ភាគ៣០

2K 63 0
                                        

មកដល់ហើយ..
បម្រើស្នេហ៍អង្គម្ចាស់

ភាគ៣០

"មកតាមយើង!"
"អ..អូយ៎"ត្រចៀកហ្វីលីណាត្រូវញឹងឡើងដោយដៃរបស់ម្ចាស់ក្សត្រីអែនជីលី ទ្រង់អូសនាំនាងចេញទៅខាងក្រៅព្រមជាមួយគ្នា ស្រីតូចយើងក៏មិនអាចប្រកែកបានត្រឹមតែស្របជាមួយនឹងទ្រង់ដោយគ្មានលក្ខខណ្ឌ។សភាពនៅក្នុងសណ្ឋាគាររៀងស្ងប់ស្ងាត់បន្តិច ត្បិតភ្ញៀវទេសចរណ៍ទាំងអស់នាំគ្នាទៅកំសាន្តនៅឯទីក្រុងរ៉ូមអស់ទៅហើយ ដោយសារតែថ្ងៃនេះជាថ្ងៃពិសេសសម្រាប់អាណាចក្រនេះ។
ហាក់កាន់តែផ្ដល់ភាពងាយស្រួលដល់ម្ចាស់ក្សត្រីអែនជីលីអូសនាំហ្វីលីណាចាកចេញទៅតាមទ្រង់ សម្ដៅទៅរកយន្តហោះផ្ទាល់ខ្លួនរបស់ទ្រង់ដែលចតនៅវាលស្រឡះជាកន្លែងលេងហ្គោលរបស់សណ្ឋាគារនោះ។ហ្វីលីណាក៏អោនមុខចុះរហូតមិនងើប ព្រោះតែនាងខ្មាសនឹងក្រសែភ្នែករបស់បុគ្គលិកក្នុងសណ្ឋាគារនោះ ងារជាព្រះនាងតែបែរជាត្រូវគេអូសចេញទីងណាត់ទីងណែងដូចជាសត្វធាតុបែបនេះ តែស្ត្រីចំណាស់ម្ចាស់ក្សត្រីនោះហាក់មិនខ្មាសឡើយ ផ្ទុយទៅវិញគឺកាន់តែពេញចិត្តដែលធ្វើឲ្យហ្វីលីណាបាក់មុខចំពោះមុខអ្នកគ្រប់គ្នាបែបនេះ។
"នាងមិនបាច់មកខ្មាសទេ ទៅដល់វិមាននាងមានវិន័យច្រើនណាស់ដែលត្រូវរៀនសូត្រ"ម្ចាស់ក្សត្រីអែនជីលីបន្តការអូសនាំហ្វីលីណាដើរឡើងយន្តហោះព្រមជាមួយនឹងទ្រង់ មិនដល់២០នាទីផងក៏ឃើញមានយន្តហោះត្រដាងខ្លួនឡើងខ្ពស់សន្លឹមនៅលើអាកាស មុននឹងហោះចាកចេញទៅ យើងក៏អាចឃើញមានបុគ្គលិកជាច្រើនកំពុងតែឈរសម្លឹងមើលការហោះហើរចាកចេញរបស់ព្រះនាងរបស់អាណាចក្រកូរ៉េខាងត្បូងវិញ ចាកចេញពាំនាំទៅជាមួយនឹងភាពអាម៉ាសស្រោចស្រង់មិនចង់រួច។
ក្នុងចំណោមអ្នកដែលសម្លឹងមើលនោះក៏មានបុរសម្នាក់ស្លៀកពាក់សុីវិលសម្លឹងមើលទៅជាមួយនឹងគេឯង តែថាគេមិនមែនគ្រាន់តែសម្លឹងនឹងនិយាយតែមាត់នោះឡើយ គេក៏បោះជំហានចាកចេញទៅភ្លាម ព្រមជាមួយនឹងដៃចុចទូរសព្ទ័ជាប់រហូតហាក់ដូចជាកំពុងតែទាក់ទងទៅអ្នកណាម្នាក់ចឹងដែរ។
"អាឡូម្ចាស់ពូ! ព្រះនាងហ្វីលីណាចាកចេញទៅកូរ៉េវិញបាត់ហើយ នាងមើលទៅពិបាកហើយលើកនេះ"បុរសម្នាក់នោះរាយការណ៍ត្រឹមប៉ុណ្ណេះរួចគេក៏ចាកចេញទៅយ៉ាងលាក់លៀមជាទីបំផុត។

បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]Where stories live. Discover now