រឿង អព្ភូហេតុលោហិត(Ep.1)

407 12 0
                                        

    ពន្លឺនៃរស្មីដ៏ភ្លឺស្វាងបានចែងចាំងបំភ្លឺមកលើកែវភ្នែកមនុស្សទូទាំងពិភពលោកឱ្យភ្ញាក់ពីដំណេកបន្ទាប់ពីពួកគេបានគេងអស់ជាច្រើននាទី....នៅទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូងមានមនុស្សម្នីម្នាជាច្រើនកំពុងតែប្រញាប់ប្រញាល់រៀបចំតែងខ្លួនឱ្យសមទៅនិងឋានៈការងាររបស់ខ្លួន រៀងៗគ្នា! ខ្យល់ប៉ះនិងវាំងននក៏បន្តឱ្យពន្លឺនៃរស្មើព្រះអាទិត្យបានប៉ះទើសទាល់ជាមួយនិងកែវភ្នែកនារីរាងស្តើង ច្រមុះស្រួច បបូរមាត់សុីជម្ពូរ ប្រសីភ្នែកភ្លឺថ្លា សម្បុរស្បែកសភ្លឺរលោងគួរឱ្យចង់នេបនិត... កំពុងតែគេងស្តូកនៅលើគ្រែ គ្រវីក្បាលឆ្វេងស្តាំបែកញីសនៃទឹកសន្សឹមក្នុងសារពាង្គកាយដែលហូរពេញថ្ងាសមើលទៅសភាពហាក់ដូចបីជា នាងយល់សប្តិមិនល្អប្រសើរឡើយ...!!!
" លោកប៉ា... " នាងតូចតែបែកញីសពេញថ្ងាសភ្ញាក់ឡើងជាមួយនិងការភ័យខ្លាចបន្ទាប់ពីយល់សប្តិរួច បានស្រែកហៅលោកប៉ាដែលជាអ្នកមានគុណខ្លួនតែនាងក៏ធ្លាក់ទឹកមុខភ្លាមៗដោយសារតែ...
" ហ៊ើយ នេះយើងយល់សប្តិឃើញទិដ្ឋភាពដ៏អាក្រក់នេះទៀតហើយហេ៎? លោកប៉ាខ្ញុំនឹកប៉ាណាស់ " ពិតណាស់នាងតូចសព្វថ្ងៃនាងជាកូនកំព្រាម្នាក់ឪពុកស្លាប់ពេលនាងមានអាយុ 15 ឆ្នាំរីឯម្តាយស្លាប់តាំងពីបង្កើតខ្លួនអោយមកឍើញនូវព្រះអាទិត្យដែលរះសែនឆ្ងាយមួយនេះមកម្ល៉េស តែ...នាងមិនមែនជាអ្នកក្រឡើយ សព្វថ្ងៃនាងមានការងារជាម៉ាហ្វៀដ៏កំណាចម្នាក់ក្នុងចំណោមបក្សគោលសម័ន្ធទាំង ៣ នាងមានចរឹតមុឺងមាត់ ម្មត់ចត់ ឆេវឆាវ...។ល។ និយាយជារួមនាងមានចរឹតបែបស្ងៀមស្ងាត់ខ្លាំងណាស់.......
    បន្ទាប់ពីនាងបានយល់សប្តិនូវសុបិន្តអាក្រក់នោះរួចនាងក៏សម្រេចចិត្តភ្ញាក់ពីដំណេកសម្តៅទៅកាន់បន្ទប់ទឹកដើម្បីជម្រះខ្លួនអោយស្អាតបាតនិងទៅធ្វើការងារនាងជាបន្ត
" អរុណសួស្តី ចាហ្វាយស្រី " អ្នកបម្រើរួមទាំងអង្គរក្សទាំងអស់នៅក្នុងផ្ទះធំបានគោរពចាហ្វាយស្រីរបស់ខ្លួន បន្ទាប់ពីនាងបានចុះពីកាំជណ្តើរមក...
" ចាហ្វាយស្រីត្រូវការអ្វីពិសេសទេ? " អ្នកបម្រើជំនិតម្នាក់ក្នុងចំណោមអ្នកបម្រើទាំងអស់បានចោទសួរជាសំណួរឡើងមក ក្រែងល៎នាងចង់បានរបស់បន្ថែម
" មិនអីទេ " ចម្លើយយ៉ាងខ្លីមកជាមួយនិងទឹកមុខមិនរីកដែលជាទម្លាប់គេនោះ ឆ្លើយតបនិងអ្នកបម្រើ
" អញ្ជើញចាស៎ ចាហ្វាយស្រី! " អ្នកបម្រើបានទាញកៅអីឱ្យនាងដែលជាចាហ្វាយស្រីអង្គុយដើម្បីពិសារអាហារពេលព្រឹកដែលបានរៀបចំលើតុរួចរាល់ជាស្រេច
..............បន្ទាប់ពីញុំាអាហារពេលព្រឹករួច
" ថ្ងៃនេះខ្ញុំមានការងារអ្វីខ្លះ? " នាងជាចាហ្វាយស្រី
" ជំនួញ ហើយនិងប្រជុំវេលាម៉ោង 9:30 ព្រឹកដែលនិងប្រព្រឹត្តនៅពេលបន្តិចទៀតនេះ " កាងយ៉ុងដែលជាអង្គរក្សជំនិតរបស់នាងបានប្រញាប់ឆ្លើយមុននិងឡើងឡានទៅជាមួយចាហ្វាយខ្លួន
" ទៅក្រុមហ៊ុនមុនសិនទៅ " និយាយរួចតៃកុងឡានប្រចាំបានបើកឡានសម្តៅទិសដៅយ៉ាងច្បាស់ឆ្ពោះទៅក្រុមហ៊ុន PC Group ដែលជាក្រុមហ៊ុនរបស់ចាហ្វាយ
" សួស្តី អ្នកនាងប្រធាន " បុគ្គលិកគ្រប់គ្នាបានក្រោកឈរឡើងបន្ទាប់ពីប្រធានពួកគេបានមកដល់
" អ្នកទាំងអស់អង្គុយចុះទៅពួកយើងចាប់ផ្តើមប្រជុំ " ពួកគេក៏ចាប់និយាយច្រើនជាច្រើនរួមមានដូចជា ស្ថានភាពក្រុមហ៊ុន អត្រា%ប្រចាំខែនិងឆ្នាំ ភាគហ៊ុន ការកសាងគម្រោងថ្មី ពិភាក្សាពីអនាគតក្រុមហ៊ុន ចចារជាមួយម្ចាស់ភាគហ៊ុន....
/                  /                     /                      /                /
" អ្នកនាងឆេយ៉ុងនេះឯកសារដែលអ្នកនាងត្រូវសេញ៉េ" លេខាប្រចាំខ្លួនរបស់នាងចាហ្វាយស្រីដែល Admin បាននិយាយរៀបរាប់ជាហូរហែរមិញនេះគឺជាកញ្ញាផាក ឆេយ៉ុងនេះឯងដែលនាងសព្វថ្ងៃមានខ្លឹប2កន្លែង Condo 2 កន្លែងជាមួយនិងផ្ទះធំ(អ្នកប្រចាំត្រកូលសល់ពីដូនតា) 1 តែរៀបបានជាមួយនិងវិមាត្រសេដ្ឋីបាត់ទៅហើយ ពួកយើងងាកមកមើលសម្មភាពគេបន្តទៀតតោះ...
"ទុកត្រង់នេះហើយជួយហៅកាងយ៉ុងផង" នាងនៅតែរក្សានៅទឹកមុខដ៏សោះកក្រោះរបស់នាងដដែល
"ចាស៎ អ្នកនាង"បន្ទាប់ពីលេខារបស់ឆេយ៉ុងចេញទៅបាត់ប្តូរមកជាអង្គរក្សជំនិតរបស់ឆេយ៉ុងម្តង ៕
"ចាហ្វាយស្រីមានការអ្វីបាទ?" កាងយ៉ុង
"ឯងមានទទួលបានព័ត៌មានអីបន្ថែមពីការស្លាប់របស់លោកប៉ាយើងទេ?" ពិតណាស់ទោះបីជាប៉ានាងបានស្លាប់ចំនួន 9 ឆ្នាំហើយក៏ដោយ ក៏នាងនៅតែចង់រុករកឃាតករដែលសម្លាប់ប៉ានាង ថ្ងៃដែលប៉ានាងស្លាប់នោះហើយធ្វើឱ្យនាងចាប់ផ្តើមប្តូរចរឹត 360ដឺក្រេពីក្មេងស្រីដែលសុភាព គួរឱ្យស្រឡាញ់ទៅជាមនុស្សស្រីម្នាក់ដែលមានចរឹតដែល Admin ធ្លាប់រៀបរាប់ពីខាងលើមកអ៊ីចឹង
"អបអរផង ខ្ញុំបានរកឃើញមុខឃាតករដែលបានសម្លាប់លោកប្រុសឃើញហើយចាហ្វាយ" កាងយ៉ុងញញឹមតិចៗបែបត្រេកអរដែលខ្លួនអាចមានសមត្ថភាពរកមុខឃាតករដែលចាហ្វាយស្រីខ្លួនចង់រកឃើញ
"មែនហេ៎? យើងអរគុណឯងណាស់កាងយ៉ុង" ឆេយ៉ុងបានងើបឈរទៅទះស្មាកាងយ៉ុងតិចៗដើម្បីជាការអរគុណ
"បាទ ហើយនេះគឺជាប្រវត្តិរបស់វា" កាងយ៉ុងក៏បានហុចប្រវត្តិឃាតករដែលបានសម្លាប់ប៉ាឆេយ៉ុង
"គីម ជុនហ៊ុន!? មានអាយុ 48ឆ្នាំមានកូនស្រីម្នាក់ឈ្មោះ...គីម ជេននី អាយុ21ឆ្នាំជានិស្សិតឆ្នាំទី៣ វាមានកូនស្រីតែម្នាក់ទេហេ៎?" ឆេយ៉ុង
"បាទ ពិតហើយតាមដែលព័ត៌មានដែលខ្ញុំទទួលមកបានគឺគីម ជុនហ៊ុនមានកូនស្រីម្នាក់ឈ្មោះគីម ជេននីដូចដែលចាហ្វាយស្រីបានអានមិញនេះហើយ" កាងយ៉ុង
"អឹម យើងនិងទៅរកនាងនៅស្អែកនេះ" ឆេយ៉ុងញញឹមចុងមាត់បែបមានល្បិចអ្វីមួយ
"ចាហ្វាយមានន័យថាយ៉ាងមិច?"កាងយ៉ុង
"នាងទើបតែជានិស្សិតម្នាក់ប៉ុណ្ណោះយើងគិតថានាងមិនដែលគិតពីរឿងស្នេហាទេ ដូច្នេះហើយនាងប្រាកដជាស្រួលបោកមិនខានឡើយ"ឆេយ៉ុង
"ចាហ្វាយចង់បានន័យបែបនោះមែនទេ?" កាងយ៉ុងនិយាយទាំងភ្ញាក់ផ្អើលតិចៗដោយហាក់ដូចបីជាយល់ន័យរបស់ចាហ្វាយខ្លួនហើយ
"មែនហើយ យើងនិងព្យាយាមនៅឱ្យក្បែរនាងដើម្បីឱ្យនាងស្រឡាញ់យើងបន្ទាប់មកយើងនិងចាប់ផ្តើមជាន់ឈ្លីបេះដូងនាងអោយឈឺរហូតនាងមានជំងឺផ្លូវចិត្ត" ឆេយ៉ុងពេលនេះសឹងតែលែងមានវិញាណជាមនុស្សក្នុងខ្លួន នាងពេលនេះក្នុងចិត្តពោលពេញទៅដោយគុំនំសងសឹកប៉ុណ្ណោះឯង (កាជេនកូនម្តាយមិនដឹងមិចម៉ាទេ😭)
     Admin នៅតែរៀបរាប់គុំនំឆេយ៉ុងបិះភ្លេចរៀបរាប់ប្រវត្តិជេននី😹 តោះ!!
"ណាយ៉ុងៗឯងចង់ទៅណានិង?" ក្មេងស្រីថ្ពាល់ក្រហមព្រឺងៗគួរឱ្យចង់ចាប់ហែកលេង ទម្រង់មុខV ខ្ទង់ច្រមុះស្អាតប្លែក កែវភ្នែកពណ៌ត្នោត បបូរមាត់ក្រាស់ពណ៌ផ្កាឈូកបានចោទសួរទៅមិត្តខ្លួនបន្ទាប់ពីឃើញនាងដើរចេញពីថ្នាក់
"គឺយើងចង់ទៅបណ្ណាល័យ ឯងទៅជាមួយយើងទេ?"ណាយ៉ុងកញ្ញាកំពូលមិត្តដូចខ្មោចចេញខ្មោចចូល ពេលត្រូវលេងសើចក៏លេងសើចមិនចង់ឈប់ ពេលសុភាពវិញទន់ភ្លន់ដូចនារីខ្មែរកាលជំនាន់បុរាណ/ស្ងៀមស្ងាត់
"អឺៗ ទៅតើបានមិត្តហៅអោយទៅជាមួយប៉ុននេះហើយមិនទៅដូចជាមិនសមសោះ" ជេននិយាយរួចក៏ប្រញាប់ប្រញាល់រៀបចំរបស់របរចូលក្នុងកាតាបដោយខ្លាចបាត់
រួចក៏ដើរកៀកដៃគ្នាជាមួយណាយ៉ុងទៅបណ្ណាល័យនៃ
សាលា....!
                    << សូមរង់ចាំអានភាគបន្ត >>
_Admin LinDa 👾

https://5th.blackpinkofficial.com/

រឿង អព្ភូហេតុលោហិត ⛓🩸Where stories live. Discover now