SKIP
មូលហេតុដែលទាក់ទង ថេហ្យុង មិនបានព្រោះ ទូរសព្ទរបស់គេអស់ថ្មីថែមទាំងគេនៅមន្ទីរពេទ្យមើលថែម៉ាក់របស់គេមិនបានទៅផ្ទះនោះឡើយ ។ ម៉ាក់របស់ ថេហ្យុង គាត់ឆ្លងផ្លូវមកផ្ទះក៏មានឡានបើក បរដោយមានផ្ទុកសារជាតិស្រវឹងរ៉េចង្គូតបំពានភ្លើងស្តុកបុកចំគាត់ធ្វើអោយខ្ទាត់ទៅជិតមួយម៉ែត្រ របួសធ្ងន់ត្រង់ជើងនិងក្បាល ដោយសារគាត់ទើប និងដឹងខ្លួនមកវិញទើប ថេហ្យុង រវល់មើលថែគាត់ មិនបានចាប់អារម្មណ៍ពីទូរសព្ទនោះឡើយ ។ គ្រួសាររបស់ ណាមជុន បានដំណឹងក្រោយនេះពេលដែល ហូស៊ុក ទៅដល់អុីតាលីភ្លាមនិងទាក់ទងមកពួកគេ ទើបពួកគេបិទហាងនាំគ្នាឡើងទៅទាំងអស់ ដំបូងគិតថាមាន ថេហ្យុង នៅមើលថែហើយតែគិតថា យ៉ាងណាក៏ជាម៉ាក់ណាមួយចៅគាត់ឡើងកំលោះ គាត់មិនទាំងដែលឃើញមុខចៅកំលោះគាត់ផង ។
" ម៉ាក់ត្រូវការអីបន្ថែមទេ? "
" ទេ! ថេហ្យុង ម៉ាក់លែងអីហើយកូនទៅផ្ទះសម្រាកចុះណា "
" ទេ! កូនគេងទីនេះ នៅមើលថែម៉ាក់នៅទីនេះ មិនអីទេកូនមិនពិបាកអ្វីឡើយ "
" ម៉ាក់ខ្លាចថាកូនឈឺម្នាក់ទៀត "
" ម៉ាក់! កូនរឹងមាំណាស់ មិនអីទេ "
" តាមចិត្តចុះបើចង់នៅ "
" ហិហិ បាទ! "
" ម៉ាក់នៅឈឺក្បាលខ្ទោគម៉ាក់គេងវិញសិនហើយ បើ ឆាលហ្វ មកកូនទៅផ្ទះសម្រាកលឺទេ? "
" បាទអ្នកម្តាយ "
ថេហ្យុង គេងសម្រាកនៅមន្ទីរពេទ្យ មុននេះគេ បានផ្តាំ ហូស៊ុក អោយប្រាប់ទៅ ជុងស៊ូ និង ជុងហ្គុក ផងខ្លាចនាយបារម្ភដើររកគេពេញទឹកពេញដី ដោយសារតែទូរសព្ទរបស់គេអស់ថ្មបាត់ទៅហើយនោះ ពេលនេះអាចគេងស្គប់ដោតសារម៉ាក់របស់គេ ផុតពីគ្រោះថ្នាក់ហើយ ។
ព្រឹកម៉ោង ៨ ហូស៊ុក បានមកដល់មន្ទីរពេទ្យជា មួយសម្លៀកបំពាក់និងរបស់ប្រើចាំបាច់ខ្លះសម្រាប់ ថេហ្យុង នាយប្រហែលជាត្រូវទៅវិញនៅថ្ងៃនេះ តែមើលទៅ ថេហ្យុង មិនទៅនោះទេព្រោះគេនៅ មើលថែម៉ាក់របស់គេ ។
" នេះជារបស់ឯង មែនហើយគ្រួសាររបស់ ណាមជុន បានមកទីនេះដូចគ្នាបន្តិចទៀតប្រហែលជាមកដល់ ហើយមាន សាន់នូ និងបងប្រុស ជីន នៅមើលថែអ្នកមីង ឯងអាចទៅសម្រាកបានហើយណា "
" អរគុណខ្លាំងណាស់បងប្រុស "
" រៀបចំខ្លួនសិនទៅ ចាំបងមើលអ្នកមីង "
" ហឹម... " ថេហ្យុង កាន់ថង់សម្លៀកបំពាក់ទៅ បន្ទប់ទឹករៀបចំខ្លួន ម៉ាក់របស់ ថេហ្យុង បានសួររឿងខ្លះពី ហូស៊ុក ទាក់ទងនិងប្រុសម្នាក់នោះ ។
" ហូស៊ុក មីងអាចសួរខ្លះបានទេ? "
" បាទអ្នកមីង "
" តើ ថេហ្យុង នៅទីនោះយ៉ាងម៉េចដែរ? ហើយប្រុសម្នាក់នោះ..? "
" មែនហើយអ្នកមីង គេគឺ ចន ជុងហ្គុក គេជាមនុស្ស ល្អខ្លាំងណាស់អ្នកមីងអាចទុកចិត្តបាន "
" ចុះរឿងដែលកើតឡើង? "
" គ្រប់គ្នាសុទ្ធតែមិននឹកស្មានដល់ អតិតភរិយារបស់ គេជាអ្នកសុំលែងលះគេមុនបែរជាបញ្ចេញពត៌មាន បង្ខូចឈ្មោះពួកគេទៅវិញ ជុងហ្គុក ក៏បានអោយគេ បិទពត៌មានហើយដែរគ្រាន់តែបញ្ហារកំពុងកើតមានវា ប៉ះពាល់ដល់ ថេហ្យុង ពួកយើងទើបត្រូវបិទគ្លីនិច មួយរយៈ "
" លឺបែបនេះមីងធូរចិត្តណាស់ មីងខ្លាចតែគេមិនល្អ ធ្វើបាប ថេហ្យុង របស់មីង "
" អ្នកមីងមិនដឹងទេ...គេអោយលុយ ថេហ្យុង របស់ អ្នកមីងចាយមួយអាទិត្យដល់ទៅ ១៥០០០ដុល្លារឯណោះ គឺរាល់អាទិត្យ " ប្រយោគនេះនាយនិយាយ ខ្សឹបៗដាក់គាត់ជួនជា ថេហ្យុង ចេញមកឃើញបែប នេះទើបសួរ ។
" និយាយស្អីចាំបាច់ខ្សឹបខ្សាវ? "
" រឿងរបស់បង! នែ៎...បងត្រូវទៅវិញហើយ ឯងទៅ វិញថ្ងៃណា? "
" រហូតម៉ាក់ជាទើបទៅវិញ ឬមួយមិនទៅក៏ថាបាន ទីនោះគ្មានអ្វីធ្វើផង "
" ចុះ... "
" ម៉ាក់ចង់ញាំអីទេ? ខ្ញុំទៅទិញអោយ "
" បងទិញមកហើយតើ? "
" ភ្លេច...អញ្ចឹងខ្ញុំរៀបចំសិន "
" អ្នកមីង ខ្ញុំត្រូវទៅវិញហើយ មកភ្លាមៗពេកកូនចៅ ស្រែកមកថារៀបចំការងារមិនចេញទេ "
" អរគុណហើយណា ហូស៊ុក ដែលជូនប្អូនមក "
" បាទអ្នកមីង! បងទៅហើយកុំភ្លេចទៅផ្ទះវិញ មាន ភ្ញៀវធ្វើខ្លួនអោយរៀបរយផង "
" ភ្ញៀវ daddy ឬ? Aww សួរមិនតប " ថេហ្យុង ធ្វើមុខខ្នាញ់និង ហូស៊ុក ណាស់អាងតែបងទេបើប្អូន រត់ទៅធាក់មិនខាន ។
បន្ទាប់ពី ហូស៊ុក ទៅបាត់មួយសន្ទុះ ឆាលហ្វ បានមកដល់ជាមួយនិងគ្រួសាររបស់ ណាមជុន ។
" ថេថេ! "
" daddy aww បងប្រុស មកដល់ពីពេលណា? "
" បងមកដល់តាំងពីយប់មិញម៉្លេះ ម៉ាក់... " ណាមជុន ដើរហួសទៅរក ម៉ាក់របស់ខ្លួនដើម្បីសួរនាំ ។
" ម៉ាក់ក្មេកតើយ៉ាងម៉េចទៅហើយ? "
" ម៉ាក់លែងអីហើយ គ្រាន់តែជើងនៅមិនទាន់អាច ដើរបានទេ ចុះ... "
" មែនហើយភ្លេចម៉ាក់ នេះគឺ គីម សាន់នូ កូនប្រុស របស់ពួកយើង "
" ជំរាបសួរលោកយាយ "
" ហៃយ៉ា...ចៅយាយធំកំលោះបាត់ទៅហើយព្រះ អើយសង្ហារទៀត "
" អរគុណលោកយាយ សូមអោយលោកយាយឆាប់ជាងណា "
" បើមាកចៅសង្ហារបែបនេះមកមើលថែយាយច្បាស់ជាមិនចង់ជានោះឡើយ "
" បានចៅសង្ហារភ្លេចកូនដ៏ស្រស់ស្អាតម្នាក់នេះហើយណ៎ " ថេហ្យុង ពេបមាត់ដាក់ ។
" ថេថេ ទៅផ្ទះសម្រាប់ចុះទុកទីនេះអោយ Daddy នៅមើលថែ Mommy វិញ "
" ខ្ញុំនិងមកកំដរម៉ាក់នៅពេលថ្ងៃឬល្ងាច "
" នៅផ្ទះ ចននី មិននៅទេ Daddy អោយគេទៅនៅខាងក្រៅហើយតែមានភ្ញៀវ "
" ខ្ញុំដឹងហើយ Daddy ខ្ញុំទៅហើយគ្រប់គ្នា " ថេហ្យុង ចាកចេញទៅដោយជិះតាក់សុីទៅវិញ ។ ពិតជាប្លែកណាស់ម៉ាក់គេមិនធ្លាប់ទទួលភ្ញៀវអោយ សម្រាកនៅផ្ទះឡើយ ចុះភ្ញៀវម្នាក់នេះពិសេស ប៉ុណ្ណាទៅ?
មកដល់ផ្ទះ ថេហ្យុង ទៅបន្ទប់ភ្លាមៗចង់ទម្រេតខ្លួនសម្រាកបន្តិចព្រោះនៅមន្ទីរពេទ្យមិនអាចគេង លក់ស្ងប់ឡើយ ។ គ្រាន់តែចូលមកបើកកុងតាក់ភ្លើង ពឹប ឃើញអ្នកណា? អ្នកណាគេងនៅលើគ្រែរបស់ គេង? អ្នកណាគេ?
To be continue...
YOU ARE READING
💘បេះដូងប្តូរម្ចាស់💘(ចប់)
RomanceJK : ពេលនេះបងមិនត្រូវការនាងទេ បងត្រូវការអូន TH : តែខ្ញុំមិនត្រូវការលោកទេ Jeon Jungkook
💘បេះដូងប្តូរម្ចាស់💘 ភាគទី41
Start from the beginning
