ភាគ១០២

1.1K 39 0
                                        

#បម្រើស្នេហ៍អង្គម្ចាស់
ភាគ៖១០២

៥ខែកន្លង..
រយៈពេល៥ខែកន្លងផុតទៅយ៉ាងឆាប់រហ័ស វាក៏៥ខែហើយដែលពិធីបុណ្យសពរបស់ហ្វីលីណាបានបញ្ចប់ទៅ គ្រប់យ៉ាងហាក់ស្ងប់ស្ងាត់ ទទេស្អាតខុសពីធម្មតា ទាំងវិមាន ទាំងក្នុងខួរក្បាលរបស់ម្ចាស់រាងកាយមាំទាំម្នាក់នេះ។
អ្នកអង្គម្ចាស់អង្គុយផ្អែកខ្នងនឹងគ្រែក្នុងបន្ទប់តែម្នាក់ឯងយ៉ាងស្ងប់ស្ងាត់បែបនេះ ទឹកមុខស្រងូតស្រងាត់ហាក់បីដូចជារាងកាយដែលគ្មានព្រលឹងព្រលះនឹងខ្លួនទាល់តែសោះអញ្ចឹងដែរ ទ្រង់ងាកចោលភ្នែកសម្លឹងមើលទៅរូបថតធំដែលមានរូបទ្រង់នឹងមនុស្សស្រីជាទីស្រឡាញ់របស់ទ្រង់ក្នុងថ្ងៃរៀបអភិសេក ទឹកមុខញញឹមរបស់នាងក្នុងរូបភាពនោះប្រៀបដូចជានាងមានក្ដីសុខនឹងការសម្រេចចិត្តណាស់អញ្ចឹង ទាំងដែលជីវិតរបស់នាងក្រោយពីអភិសេកខ្មៅងងឹតដូចជាធ្លាក់នរកទាំងនៅដកដង្ហើម។
"បងនឹកអូនណាស់ មនុស្សល្អរបស់បង" សំឡេងដែលគ្រាន់តែស្ដាប់ក៏អាចដឹងថាវាឈឺចាប់ខ្លាំងប៉ុណ្ណាដែរ ទ្រង់បានត្រឹមតែបិតភ្នែកសម្រក់ទឹកភ្នែកតក់ៗប្រណាំងគ្នានឹងបេះដូងឈឺចុកអួលសឹងតែដកដង្ហើមមិនរួច។
"វ៉ា..វ៉ា" សំឡេងតូចស្រួយបន្លឺឡើងកាត់ភាពស្ងប់ស្ងាត់ក្នុងបន្ទប់ធំទូលាយរបស់អ្នកអង្គម្ចាស់ ទ្វារបើកបង្ហាញវត្តមានមិនត្រឹមតែអ្នកអង្គម្ចាស់ដេវីននៀម្នាក់ឡើយ តែក៏មានព្រះនាងភ្លោះទាំង២នាក់បងប្អូនចូលមកជាមួយដែរ ចាប់តាំងពីថ្ងៃដែលហ្វីលីណាបានចាកចេញទៅ ព្រះនាងទាំង២ក៏សុំបិតាមកស្នាក់នៅទីនេះជាមួយនឹងម្ចាស់បងតែម្ដង ព្រះនាងក៏បារម្ភពីសុខទុក្ខម្ចាស់បងជាខ្លាំងខ្លាចថាម្ចាស់បងគិតអ្វីផ្ដេសផ្ដាសដោយសារតែការចាកចេញរបស់ម្ចាស់បងហ្វីលីណាទៅ ទ្រង់ពេលនេះសោកសៅមិនខុសពីកាលបាត់បង់មាតាបិតារបស់ទ្រង់ឡើយ។
"ម្ចាស់បងមិនផ្ទំទេរឺ?" ព្រះនាងអែលលីមានបន្ទូលសួរនាំម្ចាស់បង ទុកឲ្យព្រះនាងអែលឡាបីបុត្រាតូចដាក់ក្នុងអង្រឹងដើម្បីឲ្យទ្រង់បានផ្ទំ ព្រោះលេងមួយថ្ងៃប្រហែលជាហត់នឿយខ្លាំងណាស់ហើយ។
"បងមិនអីទេ" អ្នកអង្គម្ចាស់ជុងហ្គុកក៏នាំព្រះកាយទ្រង់ក្រោកឡើងមួយអស់កម្ពស់រួចចូលទៅជិតអង្រឹងនឹងបីនាំបុត្រាតូចមកផ្ទំលើគ្រែជាមួយនឹងទ្រង់វិញ។
"ពួកម្ចាស់អូនទៅសម្រាកចុះ នាំដេវីននៀលេងមួយថ្ងៃប្រហែលជាហត់នឿយណាស់ហើយ" អ្នកអង្គម្ចាស់នាំបុត្រាតូចផ្ទំជុំគ្នាជាមួយនឹងទ្រង់យ៉ាងស្ងប់ស្ងៀម ព្រះនាងភ្លោះក៏ងាកសម្លឹងមើលគ្នាបន្តិច រួចក៏ចាកចេញទាំងដកដង្ហើមធ្ងន់ព្រោះមិនដឹងជាមានវិធីអ្វីដែលអាចជួយបាន បើសិនជាមានអ្វីអាចប្ដូរយកជីវិតម្ចាស់បងហ្វីលីណាមកវិញបាន ពួកព្រះនាងក៏យល់ព្រមធ្វើ ម្ចាស់បងទាំង២ជួបបញ្ហាមកច្រើនសមល្មមនឹងបានរស់នៅសុខហើយ តែហេតុអី? ហេតុអីក៏ទេវតាដាច់ធម៌មេត្តាយ៉ាងនេះ?
"ខ្យល់ជំនោរធ្លាក់មកទៀតហើយ..." បន្ទាប់ពីព្រះនាងទាំង២ចាកចេញទៅក៏មានខ្យល់ត្រសៀកៗបក់ចូលមកប៉ះព្រះកាយទ្រង់នឹងបុត្រាតូចឲ្យរងាញាក់ អ្នកអង្គម្ចាស់ប្រញាប់ចូលមកកៀកជិតនឹងបុត្រារួចអោបក្រសោបបុត្រាទាំងក្នុងព្រះទ័យកំពុងតែនឹករលឹកដល់មនុស្សម្នាក់ដែលតែងតែមានវត្តមានក្រសោបអោបគ្នាពេលរងាបែបនេះ។
"អូនរងាទេ?"
"បងនឹងបុត្រនឹកអូនខ្លាំងណាស់"កាយសង្ហាអោបបីកូនជាប់នឹងរង្វង់ដៃ ទ្រង់ទុកកន្លែងមួយជាចន្លោះទំនេរតំណាងឲ្យនាង គ្រប់ពេលទ្រង់តែដង្ហោយហៅនាង តែគ្រប់យ៉ាងប្រៀបដូចជាផ្សែងរសាត់តាមខ្យល់ ត្របកភ្នែកក្រាស់បិទចុះសន្សឹមៗស្របនឹងទឹកថ្លាមួយតំណក់ហូរស្រក់ចុះ.....

បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]Where stories live. Discover now