានការ! គ្មានសមត្ថភាពការពារម៉ាក់! បើកូនក្លាហានហើយហាមាត់ឃាត់ម៉ាក់មុននឹងគ្រប់យ៉ាងទៅជាបែបនេះម្ល៉េះពេលនេះកូនកំពុងតែគេងឪបម៉ាក់ហើយ! ហឹុក...ម៉ាក់ដឹងទេថាកូនរងារណាស់! ហឹុក...អ្នកម៉ាក់...ហឹុក...កូនសោកស្តាយណាស់ម៉ាក់! កូនសន្យាថាកូននឹងយកគ្រប់យ៉ាងដែលជារបស់យើងមកវិញ! គេគ្មានសិទ្ធិធ្វើបែបនេះដាក់យើងទេ! ណាមជូន ម្នាក់នេះគេគំរាមកំហែងកូនខ្លាំងណាស់! គេលេងល្បិចយកទ្រព្យសម្បត្តិយើងមកក្តោបក្តាប់ក្នុងដៃ! កូនពិតជាអន់ខ្លាំងណាស់ដែលការពាររបស់យើងមិនបានតែពេលនេះកូនសម្រេចចិត្តហើយ! កូននឹងយករបស់យើងមកវិញ! អ្វីដែលជារបស់យើងគឺយើងនឹងយកមកវិញ!"។ នាងក្រមុំឪបរូបថតជាប់ដើមទ្រូងហើយយំជាខ្លាំង។

នាងពេលនេះគឺនាងឯការគ្រួសារនាងសល់តែនាងដែលជាមនុស្សរស់នៅប្រើជីវិតធម្មតារីឯម្តាយនាងក៏ជាប់គុកធ្វើឲ្យសាច់ញាតិជិតសិទ្ធនាងពេលនេះគឺគ្មានសល់អ្នកណាឡើយ។

<តុក តុក>" រីណា !!! គេងហើយរឺនៅ?"។ សម្លេងបុរសម្នាក់បានបន្លឺស្របនឹងការគោះទ្វារធ្វើឲ្យនាងក្រមុំរហ័សក្រោកអង្គុយមុននឹងលើកដៃជូតទឹកភ្នែកហើយក៏សម្លក់ទ្វារមួយសន្ទុះទើបទៅបើកហើយបង្ហាញកាយមាំនោះញញឹមដាក់នាងដូចជាគ្មានរឿងអីកើតឡើងរវាងពួកគេ។

"មិនទាន់គេទេណ៎?"។ ណាមជូន ញញឹមស្របនឹងដៃក្រាស់កាន់កែវទឹកដោះគោហើយ រីស្សាណា ក៏ក្រពាត់សម្លឹងគេ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now