បម្រើស្នេហ៍អង្គម្ចាស់
ភាគ៖៧៤
"ឲ្យពូសុំទោស" អ្នកអង្គម្ចាស់ហ្វេលិកអោបម្ចាស់ក្មួយណែនព្រមនឹងទឹកមុខស្រងូតស្រងាត់ជាទីបំផុតកាលបើហ្វីលីណាសួរនាំពីមាតាបិតានាង ឲ្យទ្រង់ឆ្លើយយ៉ាងមិចទៅ? ឆ្លើយមាតានាង ព្រះនាងសារីណាបានសោយទិវង្គតហើយចឹងរឺ? ទ្រង់មិនចង់ធ្វើបានចិត្តហ្វីលីណាជាងនេះឡើយ។
"បើទ្រង់និយាយថាទ្រង់ជាសាច់ញាតិខ្ញុំម្ចាស់ ចុះឯណាប៉ាម៉ាក់ខ្ញុំម្ចាស់? អ្ហឹក! ហេតុអីក៏គ្រប់គ្នាលេងសើចជាមួយនឹងអារម្មណ៍ខ្ញុំបែបនេះ? ខ្ញុំក៏ចេះឈឺដែរ អ្ហឹកៗ" ហ្វីលីណានាងមិននិយាយតែមាត់ឡើយ ដៃតូចស្រឡូនខាងឆ្វេងក៏លូកគួកទ្រូងខ្លួនឯងសឹងតែបែកធ្លាយទៅហើយ អ្នកអង្គម្ចាស់ហ្វេលិកមិនអាចទ្រាំមើលបានទើបប្រញាប់លូកដៃទប់នាងមិនឲ្យធ្វើបែបនេះទៀត ទ្រង់សម្លឹងមើលទឹកភ្នែកដែលសម្រក់ចុះរបស់នាងមួយតំណក់ប្រៀបដូចជាអាវុធមុតស្រួចចាក់ទម្លុះបេះដូងទ្រង់ឲ្យប្រេះបែកចឹង ទ្រង់រឹតតែខឹងនឹងខ្លួនឯងដែលមិនអាចស្វែងរកមាតាហ្វីលីណា នឹងជួយរក្សាព្រះជន្មរបស់ទ្រង់បែបនេះ។
"ហ្វីលីណាស្ងប់អារម្មណ៍សិនណាកូន ស្ងប់អារម្មណ៍"ជូហ្វីក៏ប្រញាប់បង្វិលកង់រទេះនាងចូលមកកៀកជិតនឹងកូនស្រីរួចក៏កាន់ដៃហ្វីលីណាជាប់ នាងងាកសម្លឹងមើលទៅអ្នកអង្គម្ចាស់ហ្វេលិករួចក៏ងក់ក្បាលតិចៗហាក់ប្រាប់ទ្រង់ថាឲ្យនិយាយមកចុះ កុំស្ទាក់ស្ទើរអី។
"ស្ដាប់ម្ចាស់ពូណា៎ មាតារបស់ហ្វីលីណាបានសោយទិវង្គតតាំងពីហ្វីលីណាទើបតែកើតមកម៉្លេះ ម្ចាស់ពូក៏ធ្លាប់ប្រាប់ដល់ហ្វីលីណាម្ដងហើយពិតទេ? តែ..." អ្នកអង្គម្ចាស់ហ្វេលិកលូកកាន់ក្រសោបដៃរបស់នាងស្រាលៗមុននឹងបញ្ចេញស្នាមញញឹមចម្លែកមួយមកកាន់នាង។
"កូន..កូនប៉ា" សម្លេងគ្រលរធំមួយបន្លឺឡើងពីក្រោយខ្នងរបស់ម្ចាស់កាយដែលកំពុងអង្គុយសម្រក់ទឹកភ្នែកនោះឲ្យនាងងាកសម្លឹងមើលទៅគាត់ បុរសមានវ័យជ្រេបន្តិចតែក៏មានមាឌមាំទាំជាពួកបែកខាងអឺរ៉ុប សក់ក៏មានស្កូវខ្លះដែរ តែយើងអាចមើលឃើញថាគាត់នឹងហ្វីលីណាមានមុខមាត់ដូចគ្នាសឹងតែបេះដាក់ទៅហើយ។
"ហ៊ឺ" ហ្វីលីណាខ្ញាំរទេះនាងបន្តិច និយាយអីមិនចេញទុកឲ្យបុរសម្នាក់នោះចូលមកកៀកក្បែរនឹងហ្វេលិកព្រមទាំងកាន់ដៃនាងម្ខាងដូចជាហ្វេលិកដែរ ស្រីតូចយើងញ័របបូរមាត់គាំងអណ្ដាតនិយាយមិនចេញបានត្រឹមសម្រក់ទឹកភ្នែក បុរសម្នាក់នោះក៏លូកដៃមកកាន់ប៉ះថ្ពាល់នាងរួចជូតទឹកភ្នែកដែលហូរស្រក់ចុះឲ្យនាងរួចញញឹមទៅកាន់នាងទាំងរលីងរលោងដូចគ្នា។
"ព្រះនាងតូចរបស់ប៉ា ព្រះនាងតូចរបស់ប៉ាធំដឹងក្ដីលឿនដល់ហើយ" ក៏ដោយសារតែគាត់ជារាស្ត្រសាមញ្ញទើបគាត់មិនប្រើប្រាស់រាជសព្ទជាមួយនឹងហ្វីលីណា ពាក្យថាប៉ាដែលគាត់ហៅខ្លួនឯងកាន់តែធ្វើឲ្យហ្វីលីណាទប់ទឹកភ្នែកខ្លួនឯងមិនបានលើសដើម នាងលូកដៃញ័រទទ្រើតរបស់នាងទៅកាន់ប៉ះថ្ពាល់លោកប៉ា បុរសម្នាក់ដែលមកអះអាងថាគាត់ជាប៉ានាង មុននឹងស្រវ៉ាអោបគាត់ភ្លាម។
"ប៉ា អ្ហឹកៗ លោកជាលោកប៉ាខ្ញុំពិតមែនរឺ? ហ៊ឺ! ខ្ញុំបានជួបលោកប៉ាហើយ អ្ហឹកៗ ព្រះបានលឺដល់ការបួងសួងរបស់ខ្ញុំហើយពិតទេ? អ្ហឹកៗ" ហ្វីលីណាយំសោកទាំងកំពុងអោបអ្នកមានគុណរបស់នាង បើទោះជានាងរស់នៅជាមួយនឹងគ្រួសារណាមជុនយ៉ាងមានក្ដីសុខតែនាងក៏នៅតែបួងសួងចង់ជួប ចង់ដឹងចង់លឺថាប៉ាម៉ាក់បង្កើតនាងជាអ្នកណា ហើយនាងក៏ប្រាថ្នាចង់ជួបគាត់យ៉ាងហោចណាស់ម្ដងក្នុងមួយជីវិតនេះ ពេលនេះបានសម្រេចហើយពិតទេ?
"អ្ហឹកៗ ប៉ា..ខ្ញុំ..ហ៊ឺ" ហ្វីលីណាខាំមាត់សម្រក់ទឹកភ្នែកមិនឈប់ អ្នកគ្រប់គ្នានៅទីនោះក៏យំដូចគ្នា យំព្រោះតែរំភើបនឹងការជួបជុំ ការស្វែងរកគ្នាឃើញបន្ទាប់ពីបែកគ្នាអស់ជាង២០ឆ្នាំមក ណាមជុនក៏កាន់ស្មាជូហ្វីដែលកំពុងតែយំនោះ នាងសប្បាយចិត្តដែលយ៉ាងហោចណាស់ក៏មានរឿងល្អម្ដងកើតឡើងក្នុងជីវិតហ្វីលីណា ទោះជានាងធ្លាប់បរាជ័យលើរឿងជាច្រើនតែនាងក៏បានសម្រេចនូវបំណងដ៏ធំមួយនេះ។
"បានហើយៗកុំយំពេកអី ព្រះនាងតូចរបស់ប៉ាបើកហើមមុខទៅគឺលែងស្អាតហើយណា៎ ហ៊ឹម" ប៉ាហ្វីលីណាក៏លូកដៃជូតទឹកភ្នែកពីថ្ពាល់កូនស្រី រួចអង្អែលក្បាលនាង ហ្វីលីណាខាំមាត់ញញឹមទាំងទឹកភ្នែក មុននឹងងាកសម្លឹងមើលអ្នកជុំវិញខ្លួន ជូហ្វីក៏អោបដាក់ដៃលើស្មាកូនស្រីទាំងញញឹមដែរ។
"អ្នកម៉ាក់"
"ម៉ាក់សប្បាយចិត្តណាស់ ព្រះនាងតូចរបស់ម៉ាក់បានសម្រេចបំណងប្រាថ្នាតាំងពីតូចមកហើយសំណព្វចិត្តរបស់ម៉ាក់"
"ប៉ាក៏ដូចគ្នាណា៎" ណាមជុនក៏លូកដៃកាន់ស្មារបស់ហ្វីលីណាម្នាក់ទៀតរួចសម្លឹងមើលទៅលោកប៉ារបស់ហ្វីលីណា គាត់ក៏លូកមកចាប់ដៃណាមជុនទាំងញញឹមហាក់ជំនួសឲ្យពាក្យពេចន៍រំភើបរបស់គាត់។
"អរគុណលោកប្រធានាធិបតីដែលបានចិញ្ចឹមមើលថែកូនខ្ញុំដល់ធំដឹងក្ដី ល្អបែបនេះ ខ្ញុំអរគុណលោកណាស់"
"លោកមិនបាច់គួរសមទេ ជាតួនាទីឪពុកខ្ញុំពេញចិត្តនឹងធ្វើស្រាប់ទៅហើយ ព្រោះហ្វីលីណាក៏ដូចជាកូនស្រីបង្កើតរបស់ខ្ញុំម្នាក់ចឹងដែរ" ណាមជុននិយាយទាំងញញឹមរួចក៏ងាកទៅកាន់កូនស្រី ហ្វេលិកក៏ចូលមកជិតហ្វីលីណាម្ដងទៀតរួចក៏កាន់ដៃនាង..
"ត្រឡប់ទៅអង់គ្លេសវិញជាមួយពូណា៎" សម្ដីមួយឃ្លានេះក៏ធ្វើឲ្យទឹកមុខហ្វីលីណាផ្លាស់ប្ដូរ ហើយមនុស្សដំបូងគេដែលនាងងាកមើលទៅនោះគឺជាណាមជុននឹងជូហ្វីនឹងឯង នេះឲ្យនាងទៅបានដោយរបៀបណាទៅ បើជាង២០ឆ្នាំមកនេះវីឡានេះជាផ្ទះរបស់នាងហើយ។
៚យូមីន
YOU ARE READING
បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]
Fanfictionនាងធ្វើគ្រប់យ៉ាងព្រោះដើម្បីរក្សាជីវិតលោកប៉ានាង , នាងគ្មានជម្រើសទេ! - ជុងហ្គុក សាន់ត្រូហ្វាន x ហ្វីលីណា ហ្វាល់លីដា
![បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]](https://img.wattpad.com/cover/259150019-64-k321033.jpg)