មួយភាគទៀតថ្មីៗក្ដៅៗណា៎
បម្រើស្នេហ៍អង្គម្ចាស់
ភាគ០៦
...
វីឡាហ្វាល់លីដា
"ហ្វីលីណាកូន? កូនកុំរត់លឿនពេក"
"អ្ហឺ..អ្នកម៉ាក់ អ្ហឺ ហ្វីលីណាមកវិញហើយម៉ាក់ អ្ហឺ ហ្វីលីណាសុំទោសម៉ាក់ ហ្វីលីណាខុសហើយម៉ាក់ អ្ហឹកៗ"គ្រាន់តែចុះពីលើឡានភ្លាម រាងកាយតូចស្ដើងបោះជំហានញាប់ឆ្មេរពីដើរមកជារត់ចូលទៅក្នុងវីឡា យំស្រែកហៅរកវត្តមានម្ដាយដែលនាងក៏ដឹងច្បាស់ថាម្ដាយមិនបាននៅឡើយ។
ណាមជុនប្រញាប់រត់ចូលទៅតាមកូនទាំងក្នុងចិត្តចុកអួលណែនមិនស្ទើរឡើង ហ្វីលីណារត់ឡើងទៅបន្ទប់ជាន់ខាងលើ សម្ដៅទៅបន្ទប់មេគ្រួសារដែលជាទីកន្លែងតែមួយដែលនាងតែងតែរកឃើញម្ដាយនាងនៅទីនោះ ដៃតូចលូកបើកទ្វារក្រាក មុននឹងជួបប្រទះភាពស្ងាត់ជ្រងំ មិនមានវត្តមានអ្នកណាទាំងអស់ ក្នុងចិត្តនាងតែងតែចុកអួលផ្សា ត្បិតថានាងមិនទាន់បាននិយាយបកស្រាយអ្វីមួយម៉ាត់ទេ ម្ដាយនាងខឹងនឹងនាងមែនទេ?!
"អ្នកនាងតូច..."នែលលីដែលមកបានជាគ្នាក៏ស្ទុះក្រសោបកាន់ស្មាហ្វីលីណាដែលរកកលចង់ដួលជាប់ ហ្វីលីណាក៏ស្ទុះអោបមិត្តសម្លាញ់ទាំងទឹកភ្នែកហូរសស្រាក់មិនឈប់។
"ម៉ាក់ទៅចោលខ្ញុំហើយមែនទេនែល? អ្ហឺ!ម៉ាក់ខឹងស្អប់ខ្ញុំម្នាក់ទៀតហើយមែនទេ អ្ហឹកៗ"
"អត់ទេអ្នកនាងតូច កុំនិយាយបែបនេះអី លោកស្រីអាចជាចេញទៅកំសាន្តអារម្មណ៍មួយរយៈក៏ថាបាន.."នែលលីនិយាយលួងលោមហ្វីលីណាបណ្ដើរ កែវភ្នែកក៏ងាកសម្លឹងមើលទៅណាមជុនបណ្ដើរ នាយសង្ហាឈរចុចទូរសព្ទ័ទាំងតប់ប្រមល់ក្នុងចិត្ត កាន់តែតានតឹងពេលបានស្ដាប់លឺសម្លេងកូនយំមិនឈប់នោះ។
"ចូលហើយ! ហ្វីលីណា..ហ្វីលីណាមកនេះមកកូន"
(ហ្វីលីណាកូន?!)
"អ្ហឺ..ម៉ាក់ អ្ហឹក"រាងកាយទន់ល្អូកអម្បាញ់មិញមិនដឹងជាមានកម្លាំងកំហែងមកពីណា រុញច្រានឲ្យនាងងើបឡើងរួចប្រញាប់រត់ទៅជិតឪពុក ណាមជុនក៏បង្វែរទូរសព្ទ័មកឲ្យកូនមើល អ្វីដែលហ្វីលីណាបានឃើញនោះគឺរូបភាពម៉ាក់នឹងប្អូនប្រុសនាងដែលកំពុងតែអង្គុយលើយន្តហោះជាមួយគ្នា បបូរមាត់ខាំរបូតៗមិនឈប់ ទឹកភ្នែកក៏មិនព្រមឈប់ស្រក់ដូចគ្នាដែរ។
"ហ្វីលីណាកូន មិចបានជាយំ ហ៊ឹម?!"សម្ដីផ្អែមត្រជាក់របស់ម្ដាយហាក់លួងសណ្ដំចិត្តកូនស្រីដែលនៅខ្សែទាក់ទងម្ខាងទៀតនេះជាខ្លាំង ហ្វីលីណាសម្លឹងមើលម្ដាយទាំងភាពអៀនខ្មាស ក៏ព្រោះថានាងមានកំហុសដែលលាក់បាំងរឿងគ្រប់យ៉ាងជាមួយម្ដាយ។
"ឲ្យ..ឲ្យកូនសុំទោសណា៎ម៉ាក់ អ្ហឺ! ហ្វីលីណាសុំទោសដែលលាក់បាំងជាមួយម៉ាក់ អ្ហឹកអ្ហឺ.."ហ្វីលីណាទ្រហោរយំ ត្រដុសម្រាមដៃទាំងសងខាងសុំទោសម្ដាយ កាយវិការគួរឲ្យសង្វេគរបស់នាង សូម្បីតែឪពុកដែលឈរក្បែរក៏ទប់ទឹកភ្នែកមិនបានដែរ ណាមជុនលើកកន្សែងដៃឡើងមករួចផ្ដិចទឹកភ្នែកកូនស្រាលៗ មុននឹងផ្ដិតទឹកភ្នែកខ្លួនឯងម្ដង។
"ម៉ាក់យល់..."
(ម៉ាក់ខឹងស្អប់កូនទេ? អ្ហឹកៗម៉ាក់..)
ហ្វីលីណានៅតែសំពះម្ដាយមិនឈប់ដដែលក៏ព្រោះនាងមានអារម្មណ៍ថានាងសាងកំហុសធំណាស់។
"ហ្វីលីណា? កូននៅចាំរឿងសាលារៀននៅបរទេសទេ? ម៉ាក់នឹងប្អូនកូនមករកសាលានៅទីនេះណា៎ កូនកុំបារម្ភអី មើលថែខ្លួនឲ្យបានល្អណា៎ ហើយ..."ជូហ្វីសម្លឹងមើលឃើញស្វាមីឈរយំនៅក្រោយកូន នាងក៏សឹងតែទប់ទឹកភ្នែកខ្លួនឯងមិនបាន នាងព្យាយាមសម្រួលអារម្មណ៍រួចនិយាយដោះស្រាយជាមួយកូន។
"កូនត្រូវថែខ្លួនណា៎ ម៉ាក់ស្រឡាញ់កូនណាស់ អឹម"ជូហ្វីក៏ផ្ដាច់ការទាក់ទង បន្ទាប់ពីបានបំពេញតួនាទីតាមការសុំរបស់ណាមជុនបានសុំនាង បន្ទាប់ពីនាងនឹងគេសម្រេចបែកផ្លូវគ្នាមួយរយៈសិន។
ទីង!
សារជាអក្សរមួយលោតចូលមក ជូហ្វីប្រញាប់ចុចបើកមើល មុននឹងលើកដៃខ្ទប់មាត់ខ្លួនឯងសម្រក់ទឹកភ្នែកតក់ៗ បន្ទាប់ពីបានឃើញរូបថតហ្វីលីណាដេកលង់លក់ទាំងភ្នែកហើមស្ពុលមក អមជាមួយនឹងសារមួយឃ្លា។
(អរគុណអូន ដែលព្រមជួយបង! បងនឹងមើលថែកូនស្រីយើងឲ្យបានល្អ បងយកជីវិតមកធានា)
YOU ARE READING
បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]
Fanfictionនាងធ្វើគ្រប់យ៉ាងព្រោះដើម្បីរក្សាជីវិតលោកប៉ានាង , នាងគ្មានជម្រើសទេ! - ជុងហ្គុក សាន់ត្រូហ្វាន x ហ្វីលីណា ហ្វាល់លីដា
![បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]](https://img.wattpad.com/cover/259150019-64-k321033.jpg)