រឿង អព្ភូហេតុលោហិត(Ep.8)

96 3 0
                                        

     កង់ឡានស្ព័រសេរីទំនើបចេះតែប្រើម៉ាសុីនវាទៅមុខរហូតជារើយៗដើម្បីឱ្យបានដល់គោលដៅដែលម្ចាស់ខ្លួនចង់ទៅដល់ រីឯមនុស្សនៅក្នុងឡានវិញក៏និយាយគ្នាលេងយ៉ាងសប្បាយតែនិយាយតែពីរឿងស្រីបានចេញបរិកាសសប្បាយបែបនេះតែសាកតែពួកគេនិយាយពីការងារវិញទៅមើលមុខដូចគេចាប់យកទៅបាញ់ចឹង>_<
<< ភាគ៨ : ចំណងមិត្តភាព >>
រាងស្តើងឆេយ៉ុងបន្ទាប់ពីមកដល់ក្រុមហ៊ុន PC ដែលជាក្រុមហ៊ុនដែលខ្លួនគ្រប់គ្រងហើយនាងបានដើរយ៉ាងស្វាហាប់ជាមួយនិងអង្គរក្សខ្លួនទៅក្នុងក្រុមហ៊ុន ស្រីៗដែលជាបុគ្គលិកក្នុងក្រុមហ៊ុនសួរថាម្នាក់ណាទៅដែលមិនលង់និងសម្រស់ប្រធានរបស់ខ្លួនឯងនោះ?
"អរុណសួស្តី អ្នកនាងប្រធាន" បុគ្គលិកគ្រប់គ្នាបានឱនក្បាលដោយសេចក្តីគោរពទៅឆេយ៉ុង
"ចាស៎ អរុណសួស្តីអ្នកគ្រប់គ្នាអាចអង្គុយចុះបាន"ទោះបីជាឆេយ៉ុងនាងជាមនុស្សឆេវឆាវនិងមនុស្សសម្តីមាំបន្តិចមែនតែនាងក៏មិនដែលស្រែកស្តីអោយបុគ្គលិកខ្លួនខ្លាំងៗឡើយ នាងតែងតែនិយាយតាមសម្រួលជាមួយបុគ្គលិក បន្ទាប់ពីឆេយ៉ុងប្រាប់អោយអង្គុយពួកគេក៏អង្គុយហើយធ្វើការបន្ត
"អ្នកនាងប្រធានឆេ!" យ៉ុងអ៊ុនជាលេខាស្រីរបស់ឆេយ៉ុងបានរត់មករកឆេយ៉ុងបន្ទាប់ពីឃើញ
"មានការអីមែនទេយ៉ុងអ៊ុន?" ឆេយ៉ុងក៏សួរទៅយ៉ុងអ៊ុន
"មានមនុស្សពីរនាក់មករកអ្នកនាងហើយពួកគេនិយាយថាគេជាមនុស្សមានឥទ្ធិពលបើអ្នកនាងមិនទៅជួបពួកគេទេ ជំនួញអ្នកនាងនុងធ្លាក់ចុះមិនខាន" យ៉ុងអ៊ុនបានរៀបរាប់ពីពាក្យសម្តីដែលមនុស្សពីរនាក់នោះប្រាប់ឆេយ៉ុង
"មែនហេ៎? អ្នកណាគេទៅដែលហ៊ានប្រើសម្តីលាមកនេះជាមួយយើង ពួកវាមិនដឹងទេហេ៎ថាយើងជាមនុស្សមានឥទ្ធិពលជាងវាប៉ុនណាហើយចុះឥឡូវពួកវានៅឯណា?" ឆេយ៉ុងខឹងយ៉ាងខ្លាំងបន្ទាប់ពីបានលឺយ៉ុងអ៊ុននិយាយបែបនេះមនុស្សពីរនាក់នោះដូចជាមើលងាយឆេយ៉ុងណាស់
"គឺពួកគេនៅចាំអ្នកនាងនៅក្នុង Office របស់អ្នកនាង" យ៉ុងអ៊ុនបានចង្អុលទៅ Office ឆេយ៉ុងដែលមនុស្សពីរនាក់នោះកំពុងរង់ចាំ ឆេយ៉ុងក៏ដើរយ៉ាងលឿនទៅ Office ខ្លួន
"ហាសហា៎សួស្តីអ្នកនាងផាក ឆេយ៉ុង" មនុស្សម្នាក់នោះចំណោមពីរនាក់គេបានសើចនិងហៅឈ្មោះឆេយ៉ុងបន្ទាប់ពីឆេយ៉ុងបើកទ្វារចូលមក
"ហុឺយ ពួកមិត្តចង្រៃ" ឆេយ៉ុងបន្ទាប់ពីឃើញមនុស្សពីរនាក់នោះហើយក៏ដើរទៅទះក្បាលមនុស្សពីរនាក់នោះម្នាក់មួយដៃ
"អូយ៎! អញឈឺនាងឆេ"ឡាលីសា គ្រីស្ទីននារីស្រស់ស្អាតកូនកាត់បារាំង-កូរ៉េជាមិត្តស្និតស្នាលរបស់ឆេយ៉ុងនាងក៏មានជំនួញមួយចំនួនដែលដូចឆេយ៉ុងដែរដូចជាក្រុមហ៊ុន,ជំនួញ,ម្ចាស់ខ្លឹប...បានអង្អែលក្បាលខ្លួនកន្លែងដែលឆេយ៉ុងទះ
"អឺ! មែនហើយគ្រាន់តែធ្វើលេងសោះវាទះអញចង់វិលក្បាលនាងកំប្រុកគ្រិនគូទនេះ"គីម ជីស៊ូក៏ជាមិត្តស្និតស្នាលរបស់ឆេយ៉ុងម្នាក់ដែរនិយាយជារួមពួកគេទាំងបីគឺជាមិត្តជាមួយគ្នាតាំងពីនៅតូចៗម្នាក់ៗសុទ្ធតែមានជំនួញធំៗរៀងៗគ្នា ដោយពួកគេស្គាល់ចរឹតគ្នាច្បាស់ណាស់
"ហើយចុះអាម្នាក់ណាអោយពួកឯងមកលេងអីឆ្កួតៗបែបនេះ? អញស្មានតែមនុស្សលាមកមកពីណាយ៉ាប់មែនមិត្តយើងនេះ" ឆេយ៉ុងបានស្តីឱ្យលីសានិងជីស៊ូនាងស្មានថាមនុស្សឆ្កួតឡប់មកពីណាតាមពិតជាមិត្តបែកថ្នាំរបស់នាងសោះ នេះសំណាងហើយដែលនាងមិនឆេវឆាវខ្លាំងដែលមិនយកកំភ្លើងមកបាញ់ពេញនិងនោះ
"យើងគ្រាន់តែនឹកឯងក៏ចង់បានលេងឯងនិងណា តែបើមកធម្មតាខ្លាចថាមិនស៊ុបប្រាយទើបមកបែបមានឥទ្ធិពលតែម្តងទៅ"ជីស៊ូបាននិយាយបែបលេងសើចជាមួយឆេយ៉ុង
"អឺ មែនហើយមិញនេះស៊ុបប្រាយណាស់ស៊ុបប្រាយដល់ថ្នាក់យើងបានវៃក្បាលមនុស្សពីរនាក់ទាំងមិនដឹងខ្លួន" ឆេយ៉ុងក៏សើចបែបហួសចិត្តជាមួយមិត្តមកស្រួលមិនចង់ បែរជាមកលេងបែបឈឺខ្លួនទៅវិញ ឯកាងយ៉ុងបន្ទាប់ពីឃើញមិត្តភក្តិចាហ្វាយខ្លួនមកលេងហើយសើចសប្បាយជាមួយគ្នាគេមិនចង់ធ្វើជាមារជ្រែកក៏ដើរចេញពី Office ឆេយ៉ុងបាត់ទៅទាំងដែលឆេយ៉ុងមិនទាន់និយាយអីផង
"ទៅៗ ពួកយើងអ្នកខុសក៏បានដែរអង្គុយមកយើងចង់និយាយរឿងខ្លះៗជាមួយឯង" ពួកគេទាំងបីក៏បានអង្គុយចុះទល់មុខគ្នាថើម្បីងាយស្រួលក្នុងការនិយាយសន្ទនាគ្នា
"ពួកឯងមានការអីពាក់ព័ន្ធនិងការពាររបស់ពួកយើងមែនទេ?ប្រញាប់និយាយមក"ឆេយ៉ុងគ្រាន់តែដាក់គូទអង្គុយលើកៅអីភ្លាមក៏ចោទសួរទៅមិត្តភក្តិថាមានការអីបានជានាំគ្នាមកទាំងពីរនាក់បែបនេះ? ឬមួយជាបញ្ហារឿងការងារ!?
"នាងឆេយ៉ុងឆ្កួតឡប់អើយ ឯងនេះដូចជាចាប់ផ្តើមឆ្កួតនិងការងារពេកហើយពួកយើងមករកឯងដើម្បីនិយាយគ្នាលេងព្រោះបែកគ្នាយូរចំណែកឯងបែរគិតពីរឿងការងារទៅវិញ" ជីស៊ូបន្ទាប់ពីបានលឺថាឆេយ៉ុងមកសួរពីបញ្ហាការងារទាំងដែលនាងចង់និយាយគ្នាលេងជាមួយឆេយ៉ុងប៉ុណ្ណោះ មិត្តម្នាក់នេះបើធ្វើការតទៀតឆ្កួតជាមួយនិងការងារមិនខាន
"អឹម អោយយើងសុំទោស"ឆេយ៉ុងមានការងារថាមិនល្អចំពោះមិត្តទាំងពីររបស់ខ្លួនក៏វាចាពាក្យសុំទោសដើម្បីបានការអភ័យទោសពីមិត្តភក្តិខ្លួន
"មិនអីទេ ចូលសាច់ការទៅពួកយើងបានលឺមកថាឯងស្គាល់សត្រូវរបស់ឯងហើយហេ៎? ចុះឯងប្រុងធ្វើយ៉ាងមិចជាមួយគេ!?"លីសាឃើញថាឆេយ៉ុងសុំទោសក៏មិនចង់និយាយអីច្រើនហើយក៏និយាយពីរឿងគុំនំរបស់ឆេយ៉ុងបន្ត
សូមរង់ចាំអានភាគបន្ត...
_Admin LinDa 👾

រឿង អព្ភូហេតុលោហិត ⛓🩸Where stories live. Discover now