ភាគទី ១ : មនុស្សបោកប្រាស់!

Start from the beginning
                                    

"នេះបាយម្ហូបក្តៅៗចម្អិនរួចហើយ! រង់ចាំលោកប្រុសនឹងអ្នកនាងញាំុជុំគ្នាចា៎!"។ មេការរៀបរាប់ទើប ណាមជូន ញញឹមហើយខំញញឹមដាក់ រីស្សាណា ផងដែរតែនាងបែរជាសម្លក់គេហើយក៏ដើរចូលវីឡាបាត់។

"បាទ! កុំឲ្យគេឃ្លានអី! ប្រញាប់ចូលទៅរៀបចំចុះ!"។ ណាមជូន ចេញបញ្ជាហើយក៏ជ្រែងដៃហោប៉ៅដើរចូលទៅក្នុងក៏ឃើញ រីស្សាណា អង្គុយលើសាឡុងហើយដៃកាន់តេឡេចុចបញ្ជាទូរស្សន៍មិនមើលមុខគេ។

"ចាំបាយខ្ញុំទេ? នេះសុំទោសណា៎ដែលឲ្យ រីស្សាណា ចាំខ្ញុំយូរ!"។ ណាមជូន ក៏ដាក់បង្គុយក្បែរនាងហើយនិយាយដោយញញឹមស្រស់មករកនាងហើយនាងក៏ញោចស្នាមញញឹមចុងមាត់មកគេដោយហួសចិត្ត។

"អ្នកណាថាខ្ញុំចាំលោក?"។ នាងក្រមុំងាកមកនិយាយដោយទឹកមុខមាំហើយវាមិនមែនជារឿងចម្លែកដែលនាងមិនដែលញញឹមដាក់គេព្រោះរាល់ថ្ងៃគឹនាងបែបនេះដាក់គេមករហូត។

"បាយម្ហូបរៀបចំរួចហើយ! អញ្ជើញលោកប្រុស! អញ្ជើញ-អេ៎! អ្នកនាង រីស្សាណា ចា៎! អ្នកនាងមិនទាន់ពិសារបាយទេណា៎! ម៉េចក៏ប្រញាប់ទៅសម្រាកបែបនេះ?"។ មេការក៏ឃាត់ដំណើរនាងពេលឃើញ រីស្សាណា បោះជំហានដើរទៅជាន់លើហើយ ណាមជួន ក៏ក្រោកមកតាមនាង។

"មកញុាំបាយសិនទៅ! ក្រែង រីណា មិនទាន់ញាំុអីឯណាត្រូវទេ?"។ ឈ្មោះរបស់នាងត្រូវប្តូរមកហៅបែបជិតសិ្នទ្ធិហើយដៃក្រាស់ក៏លូកចាប់ដៃស្រឡូនរបស់នាង។

"អង្គុយញាំុបាយជាមួយលោកចឹងរឺ? ហឹស! ខ្ញុំគិតថាកុំឲ្យខ្ញុំនេះច្រាលបាយម្ហូបដែលខំចំនាយលេបមកអីល្អជាង! រំខានមេការជួយលើទៅបន្ទប់ខ្ញុំទៅ! ខ្ញុំមិនអាចមើលមុខគេហើយលេបបាយកើតនោះទេ!"។ ដៃស្រឡូនក៏រលាស់ចេញពី ណាមជូន មូយទំហឹងហើយនាងក៏ដើរទៅបាត់ធ្វើឲ្យនាយកម្លោះយើងបានត្រឹមឈរសម្លឹងនាងដោយដកដង្ហើមធំមុននឹងត្រលប់ទៅតុបាយខ្លួនឯងវិញ។

"អឺ! ឆាប់ពិសារទៅណា៎លោកប្រុស! ទាន់នៅក្តៅ! កុំខឹងអីណា៎លោកប្រុស!"។ មេការឃើញសាភាពបែបនេះក៏អាណិតលោកប្រុសរបស់គាត់តែ ណាមជូន ក៏ក្រវីក្បាលមុននឹងសម្លឹងមើលអាហារលើតុ។

"ខ្ញុំមិនអីទេ! នេះធ្លាប់ទៅហើយ! នេះមេការជួយយកស៊ុបមាន់នឹងគ្រឿងសមុទ្រអាំងស្រស់ៗទាំងនេះទៅឲ្យនាងញាំុទាំងអស់ចុះ! ឲ្យ រីណា គេញាំុបាយឲ្យច្រើនៗទៅ! ខ្ញុំញាំុតែម្ហូបមួយមុខនេះគ្រប់គ្រាន់ហើយ!"។ ណាមជូន ក៏រៀបរាប់ប្រាប់មេការឲ្យរៀបចំឈុតអាហារយ៉ាងច្រើនទៅឲ្យនាងហើយមេការក៏សម្លឹងមើលអ្នកប្រុសគាត់ដោយអាណិតអាសូរ។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now