បម្រើស្នេហ៍អង្គម្ចាស់
ភាគ១៣
យើងឃើញ...នាងឲ្យភ្នែកគេ!
ដំណើរបោះជំហានប្រញាប់ប្រញាល់របស់ម្ចាស់កាយមាំទាំសម្ដៅមករកនាងតូចហាក់មិនបានបង្កការភ័យខ្លាចអ្វីដល់នាងឡើយ ត្បិតថាវាមិនមែនជាលើកទី១ឡើយដែលនាងត្រូវប្រឈមមុខនឹងភាពកាចសាហាវរបស់ទ្រង់។
"នាងមកធ្វើស្អីនៅទីនេះហ្វីលីណា?"ជុងហ្គុកមកដល់កៀកជិតក៏សួរទាំងកំហិតដាក់នាងតូច មុននឹងងាកសម្លឹងមើលទៅអ្នកម្ខាងទៀតហើយក៏ភ្ញាក់ផ្អើលនឹងវត្តមានរបស់គេ។
"ហ្វេលិក?"
"ជេខេ? អីយ៉ាខានជួបគ្នាយូរហើយ!!!"បុរសទាំងពីរនាក់ដែលហ្វីលីណាគិតថានឹងប៉ះទង្គិចគ្នាទៅហើយតែក៏បែរជាចូលមករាក់ទាក់គ្នាហាក់ដូចជាស្គាល់គ្នាច្បាស់តាំងពីណាពីណីមកចឹង ហ្វេលិកចូលមកចាប់ដៃរាក់ទាក់ជាមួយនឹងជុងហ្គុក ទះស្មាហាក់ដូចជានឹករលឹកគ្នាណាស់ចឹង។
"មិនស្មានសោះថាបានជួបទ្រង់នៅទីនេះហ្វេលិក,មកកូរ៉េតាំងពីពេលណានឹង?" អង្គម្ចាស់?ហ្វីលីណាឧទានឡើងទាំងភាំងបន្តិច បន្ទាប់ពីបានលឺសព្វនាមដែលជុងហ្គុកបានផ្ដល់ជូនអ្នកម្ខាងទៀតនោះ បានន័យថាគេក៏ជាអង្គម្ចាស់មួយអង្គដែរមែនទេ?
"យើងមកដល់ប្រហែលជាជិត៣ខែហើយ ព្រោះដល់គម្រប់ខួបការស្លាប់របស់ម្ចាស់បងយើងនៅកូរ៉េនេះ តែនិយាយថាអម្បាញ់មិញយើងលឺឯងហៅ ឯងនឹងអ្នកនាងខាងនេះ..."
"ក្រាបទូល! នាងខ្ញុំហ្វីលីណា សូមព្រះរាជទានទោសសម្រាប់ការនិយាយរឺកាយវិការឆ្គាំឆ្គងមុននេះផង ក្រាបទូល"ក៏ដោយសារតែឃើញភាពស្វាហាប់នឹងចំណេះដឹងក្នុងការប្រើប្រាស់រាជសព្វរបស់ហ្វីលីណាទើបធ្វើឲ្យខាងកម្លោះហ្វេលិកងក់ក្បាលតបទាំងញញឹម មិនបានប្រកាន់យកទោសពៃអ្វីឡើយ។
បន្ទាប់ពីនិយាយរាក់ទាក់គ្នារួចរាល់មក ពួកគេទាំងបីក៏នាំគ្នាឡើងមកខាងលើវិញ ហ្វីលីណាក៏ឡើងមកមុនកម្លោះៗទាំងពីរទៅទៀត ក៏ព្រោះប្រញាប់មកប្រាប់បាវបម្រើឲ្យរៀបចំរកទឹកតែក្ដៅៗរឺក៏កាហ្វេជូនដល់អង្គម្ចាស់ទាំង២អង្គ ក៏ព្រោះនាងដឹងថាអង្គម្ចាស់ជុងហ្គុកអាចនឹងខឹងបើសិនជាមិនបានកាហ្វេក្ដៅមកផ្សើមបំពង់ករ រាល់ពេលនិយាយពិភាក្សាគ្នាម្ដងៗ។
"យាងមកត្រង់នេះ!!"ជុងហ្គុកក៏នាំហ្វេលិកមកអង្គុយនៅផ្ទះមួយដែលស្ថិតក្បែរមាត់ទឹក កម្លោះទាំងពីរក៏ដាក់ខ្លួនអង្គយទល់មុខគ្នា កែវភ្នែកងាកសម្លឹងឆ្លាស់គ្នាដោយជុងហ្គុកងាកសម្លឹងមើលទៅផ្ទៃទឹក ចំណែកឯហ្វេលិកក៏ចេះតែតាមមើលទៅម្ចាស់កាយតូចដែលកំពុងតែជួយការងារបាវបម្រើនៅជ្រុងម្ខាងនោះ។
"ស្រីតូចនោះជេខេស្គាល់ពិតទេ?"
"នាងជាអនាគតមហេសីខ្ញុំ.."គ្រាន់តែលឺសម្ដីដៃគូសន្ទនាមក ហ្វេលិកក៏ភ្ញាក់ព្រើត ត្បិតថាគេមិនបានរំពឹងថានឹងទទួលបានចម្លើយមួយនេះពីមាត់សម្លាញ់ឡើយ។
ការពិតទៅជុងហ្គុកនឹងហ្វេលិកធ្លាប់បានសិក្សាជាមួយគ្នាកាលពីនៅបរទេសដោយជុងហ្គុកទៅរៀនបន្តនៅឯអង់គ្លេសហើយក៏បានស្គាល់រាប់អានដឹងព្រះទ័យគ្នាចាត់ទុកជាសម្លាញ់ជិតដិត ហ្វេលិក អាល់រ៉េនដា ជារាជទាយាទរបស់ប្រទេសអង់គ្លេស បច្ចុប្បន្ននេះក៏ជាគេដែលគ្រងរាជសម្បត្តិបន្តដែរ គេនឹងជុងហ្គុកធ្លាប់ស្និតស្នាលគ្នា ដើរជាមួយគ្នារហូតទាល់តែជុងហ្គុកត្រឡប់មកមាតុប្រទេសវិញ ទើបពួកទ្រង់ឃ្លាតបាត់ដំណឹងគ្នាមករាប់ឆ្នាំ។
"យើងដូចជាខានជួបគ្នាមួយរយៈធំហើយ ចុះណាមជុននោះ គេសុខសប្បាយទេ? លឺថាបានជាប់ឆ្នោតជាប្រធានាធិបតីផង គួរឲ្យស្ញោចសរសើរណាស់ យើងដឹងច្បាស់ថាម្សៀរជុននេះនឹងអាចធ្វើជាអ្នកដឹកនាំគេបានយ៉ាងប្រាកដ តាំងពីថ្ងៃជួបគ្នានៅអង់គ្លេសដំបូង"អង្គម្ចាស់ហ្វេលិកនិយាយលើកសរសើរពីមិត្តសម្លាញ់ម្នាក់ទៀត ទាំងដែលទ្រង់មិនទាន់បានដឹងនៅឡើយថាមិត្តភាពរវាងជុងហ្គុកនឹងណាមជុនបានប្រេះឆាមកជាង១០ឆ្នាំទៅហើយ។
"ប្រហែលជាសុខហើយ តាមយើងគិត..."
"កាហ្វេក្ដៅៗក្រាបទូល"ការសន្ទនារវាងកម្លោះទាំង២ត្រូវផ្អាកក៏ដោយសារតែវត្តមានហ្វីលីណាចូលមក នាងកាន់ថាសកាហ្វេមករួចដាក់លើតុស្រាល រួចក៏ហុចកែវកាហ្វេនោះទៅឲ្យជុងហ្គុកមុនរួចទើបងាកមកលើកជូនអង្គម្ចាស់ហ្វេលិក។
"អរគុណណាស់អ្នកនាងលីណា"អង្គម្ចាស់ហ្វេលិកក៏ងាកមកញញឹមអង្គុយស្រីតូចយើង ហ្វីលីណាក៏អោនគំនាបបន្តិចរួចក៏ងាកបែរបម្រុងចាកចេញទៅ។
រ៉ឺងៗ
ទូរសព្ទ័របស់ជុងហ្គុកក៏ស្រាប់តែរោទ៍ឡើងមកភ្លាមៗ គេក៏ត្រូវបង្ខំចិត្តក្រោកទៅទទួលទូរសព្ទ័ភ្លាមទាំងចិត្តមិនចង់ទាល់តែសោះ ដំបូងឡើយគេគិតថាហ្វីលីណាអាចនឹងទៅតាមនាយតែអ្នកណាទៅដឹងថាហ្វេលិកឃាត់នាង។
"បើអ្នកនាងមិនទាន់មានការអីទេ អង្គុយនៅទីនេះជាមួយខ្ញុំសិនមក ព្រោះបន្តិចទៀតជេខេនឹងមកវិញហើយ"ដោយមិនអាចបដិសេធបានហ្វីលីណាក៏បានតែយល់ព្រមអង្គុយ ទោះបីជាជុងហ្គុកសម្លឹងនាងមិនដាក់ភ្នែកក៏ដោយ។
"និយាយចឹងអ្នកនាងហ្វីលីណានឹងជេខេទាក់ទងគ្នាយូរហើយរឺ? ហើយអ្នកនាងជាកូនចៅរបស់អ្នកណាដែរ?"
"ទូលបង្គំជាកូនរបស់លោកជុន ហ្វាល់លីដា..ហើយទូលបង្គំនឹងអង្គម្ចាស់ក៏ស្គាល់គ្នាមកជាយូរឆ្នាំទៅហើយដែរ"ហ្វីលីណាក៏ឆ្លើយតបរាល់គ្រប់សំនួរដែលអង្គម្ចាស់ហ្វេលិកមានបន្ទូលមក ហ្វេលិកឯណេះក៏កាន់តែស្រឡាញ់រាប់អាននាងក៏ព្រោះបានដឹងថានាងជាកូនស្រីរបស់សម្លាញ់ខ្លួន ពួកគេទាំងហាក់និយាយត្រូវដង ត្រូវផ្លែគ្នាជាខ្លាំង។
ជុងហ្គុកត្រឡប់មកវិញក៏បានលឺសម្លេងសើចរបស់ពួកគេ ដៃមាំក៏កាន់ក្ដាប់ទូរសព្ទ័របស់ខ្លួនជាប់ណែន សង្គ្រឺតធ្មេញនឹងឃើញភាពស្រស់បំព្រងរបស់ហ្វីលីណាទៅកាន់ហ្វេលិក គេបែរថយក្រោយប៉ុន្មានជំហានរួចក៏ដើរចេញទៅតែម្ដងទាំងកំហឹងនៅពុះគគុក។
ប្រមាណ២០នាទីក្រោយ..
"គេទៅនិយាយទូរសព្ទ័យូរម៉្លេះ?"អង្គម្ចាស់ហ្វេលិកក៏កើតមានមន្ទិល ត្បិតអស់ជាង២០នាទីហើយជុងហ្គុកនៅតែមិនទាន់យាងត្រឡប់មកវិញទៀត ហ្វីលីណាក៏ងាកតាមសម្លឹងមើលទាំងទឹកមុខមិនសូវល្អដូចគ្នា នាងបម្រុងនឹងចុចខលទៅទ្រង់តែតៃកុងឡានម្នាក់ចូលមកទាំងប្រញាប់ប្រញាល់តែម្ដង។
"មានការអី? មើលទៅអុំដូចជាប្រញាប់ម៉្លេះ?"
"គឺ...អង្គម្ចាស់ប្រឈួន ពេលនេះទ្រង់កំពុងសម្រាកនៅក្នុងឡានក្រាបទូល"លឺតែថាទ្រង់ប្រឈួន ហ្វីលីណាក៏ប្រញាប់លាអង្គម្ចាស់ហ្វេលិកទាំងពាក់កណ្ដាលទី រួចប្រញាប់រត់ចេញទៅតែម្ដង ហ្វេលិកក៏តាមមើលនាងរហូតដល់សារមួយលោតឡើងមក វាជាសារពីជុងហ្គុក
«យើងសុំនាំមហេសីទៅមុនហើយ សុំទោសដែលមិនបាននៅកំដរសម្លាញ់»
"ចំមែន!"ហ្វេលិកក៏អស់សំណើច ឃើញតែប៉ុណ្ណេះនាយក៏ដឹងថាសម្លាញ់កំពុងតែគិតអី បើទាយមិនខុសគឺហួងហែងមហេសីនឹងហើយ។
ក្រឡេកមកមើលហ្វីលីណាឯណេះវិញ នាងតូចរត់ស្ររមករកឡានទំនើបដែលជុងហ្គុកជិះមក រួចប្រញាប់បើកទ្វារចូលមក មុននឹងបានឃើញកាយមាំកំពុងតែផ្អែកក្បាលនឹងកៅអីឡានបាំងខាងក្រោយ ស្រីតូចខិតជិតរួចបម្រុងលើកដៃស្ទាបថ្ងាសទ្រង់...
"ហ្អាយ៎អង្គម្ចាស់ ហ៊ឹម"ហ្វីលីណាមិនទាន់បានបញ្ចប់ប្រយោគខ្លួនផង ក៏ត្រូវអង្គម្ចាស់ឈាមត្រជាក់ទាញចង្កេះនាងជាប់ អង្គុយលើភ្លៅគេ មុននឹងថើបបបូរមាត់នាង។ ហ្វីលីណាព្យាយាមលូកដៃគក់ទ្រូងគេតែក៏ត្រូវជុងហ្គុកចាប់ជាប់ ថើបដួសដងភាពផ្អែមពីមាត់នាង មួយសន្ទុះទើបទ្រង់ព្រមលែងនាង តែលែងតែបបូរមាត់ប៉ុណ្ណោះ។
"នាងឲ្យភ្នែកហ្វេលិក"
"អត់ទេក្រាបទូល"
"តែយើងឃើញ..."
៚យូមីន
YOU ARE READING
បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]
Fanfictionនាងធ្វើគ្រប់យ៉ាងព្រោះដើម្បីរក្សាជីវិតលោកប៉ានាង , នាងគ្មានជម្រើសទេ! - ជុងហ្គុក សាន់ត្រូហ្វាន x ហ្វីលីណា ហ្វាល់លីដា
![បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]](https://img.wattpad.com/cover/259150019-64-k321033.jpg)