Character Profile

Start from the beginning
                                    

*តួអង្គឯកស្រី

ឈ្មោះ : រីស្សាណា ហ្វឺរីស រឺក៏ រីណា ( Rizana Ferris or Rina )

អាយុ : 23 ឆ្នាំ

រូបសម្បត្តិ : រូបរាងជានារីដែលកើតចេញពីត្រកូល ហ្វឺរីស ដែលធ្លាប់ជាអ្នកមានស្តុកស្តម្ភនាំឲ្យនាងមានភាពជាអ្នកខ្ពស់ខ្ពង់ស្អាតបាតបែបថ្លៃថ្នូរជាមួយទឹកមិខនឹងក្រសែភ្នែកមុតមាំ មុខតូច ច្រមុះស្រួច ចិញ្ចើមវាស ស្បែកសម្បុរទឹកឃ្មុំតិចៗនាំឲ្យនាងមានភាពលេចធ្លោខុសពីឡេបូកជាមួយសក់រលោងខ្មៅហើយនឹងរាងកាយតូចច្រឡឹងដូចជាព្រះនាងនឹងកម្ពស់ខ្ពស់បូករួមនឹងការតុបយែងខ្លួនរបស់នាងដែលមានរសនិយមខ្ពស់ទៀតផងនាំឲ្យនាងមានភាពទាក់ទាញជាខ្លាំង។

សាវតា : ជាប្អូនស្រីជីដូនមួយរបស់ ថេយ៉ុង គ្រីហ្វីន ហើយក៏ជាកូនក្រមុំតែម្នាក់គត់របស់ត្រកូល ហ្វឺរីស ដែលប៉ានាងបានស្លាប់ចោលនាងកាលពីនាងបានអាយុ 13 ឆ្នាំដោយសារតែវិបត្តិសេដ្ឋកិច្ចគ្រួសារហើយម្តាយនាងពេលនេះក៏ជាប់គុកពីបទមនុស្សសឃាតដោយចេតនាលើបងស្រីបង្កើតដែលត្រូវជាម្តាយមីងរបស់នាងនឹងច្រើនករណីធ្វើឲ្យនាងក្រមុំត្រូវនៅម្នាក់រីឯទ្រព្យសម្បត្តិក៏នាងត្រូវបាន ណាមជូន ក្តោបក្តាប់ទើបនាងត្រូវរស់នៅជាមួយគេដោយលក្ខខណ្ឌដោះដូរមួយនេះហើយចំពោះឈ្មោះរបស់នារីក្រមុំយើងត្រូវបែងចែកតាមការសម័ព្ធភាពជាមួយអ្នកជិតស្និតនៅក្បែរនាងបំផុតគឺតែងតែហៅនាងថា រីណា ច្រើនជាង រីស្សាណា។

ចរិតលក្ខណៈ : ជានារីដែលមនុស្សគ្រប់គ្នាសម្លឹងមើលមកថានាងកាចឆ្នាស់ ស្រីដែលមើលងាយអ្នកក្រ ឆ្មើងឆ្មៃនឹងមិនគួរឲ្យរាប់រកដោយសារតែនាងតែងតែប្រែក្រសែភ្នែកមុតនឹងត្រជាក់មិនដែលញញឹមរកអ្នកណាក្រៅពីមនុស្សដែលនាងគិតថារាប់អានតែធាតុពិតនៅខាងក្នុងនាងជាមនុស្សស្រីមានក្តីមេត្តានឹងមានកែវភ្នែកមុតអាចមើើដឹងពីមនុស្សណាដែលមានចិត្តមិនល្អមកលើនាងនឹងអ្នកដទៃតែចំពោះអ្នកដែលក្បត់រឺក៏បោកប្រាស់នាងនោះនាងក៏មិនចុះចាញ់ហើយមិនលើកលែងឲ្យជាដាច់ខាតហើយត្រៀមជានិច្ចនឹងសងសឹងបកមកវិញអស់គ្របយ៉ាងដែលគេសាងមកលើនាងដោយមិនលើកលែងព្រោះនាងខុសពីស្រីដទៃត្រង់ថានាងមិនទន់ភ្លន់ មិនសម្តីផ្អែមតែនាងចូលចិត្តត្រង់ទៅត្រង់មកហើយរឹងមាំហើយមឺិុងម៉ាត់រីឯចោត្តក៏ដាច់ណាត់ផងដែរថាហ៊ានសីុគឺហ៊ានសង។

អន្តរាយស្នេហ៍ ( Our love is disaster ) 🖤🥀🔥 ( រដូវកាលទី 2 )(Completed ✅)Where stories live. Discover now