ភាគ៧៧

1.3K 47 1
                                        

បម្រើស្នេហ៍អង្គម្ចាស់
ភាគ៖៧៧

អ្នកអង្គម្ចាស់ជុងហ្គុកប្រញាប់ប្រញាល់រត់ហួសទៅយកអាវក្រៅទ្រង់រួចក៏ចេញមកខាងក្រៅសម្ដៅទៅរកបុត្រាតូចដេវីននៀដែលកំពុងតែផ្ទំឲ្យម្ចាស់ពូម្ចាស់មីងប្រឡែងនោះ ទ្រង់ក៏លើកបីបុត្រាតូចបម្រុងយកទៅជាមួយទ្រង់តែក៏ត្រូវម្ចាស់ប្អូនទាំងអស់ឃាត់។
«ម្ចាស់បងប្រញាប់យាងទៅណានឹង? ដេវីននៀផ្ទំជិតលក់ទៅហើយនៀក៎ មើលចុះ» អ្នកអង្គម្ចាស់ជុងហ្គុកអោនសម្លឹងមើលព្រះនេត្រមីរៗរបស់បុត្រារួចក៏ងាកមើលទៅនាឡិកាដែលព្យួរជាប់នឹងជញ្ជាំងវិញ ព្រះនាងអែលលីក៏យាងចូលមកកៀកជិតនឹងទ្រង់រួចទាញយកដេវីននៀពីដៃទ្រង់រួចទះអង្អែលថ្នមៗលួងលោមឲ្យទ្រង់ផ្ទំបន្តទៀត។
«បើម្ចាស់បងប្រញាប់ក៏យាងទៅចុះ ទីនេះទុកឲ្យពួកខ្ញុំម្ចាស់មើលការខុសត្រូវក៏បានដែរណា ព្រះពរ» ព្រះនាងយាងបង្ហូសទៅកាន់អង្រឹងរបស់បុត្រាតូច មុននឹងគោះអង្អែលទ្រង់រហូតទាល់តែផ្ទំលក់ជាថ្មី ទើបព្រះនាងផ្ដេកទ្រង់ស្រាលៗដាក់ទៅក្នុងអង្រឹង អ្នកអង្គម្ចាស់ជុងហ្គុកក៏យាងចូលមកសម្លឹងមើលបុត្រាហាក់មិនដាច់ចិត្តយាងចេញទៅតែមួយអង្គឯងសោះ ចង់នាំបុត្រាទៅជាមួយព្រោះទ្រង់ក៏ប្រហែលជាចង់ជួបមាតាដែរហើយ។
«បងយាងទៅជួបហ្វីលីណា ទើបបងចង់នាំដេវីននៀទៅជាមួយដែរ បងក៏ចង់ឲ្យមាតាទ្រង់បាអោបនឹងជួបទ្រង់» ក៏ដោយសារតែមិនអាចលាក់បាំងបានទើបទ្រង់ប្រាប់ទៅកាន់ម្ចាស់ប្អូនទាំងអស់ គ្រប់គ្នាក៏ហាក់យល់ពីព្រះទ័យរបស់អ្នកឯងម្ចាស់ ក៏ប៉ុន្តែពួកទ្រង់ក៏បានជ្រាបរួចហើយពីកិច្ចសន្យាដែលមានរវាងគ្រួសារទាំងពីរ បើកិច្ចសន្យានោះបញ្ចប់ទៅនៅពេលណា ទំនាក់ទំនងរវាងទ្រង់នឹងហ្វីលីណាក៏នឹងដើរដល់ទីបញ្ចប់ មិនមានការជួបរឺរំខានជីវិតផ្ទាល់ខ្លួនគ្នាទៅវិញទៅមកឡើយ ម៉្យាងបន្ទាប់ពីរឿងទាំងប៉ុន្មានដែលបានកើតឡើងលើហ្វីលីណាក្នុងវិមាននេះកាន់តែធ្វើឲ្យភាគរយនៃការជួបជុំរបស់ពួកទ្រង់មានការថយចុះ សឹងតែមិនអាចសូម្បីតែគិត។
«ម្ចាស់បងក៏ជ្រាបថាគ្រួសារខាងនោះគេមិនងាយនឹងបំភ្លេចការឈឺចាប់នឹងភាពអាម៉ាសដែលកើតឡើងលើកូនស្រីគេឡើយ ម៉្យាងបើបងទៅជួបនាងទាំងបែបនេះចុះបើសិនជាមានបញ្ហាទៅ ម្ចាស់បងអាចនឹងមានបញ្ហាជាមិនខាន»
«បងមិនខ្វល់ទេ! យ៉ាងណាក៏បងនឹងទៅជួបមហេសីបងឲ្យទាល់តែបាន មិនថាបងត្រូវចាប់ខ្លួនក៏ដោយ» អ្នកអង្គម្ចាស់ជុងហ្គុកមានបន្ទូលទាំងប្រាកដប្រជាក្នុងព្រះទ័យ រួចក៏យាងចាកចេញទៅតែម្ដងមិនបានសូម្បីតែប្រាប់ម្ចាស់ប្អូនថាទ្រង់ទៅជួបហ្វីលីណានៅទីណាឡើយ ម្ចាស់ប្អូនទ្រង់ទាំងអស់ក៏តាមសម្លឹងមើលរហូតទាល់តែទ្រង់បើកឡានចេញទៅបាត់ពីទីនោះតែម្ដង មុននឹងងាកភ្នែកសម្លឹងមើលទៅបុត្រាតូចដែលផ្ទំលក់ឯណេះវិញ។
(សង្ឃឹមថាគ្រប់យ៉ាងនឹងល្អប្រសើរឆាប់ៗ)

បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]Where stories live. Discover now