ជេន "ចាស៎ រីករាយណាស់ដែលបានស្គាល់ខ្ញុំគីម ជេននីហៅថាជេនមួយម៉ាត់ក៏បាន" ជេនពេលឃើញថាសូមីជាក្មេងរួសរាយក៏មិនគិតច្រើន ប្រញាប់រួសរាយដាក់សូមីវិញហើយនិយាយសួស្តីទាំងញញឹម
<< ភាគ ១០ : ក្តីស្រឡាញ់ក្លែងក្លាយ >>
ចាប់តាំងតែពីថ្ងៃដែលឆេយ៉ុងសុំជេនរួមទាំងណាយ៉ុនធ្វើជាមិត្តភក្តិមកឆេយ៉ុងតែងតែឱ្យអ្នកបើកឡានរបស់ខ្លួនបើកមកទទួលពួកគេទាំងពីរជារៀងរាល់ថ្ងៃតែថ្ងៃខ្លះសូមីក៏ជិះជាមួយពួកគេដែរព្រោះថាសូមីបន្ទាប់ពីចូលមកក្នុងសាលារៀននេះមកអ្នកដែលនាងស្និតស្នាលជាមួយបំផុតគឺជាតួឯកយើងគីម ជេននីនេះឯង!
"អេ៎ ពីរនាក់ឆេយ៉ុងមកទទួលយើងហើយឆាប់ឡើង" ណាយ៉ុនបានហៅមិត្តភក្តិគេពីរនាក់ទៀតដែលកំពុងឈរជិតគ្នាឈរចាំឆេយ៉ុងនោះ ស្របនិងពេកនោះណាយ៉ុនក៏
ក្រលេកឃើញឡានរបស់ឆេយ៉ុងពួកគេទាំងបីក៏ឡើងទៅជិះឡានជាមួយឆេយ៉ុងយ៉ាងលឿន អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយព្រោះខ្ញុំបាននិយាយថាបីនាក់ម្នាក់ទៀតនោះគ្មាននរណាក្រៅពីជុន សូមីឡើយ
"ឆេយ៉ុងហា៎! ហេតុអីថ្ងៃនេះដូចជាយូរជាងរាល់ដងម្ល៉េស?" ជេនបានងាកមកសួរឆេយ៉ុងបន្ទាប់ពីចូលមកដល់ក្នុងឡានបានស្រួលបួលតៃកុងឡានបានចាប់ផ្តើមបរឡានជារើយៗទៅរហូត
"គឺថា...ជេនមកពីយើងរវល់និងហា៎ ឯងកុំអន់ចិត្តអីណា" ឆេយ៉ុងបាននិយាយពាក្យលួងលោមជេនដោយសន្មត់ថាប្រហែលជាជេនខឹងឬក៏អន់ចិត្តនិងខ្លួនហើយព្រមទាំងកាន់ដៃទាំងគូរបស់ជេនមកអង្អែលទៀតផង
"យើងមិនទៅអន់ចិត្តនិងឯងទេ គ្រាន់តែឆ្ងល់ចង់សួរឯងតែប៉ុណ្ណោះខ្លាចថានិងមានបញ្ហាអីផ្សេង" ជេននិយាយទាំងញញឹមសប្បាយចិត្តពេលបានឆេយ៉ុងលួងលោមនាងទាំងដែលនាងមិនបានខឹងគេផងតែទោះបីជានាងខឹងក៏ត្រូវអត់ទោសឱ្យយ៉ាងងាយដែរព្រោះថាឆេយ៉ុងនេះពេលណាក៏ដោយឱ្យតែនៅក្បែរជេនគេធ្វើចរឹតដូចជាកូនក្មេងទើបតែចេះដើរអ៊ីចឹង
"បងជេន បងយល់លំហាត់ដែលលោកគ្រូបង្រៀនថ្ងៃមិញដែរទេខ្ញុំដូចជាមិនសូវជាយល់សោះមើលទៅពិបាកណាស់" កំពុងចែចង់គ្នាពីរនាក់សុខៗក៏លឺសម្លេងក្មេងស្រីវ័យប្អូនជេនមួយឆ្នាំសួរអំពីលំហាត់ដែលគ្រូបង្រៀនក្តៅៗកាលពីថ្ងៃធ្វើឱ្យគេទាំងពីរដាច់ចង្វាក់អស់ឯជេនក៏ងាកសម្លឹងមកមើលយ៉ាងស្រទន់ក្មេងម្នាក់នោះគឺជាសូមីនោះឯង
"អរ មិនអីទេធ្វើចេះចុះណានៅក្នុងឡានបែបនេះពន្យល់មិនយល់ដដែលទេចាំពេលដល់ផ្ទះបងចាំចូលទៅផ្ទះបងតែម្តងទៅចាំជួយពន្យល់បន្ថែមណា" ជេនយល់ថាបើពន្យល់ពេលនេះគ្មានប្រសិទ្ធិភាពទេព្រោះឡាននិងបត់ឆ្វេងបត់ស្តាំចាប់ចំណុចនៃលំហាត់មិនត្រង់ឡើយទើបនាងសម្រេចចិត្តថានិងពន្យល់ពេលទៅដល់ផ្ទះធ្វើឱ្យឆេយ៉ុងមិនដឹងមានអារម្មណ៍ខឹងពីណាមកទេជ្រួយចិញ្ចើមខឹងក្តៅក្រហាយឆេវតែម្តងហើយក៏និយាយទាំងសម្លេងមាំទៅវិញ
"មិនបានទេ ខួរក្បាលមានគីឡូប៉ុនគ្នាសោះមិចក៏រៀនមិនឱ្យចេះដូចគ្នាបែបនេះ? ចាំបាច់អីត្រូវឱ្យពន្យល់បន្ថែមនៅផ្ទះ?" ឆេយ៉ុងនិយាយយ៉ាងមាំឱបដៃខឹងមិនមើលមុខជេនឡើយ
"មិចក៏និយាយទៅកាន់សូមីបែបនេះ នាងមិនយល់ទើបនាងសួរយើងដឹងថានាងក៏រអៀសខ្លួនដែរតែបើនាងមិនសួរនាងនឹងមិនចេះបន្តទៀតហើយឯងនិយាយពាក្យអីក៏គួរតែគិតសិនណាឆេយ៉ុង" ជេននិយាយខ្សឹបទៅដាក់ត្រចៀកឆេយ៉ុងតិចៗដើម្បីកុំឱ្យសូមីប្រកាន់ខ្លួនថាមកពីនាងទើបពីរនាក់គេតឹងសរសៃ(ក)ដាក់គ្នា តែសូមីក៏ស្មានដឹងនាងក៏ឱនមុខចុះបន្តិច
"គិតស្អីគ្រាន់តែពាក្យប៉ុននិងក៏ឈឺចាប់ដែរនោះវាអន់ពេកហើយ យើងនិយាយក៏ត្រូវហើយពួកយើងសុទ្ធតែជាមនុស្សដែលមានកាយសម្បទាគ្រប់គ្រាន់ដូចគ្នាមិចក៏ឯងចេះនិងយល់តែនាងក្មេងនេះមិនចេះ?" ឆេយ៉ុងក៏មិនទទួលស្គាល់ឡើយថាពាក្យសម្តីរបស់គេនិយាយទៅធ្វើឱ្យប៉ះពាល់អារម្មណ៌សូមីតែឆេនាងរឹតតែនិយាយបន្ថែមព្រោះពេលនេះនាងខឹងខ្លាំងគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបានឡើយ
"ឆេយ៉ុង ឆ្នាំនេះឯងមានអាយុ 24 ឆ្នាំហើយលម្មនិងមានចរឹតចាស់ទុំនិងចេះគិតជាងនេះតែផ្ទុយស្រឡះឯងបែរជាមានចរឹតចចេះដូចជាកូនក្មេងនិយាយមិនស្តាប់គ្នាសោះ" ជេនក៏មិនដឹងសម្រួលយ៉ាងមិចទៀតព្រោះមើលតែសម្តីក៏ដឹងថាខឹងខ្លាំងដែរតែវាមិនសូវសមហេតុផកសោះបែរជាសុខៗមកតឹងសរសៃ(ក)ញិកញក់ដាក់នាងបែបនេះ ជេនក៏ឈប់និយាយជាមួយឆេយ៉ុងទុកឱ្យឆេសម្រួលអារម្មណ៍ឱ្យបានសិនជេនក៏ងាកមកលួងសូមីវិញ
"អឹម មិនអីទេនាងកំពុងខឹងតែបន្តិចទៀតនាងនិងបាត់ហើយកុំប្រកាន់នាងអីណាចាំបងជួយបង្រៀនឯងឱ្យចេះធ្វើលំហាត់នោះតែម្តង" ជេនញញឹមចេញធ្មេញធ្វើឱ្យថ្ពាល់ស្រទន់របស់ជេនរីកដូចជាផ្កាគួរឱ្យខ្នាញ់អ្នកណាឃើញក៏ទន់ចិត្តភ្លាមៗតែម្តង សូមីក៏ធូរទ្រូងនិងញញឹមទៅជេនវិញ
"ចាស៎" សូមីនិយាយទៅជេនយ៉ាងខ្លីក៏ឆ្លៀតអើតមើលមុខឆេយ៉ុងកំពុងក្រញ៉ូវហើយក៏ប្រញាប់ងាកមកនិយាយជាមួយជេនបន្ត "ខ្ញុំនិងខិតខំស្តាប់បងឱ្យយល់ពីលំហាត់បោះហើយខ្ញុំនិងប្រញាប់ទៅផ្ទះខ្ញុំវិញ" សូមីឱនគោរពបែបជាសេចក្តីអរគុណទៅកាន់ជេន
"មិនអីទេ រៀនមួយៗកុំបង្ខំខ្លួនឯងអីឯងចង់គេងមួយយប់ក៏បងគ្មានបញ្ហាដែរណាមួយលោកប៉ាបងមិនសូវជានៅផ្ទះប៉ុន្មានទេនៅម្នាក់ឯងអស្សុកសឹងស្លាប់ហើយ" ជេនធ្វើមុខធុញ
"នែ៎! សួស្តីអ្នកទាំងអស់ឃើញនាងខ្ញុំខ្លះទេ" ណាយ៉ុនតាំងពីចូលក្នុងឡានមិនបាននិយាយអីមួយម៉ាត់ឡើយរេតែភ្នែកមើលតែគេនិយាយគ្នាដូចជាគ្រប់គ្នាមើលមិនឃើញនាងអញ្ចឹង!
"ចាស៎ ឃើញតើ" ជេននិងសូមីស្តាប់ឮណាយ៉ុននិយាយបែបនេះហើយក៏សើចបន្តិចហើយក៏និយាយព្រមគ្នា
ឡានក៏បើកបរជារើយៗទៅរហូត.....
<< សូមរង់ចាំអានភាគបន្ត >>
_Admin LinDa 👾
YOU ARE READING
រឿង អព្ភូហេតុលោហិត ⛓🩸
Actionផាក ឆេយ៉ុង x គីម ជេននី ការបោកប្រាស់ធ្វើឱ្យក្មេងស្រីម្នាក់ខាតទាំងខ្លួនប្រាណ ជំនឿទុកចិត្ត និង...ក្តីស្រឡាញ់!
