ជុងហ្គុកចេញមកវិញទាំងមុខខ្មួរ នេះឡើងទៅជះកំហឹងខ្លួនឯងដាក់ហ្វីលីណាហើយនៅមិនអាចឲ្យគេបានសប្បាយចិត្តទៀតរឺ? ពិធីអភិសេកក៏មានភាពអធិកអធមដដែលក៏ព្រោះថាពេលនេះសល់តែខ្សែស្រឡាយរាជវង្សប៉ុណ្ណោះដែលនៅជួបជុំគ្នា ជល់កែវយ៉ាងសប្បាយរីករាយនៅទីនោះ ខុសប្លែកអីតែអង្គម្ចាស់ច្បងឯណេះដែលមុខដូចចង់ឈឺជុះ។
"មានរឿងអីម្ចាស់បង?បានមហេសីស្រស់ផូរផង់យ៉ាងនឹងហើយនៅមិនសប្បាយចិត្តទៀតរឺ? ម្ចាស់បងដូចជាត្រូវឆ្នោតសំណាងចឹង ហាសហា៎"
"ផ្ដេសផ្ដាស!"បន្ទាប់ពីត្រូវម្ចាស់ប្អូនប៉ុន្មាននាក់ញ៉ោះមកជុងហ្គុកក៏កាន់តែក្រពុលមុខទៀត ទ្រង់សម្រេចព្រះទ័យដើរចេញពីក្រុមម្ចាស់ប្អូនរួចក៏មកប្រឈមមុខជាមួយនឹងមាតារបស់ខ្លួនម្ដង។
"បុត្រគិតទៅណា? ឯណាហ្វីលីណានោះ?"ម្ចាស់ក្សត្រីអែនជីលីក៏សួរនាំបុត្រាខ្លួន ព្រមជាមួយទឹកមុខហាក់ដូចជាបានដឹងអ្វីម៉្យាងចឹងឯង។
"នាងថាមិនស្រួលខ្លួនចង់សម្រាកនៅខាងលើ"
"ចឹងរឺ?!"ទ្រង់ក៏ធ្វើជាឆ្លើយបែបភ្ញាក់ផ្អើល មុននឹងបោះជំហានចូលមកជិតកាយកូនប្រុសដែលឈរមួយកន្លែងបែបធ្វើអីមិនត្រូវនោះ មុននឹងកៀកដៃគេ។
"កំដរមាតាចេញទៅសួនខាងក្រៅបន្តិចបានទេ?"
សួនច្បារធំទូលាយមានតុបតែងភ្លើងភ្លឺចិញ្ចាចក៏ព្រោះតែថ្ងៃនេះជាថ្ងៃវិសេសវិសាលរបស់អង្គម្ចាស់ច្បងគេបង្អស់របស់ត្រកូលសាន់ត្រូហ្វាន។ ក្រោមពន្លឺភ្លើងបូករួមនឹងខ្យល់បក់រវិចៗចូលមកក៏មានមនុស្ស២នាក់បណ្ដើរត្រសងគ្នាចូលមក អង្គម្ចាស់ជុងហ្គុកមកព្រមគ្នាជាមួយនឹងមាតាចុងខ្លួនរួចក៏ដាក់ព្រះកាយអង្គុយនៅបង់មួយដែលមិនឆ្ងាយពីទីនោះ។
"អង្គុយក្បែរមាតាមក"ជុងហ្គុកក៏ញញឹមបន្តិច រួចដាក់ខ្លួនអង្គុយក្បែរម្ចាស់ក្សត្រីអែនជីលី ស្ត្រីចំណាស់ក៏ញញឹមទៅកាន់កូនប្រុសបន្តិចរួចលូកកាន់ក្រសោបម្រាមដៃគេ។
"អបអរបុត្រ...មាតាដឹងថាពិធីអភិសេកមួយនេះ..."
"មាតាកុំគិតព្រួយព្រះទ័យច្រើនអី ឲ្យតែមាតាបានសប្បាយព្រះទ័យ បុត្រអាចធ្វើអ្វីក៏បាន បុត្រធ្លាប់បានសន្យាជាមួយបិតានឹងម្ចាស់ប្អូនរួចហើយថាបុត្រនឹងមើលថែមាតាឲ្យបានល្អបំផុត"ម្ចាស់ក្សត្រីក៏ញញឹមសឹងតែរហែកថ្ពាល់ បន្ទាប់ពីបានលឺពាក្យទាំងប៉ុន្មាននេះពីមាត់បុត្រាក្រៅសាច់ឈាមម្នាក់នេះ ។
"អរគុណបុត្រណាស់ជុង...មាតាកក់ក្ដៅណាស់"ស្ត្រីចំណាស់កាន់អង្រួនប្រអប់ដៃកូនប្រុសរួចក៏មិនភ្លេចសម្លឹងមើលមុខគេ មុននឹងងាកសម្លឹងមើលទៅផ្ទៃមេឃពោរពេញទៅដោយផ្កាយភ្លឺថ្លា។
"បើបិតានេងដេនដ្រូនៅមានព្រះជន្ម ម៉្លេះពួកគាត់ក៏នឹងមកអបអរបុត្រនៅថ្ងៃពិសេសនេះហើយជុងហ្គុក"ពាក្យទាំងប៉ុន្មានដែលម្ចាស់ក្សត្រីមានបន្ទូលហាក់ចាក់ទ្រូងជុងហ្គុកច្រឹបៗចឹង ទ្រង់ក៏លូកដៃកាន់ច្របាច់ស្មាមាតាទាំងសងខាងជាប់រួចសម្លឹងមើលតាមមាតា។
"កុំព្រួយព្រះទ័យអី ខ្ញុំនឹងមើលថែមាតាឲ្យបានល្អជូនអ្នកទាំង២ណា៎"
VOCÊ ESTÁ LENDO
បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]
Fanficនាងធ្វើគ្រប់យ៉ាងព្រោះដើម្បីរក្សាជីវិតលោកប៉ានាង , នាងគ្មានជម្រើសទេ! - ជុងហ្គុក សាន់ត្រូហ្វាន x ហ្វីលីណា ហ្វាល់លីដា
១៥+១៦
Começar do início
![បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]](https://img.wattpad.com/cover/259150019-64-k321033.jpg)