"ហ៊ើយ កុំថើបយើងប្រយ័ត្នមានគេយល់ច្រឡំថាយើងស្រឡាញ់គ្នាជាមួយឯងព្រោះអ្នកណាក៏ដឹងដែរថាឯងចូលចិត្តអានរឿងបែបនេះយើងខ្លាចថាក្រមុំចាស់អោយសៀវភៅមកវិញមកចាំយើងទៅបង់លុយថ្លៃសៀវភៅឱ្យណា" ណាយ៉ុងនិយាយហើយជេនក៏ហុចសៀវភៅអោយណាយ៉ុងដើម្បីគិតលុយហើយក៏បានគិតលុយរួច ពួកគេបានលើទៅថ្នាក់រៀនវិញបាត់ទៅ...
ភាគ ៤ ចាប់ផ្តើម :
"កូនៗទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូមានការងារមួយសម្រាប់កូនទាំងអស់គ្នាធ្វើ ហើយត្រូវផ្ញើកិច្ចការនោះអោយបានមុនម៉ោង 10 យប់នៅយប់នេះណា" អ្នកគ្រូវ័យប្រហាក់ប្រហែលជា 31 ឆ្នាំតែមានសម្រស់នៅតែស្រស់ស្អាតបានហាវាចាស្តីសម្តីមកសិស្សានុសិស្សទាំងអស់ដែលកំពុងឈោកសរសេរអក្សរ ៕
"អ្នកគ្រូកុំអីហី? ពួកខ្ញុំគ្មានពេលធ្វើទេ អ្នកគ្រូអត់មួយថ្ងៃទៅណាៗអ្នកគ្រូណាចាត់ទុកថាអាណិតសិស្សផងទៅចុះ" សិស្សប្រុសៗប្រហែលជា 2-3 បានសុំអ្នកគ្រូកុំឱ្យកិច្ចការអោយពួកគេធ្វើអីតែពួកគេមិនបានគ្មានពេលដូចនិយាយទេ វាគ្រាន់តែជាលេសដើម្បីជំនួសបាំងមុខភាពខ្ជិលរបស់ពួកគេប៉ុណ្ណោះ ហ៊ើយ!! គិតទៅពួកគេនេះយ៉ាប់មែនដូចជា Admin អ៊ីចឹង 🌚😹
"បានណា សម្រាប់អ្នកមិនចង់ធ្វើក៏មិនបាច់ធ្វើតែអ្នកគ្រូម្នាក់នេះមិនធានានោះទេថាសៀវភៅមួយនោះវាចេញត្រាក្រហមលើឈ្មោះអ្នកអត់ធ្វើឬអត់ទេ!" អ្នកគ្រូមិនអាចនិយាយអ្វីបានច្រើននោះទេ បើបន្ទោសមានតែខានទឹកមាត់ឥតប្រយោជន៌ព្រោះគាត់បានដឹងពីចរឹតសិស្សគាត់ច្បាស់គាត់និយាយពាក្យប៉ុន្មានម៉ាត់នេះក៏ពួកអ្នកសុំអមិ្បញមិញនេះស្ងាត់មាត់ឈឹងមិនលឺតអីមកវិញសោះ
"ហឹម ឃើញថាគ្មានអ្នកណាជំទាស់ថាកុំដាក់អោយធ្វើទៀតទេអញ្ចឹងអ្នកគ្រូនិងដាក់កិច្ចការលើក្តារខៀនតែនិងដាក់តាមក្រុម បញ្ជាក់ណាទាំងអស់មាន 4 ក្រុមនិង 4 កិច្ចការចែក1 កិច្ចការឱ្យមួយក្រុមតែអ្នកគ្រូនិងហៅតាមឈ្មោះណាស្តាប់ឱ្យច្បាស់ប្រយ័ត្នច្រឡំក្រុម" អ្នកគ្រូក៏បានហៅឈ្មោះទៅតាមដើមអក្សរត្រកូល ដែលមួយក្រុមមានចំនួនតែ 6 នាក់ប៉ុណ្ណោះហើយជេនក៏បានចូលរួមនៅក្នុងក្រុមមួយដែលមានបុរសសង្ហា2 នាក់ហើយអ្វីដែលសំខាន់បុរសទាំង2 នាក់នោះសុទ្ធតែលួចស្រឡាញ់ជេន !
"ជេន ខ្ញុំរីករាយណាស់ដែលបានចូលរួមធ្វើកិច្ចការជាមួយអ្នកនាងខ្ញុំនិងព្យាយាមជួយធ្វើកិច្ចការមួយនេះអោយអស់ពីសមត្ថភាពរបស់ខ្ញុំណា" បុរសសង្ហាម្នាក់ដែលមានវ័យបងជេន 1ឆ្នាំមុខសរលោងដូចជាមនុស្សស្រីមាឌមាំធំជាទីស្រឡាញ់របស់មនុស្សស្រីគ្រប់រូបបាននិយាយទាំងទឹកមុខនិងអារម្មណ៍សប្បាហរីករាយនិយាយទៅជេនភ្លាមៗបន្ទាប់ពីខ្លួនមានឈ្មោះជាក្រុមជាមួយតួស្រីរបស់យើង
"ឈឺស រីករាយណាស់បាទ!!!" បុរសសង្ហាម្នាក់ទៀតដែលនៅក្បែរពួកគេនោះក៏ធ្វើត្រាប់តាមបុរសអម្បិញមិញនេះដោយសារតែគេក៏បានលួចស្រឡាញ់ជេនជាយូរមកដែរគ្រាន់តែគេមិនដែលប្រាប់ជេនទេ មិនមែនដោយសារតែអៀន ឬមិនហ៊ាននោះទេក៏ព្រោះតែជេនជាសិស្សពូកែព្រមទាំងនៅរៀននៅឡើយបើសារភាពក៏បានត្រឹមតែចម្លើយខកបំណងប្រាកដណាស់ព្រោះជេនមិនលុកទៅរឿងស្នេហាពេលនៅរៀនឡើយ
"ឯងចេញទៅយើងចង់និយាយជាមួយជេននីម្តង" បុរសដែល Admin បានរៀបរាប់មិញក៏មកខិតៗអោយបុរសម្នាក់ទៀតចេញព្រោះគេក៏ចង់មានពេលមកនិយាយសារសងគ្នាជាមួយ Crush គេដូចគ្នា
"ជេន ខ្ញុំពិតជារីករាយណាស់ដែលបានមកចូលរួមមកធ្វើកិច្ចការជាមួយជេនខ្ញុំដឹងថាខ្ញុំមិនសូវពូកែទោះទេខាងរៀនដូចជាជេនតែខ្ញុំនិងសន្យាថានិងធ្វើកិច្ចការមួយនេះអោយអស់ពីបេះដូងដ៏ស្មោះសរបស់ខ្ញុំណា" បុរសនោះក៏មកចែចងជាមួយជេនបែកអូរហូរស្ទឹងនិយាយជាមួយជេនពេលណាក៏គេតែងតែប្រើសម្តីព្រានដែរតែជេនមិនដឹងទេថាគេស្រឡាញ់នាងព្រោះនាងគិតស្មានថាគេគ្រាន់តែនិយាយលេងសើចក្នុងនាមជាមិត្តរួមថ្នាក់តែប៉ុណ្ណោះ
"អរ ចាស៎រីករាយណាស់ដែលបានចូលរួមធ្វើកិច្ចការជាមួយបុរសសង្ហាប្រចាំថ្នាក់ទាំងពីរមួយជីវិតបានតែម្តងផងក៏មិនដឹងសង្ឃឹមថាកិច្ចការក្រោយៗបានរួមជាមួយគ្នាទៀតចុះ" ជេនបាននិយាយវិញទាំងញញឹមចេញថ្ពាល់ប៉ោងៗគួរឱ្យខ្នាញ់ រួមជាមួយពាក្យសរសើររបស់ជេនធ្វើឱ្យពួកគេទាំងពីរសប្បាយចិត្តឥតគណនាឡើយ ៕
"បានៗ ពួកឯងនៅញ៉ែជេននៅនិងហើយចូលតុរៀងខ្លួនភ្លាមទៅសៀវភៅមេប្រធានកំពុងអង្គុយក្បែរយើងយើងរាប់មួយដល់ដប់បើមិនចូលទេចូលទីចាត់ការមិនខានទេពួកឯង" ណាយ៉ុនដោយឃើញថាពួកគេទាំងពីរនៅចែចង់ជេនយូរមកពេកក៏និយាយហួងហែងជេនភ្លាមៗព្រោះនាងនិងជេបក៏ស្និតស្នាលនិងគ្នាខ្លាំងណាស់ដែរបុរសណាដែលលួចស្រឡាញ់ជេនចង់បានជេនក៏ត្រូវឆ្លងការអនុវត្តពីណាយ៉ុនជាមុនសិនទើបបានចូលជិត
"ទេ ខ្ញុំមិនចូលទេសុំនិយាយជាមួយមនុស្សស្រីសំណព្វចិត្តបន្តិចសិនកំពុងជក់មាត់ផង" បុរសម្នាក់
"ពួកឯងមិនចូលទេមែនទេ?បាន ជុនហេហា៎ឯងជួយកត់ឈ្មោះសិស្សប្រុសឈ្មោះគីម មីនជុននិងលី ហាយ៉ុនអោយយើងបន្តិចបានទេមើលទៅពីរនាក់គេរញេរញៃខ្លាំងណាស់នៀក" ណាយ៉ុនបានស្រែកប្រាប់ទៅប្រធានថ្នាក់ដោយហៅឈ្មោះរបស់បុរសពីរនាក់មិញនេះហើយ គ្មានអ្វីពិបាកក្នុងការកត់ឈ្មោះពួកគេចូលសៀវភៅទេព្រោះតែជេន ណាយ៉ុននិងជុនហេដែលជាប្រធានថ្នាក់របស់គេជាមិត្តភក្តិស្និតស្នាលនិងគ្នាតាំងពីតូចគ្រាន់តែជុនហេនាងជាប្រធានថ្នាក់មានកិច្ចការប្រចាំថ្នាក់ច្រើនមិនសូវបានដើរ ឬចេញលេងជាមួយជេននិងណាយ៉ុនឡើយ ជុនហេរៀបនិងកត់ឈ្មោះមីនជុន ជាមួយនិងហាយ៉ុនទៅហើយតែក៏ពួកគេទាំងពីរក៏និយាយសុំទោសនិងរត់ចូលទៅអង្គុយនៅតុរៀងខ្លួនរបស់ពួកគេបាត់ទៅហើយគ្រូក៏បានបង្រៀនបន្ត...
សូមរង់ចាំអានភាគបន្ត....
_Admin LinDa 👾
YOU ARE READING
រឿង អព្ភូហេតុលោហិត ⛓🩸
Actionផាក ឆេយ៉ុង x គីម ជេននី ការបោកប្រាស់ធ្វើឱ្យក្មេងស្រីម្នាក់ខាតទាំងខ្លួនប្រាណ ជំនឿទុកចិត្ត និង...ក្តីស្រឡាញ់!
