មកដល់ខន់ដូរសង្ងំក៏មិនសុខទូរសព្ទរោទ៍មកពីគ្រប់ទិសតែម្តង ។
" បានន័យថាមិច ថេហ៍! ជុងហ្គុក មិនទាន់លែងលះ គ្នាដាច់អញ្ចឹងគេបោកឯងមែនទេ? "
" អត់ទេបងប្រុស! ពួកគេលែងគ្នាដាច់ហើយ សំបុត្តលែងលះក៏ខ្ញុំបានឃើញដែរ "
" បែបនោះល្អហើយ ប៉ុន្តែចេញពត៌មានបែបនេះ វាប៉ះពាល់ដែលទេ? "
" ខ្ញុំអត់ដឹងទេ "
" ពេលនេះឯងនៅឯណា? "
" ខ្ញុំខន់ដូរ "
" ម្នាក់ឯងមែនទេ? "
" ជុងហ្គុក ទៅធ្វើការបាត់ហើយ "
" បងទៅដល់បន្តិចទៀត " ណាមជុន ដាក់ទូរសព្ទ ចុះរៀបចំនាំប្រពន្ធកូនទៅរក ថេហ្យុង មិនអាចអោយគេនៅតែឯងខ្លាចគេគិតអីឆ្គួតៗ ។
SKIP
ហូស៊ុក បានឃើញពត៌មានរួចហើយក៏ខឹងនិង ជុងហ្គុក ខ្លាំងណាស់ដែរ ។
" លោកជុង!! " ជុងស៊ូ នៅក្រុមហ៊ុនដែលនាងបាន ឃើញ ហូស៊ុក មកទីនេះ ។
" មកល្អហើយ! បងនាងនៅឯណា? ហៅគេចេញមកឥឡូវនេះភ្លាម "
" ស្ងប់អារម្មណ៍សិន "
" មិនស្ងប់ជាមួយទេ "
" ឈប់ៗ មកតាមខ្ញុំ! ខាងនេះ " ជុងស៊ូ អូស ហូស៊ុក ទៅរកកន្លែងនិយាយគ្នា ។
" យ៉ាងមិច? ចង់ការពារបងនាងអីខ្លះ? "
" ខ្ញុំអត់មានចង់ការពារអីទេ ខ្ញុំនិយាយរឿងពិត! បងប្រុសលែងលះដាច់ហើយ "
" ស្អីទៀត? "
" ពិតមែន! មិនជឿក៏សួរ ថេហ៍ ទៅ! លោកមិនស្គាល់ចរិកប្អូនខ្លួនទេឬ? ថេហ៍ ឯណាសុខចិត្តធ្វើប្រុសកំណាន់គេនោះ? "
" តែឈប់! នាងក៏ដឹងរឿងពួកគេដែរឬ? ចុះប៉ាម៉ាក់ នាងដឹងឬអត់? "
" ខ្ញុំដឹងមកយូរហើយ បងប្រុសនិង ថេហ៍ ជាអ្នកប្រាប់ខ្ញុំដោយផ្ទាល់ បើប៉ាម៉ាក់ពួកគាត់ក៏ប្រហែលជាដឹងនៅថ្ងៃនេះហើយមើលទៅ "
" ពួកគាត់និងថាមិចទេ? "
" ខ្ញុំក៏មិនដឹងដែរ "
" ហ៊ើយ...មកបែកធ្លាយស្អីថ្ងៃនេះ? ចំមែនហើយ "
" ជួយគ្នារកវិធីទប់ទៅល្អជាង "
" គិតមិនទាន់ចេញទេ "
" ខួរក្បាលលោកស្ពឹកខ្លាំងណាស់ "
" ចុះនាងគិតចេញស្អីខ្លះ? "
" ច្បាស់ជាចេញហើយ ខ្ញុំគិតទុកតាំងពីថ្ងៃដឹងរឿង ពួកគាត់ម៉្លេះ លោកចាំតែមើលទៅ! ខ្ញុំទៅហើយ " ជុងស៊ូ រត់ចេញមកវិញព្រោះមុននេះម៉ាក់របស់នាង ប្រាប់ថាកំពុងមក ។
ងាកមកមើល ជុងហ្គុក វិញ! ហានហ្គូ មិនទាន់ជា ស្រួលមិនអាចចេញទៅចាត់ចែងការងារអោយនាយ បានទេបានត្រឹមអង្គុយមួយកន្លែងជួយអីដែលអាច ជួយបាន ។
" ចៅហ្វាយ! លោកម្ចាស់មកបាទ "
" ជុងហ្គុក! "
" ប៉ា! "
" ពិតឬអត់កូន? "
" គឺពិត.... ប៉ុន្តែប៉ា... "
" ម៉ាក់ឯងថាមិច? "
" ខ្ញុំមិនដឹងទេ...ចុះប៉ា? "
" ប៉ាមិនថាអីទេ កូនស្រលាញ់អ្នកណាបានស្រលាញ់ ចុះប៉ាមិនបង្ខំខ្លាចថាកូនជួបដូចអ្នកណាចាស់ "
" អរគុណប៉ាដែលយល់ពីកូន "
" ព្រោះប៉ាស្រលាញ់កូនៗ ចង់ឃើញកូនមានក្តីសុខ "
" ក្តីសុខនិងមុខមាត់ត្រូវមកព្រមជាមួយគ្នា " អ្នកស្រី ចន បានចូលមកដោយមឆន ជុងស៊ូ រត់តាមពីក្រោយ។
" ម៉ាក់!! "
" បញ្ឈប់ឥឡូវនេះ "
" ខ្ញុំបានបញ្ជារអោយគេបិទពត៌មានហើយ "
" បញ្ឈប់រឿងកូននិងគេដែរ! ម៉ាក់មិនព្រមទទួលស្គាល់រឿងកូនបែបនេះទេ ជុងហ្គុក! ហេតុអីហាស? មនុស្សស្រីពេញដី "
" មនុស្សស្រីពេញដី? ស្រីណាមកស្រលាញ់មនុស្ស រូបរាងអាក្រក់ដូចខ្ញុំនោះម៉ាក់? "
" តែពេលនេះកូនស្អាតហើយតើ "
" ខ្ញុំមិនដូចម៉ាក់ទេដែលដាច់ចិត្តបោះបង់ចោលអ្នកធ្លាប់លំបាកជាមួយគ្នានោះ "
" ចន ជុងហ្គុក!! ឃើញកូនរបស់លោកទេ? មើល ចរិករបស់គេ "
" អូនជាអ្នកចិញ្ចឹមមិនអញ្ចឹង? "
" ហ៊ើយ...យ៉ាងណាម៉ាក់មិនព្រម! មិនព្រមអោយកូនបំផ្លាញមុខមាត់គ្រួសារដោយសារក្មេងប្រុសម្នាក់ នោះទេ ម៉ាក់និងចាត់ចែង "
" ម៉ាក់កុំខ្វល់រឿងខ្ញុំ! ខ្ញុំមិនមែនក្មេង ខ្ញុំគឺចាស់ល្មមចេះគិតថាគួរជ្រើសរើសអ្វីហើយ "
" តែវាខុស "
" កូនកំពុងពិបាកម្តេចអូនមកជាន់ថែមបែបនេះ? "
" លោកកុំមកចេះលូកមាត់រឿងគ្រួសារខ្ញុំ "
" តែកូនជាកូនបង "
" ប៉ាម៉ាក់...បានហើយ " ជុងស៊ូ ជួយឃាត់ ។
" បែកគ្នាជាមួយគេ "
" អត់ទេ "
" ជុងហ្គុក បើមិនបែកម៉ាក់និងដកកូនចេញពីក្រុម ហ៊ុនចាំមើលមនុស្សល្អរបស់ឯងនៅតោងទាមឯង ទៀតឬអត់? "
" គេមិនមែនមនុស្សបែបនោះ ម៉ាក់ធ្វើចុះខ្ញុំនិងចាំមើល " ជុងហ្គុក បញ្ចប់ប្រយោគរួមក៏ដើរចេញទៅ យ៉ាងលឿន នាយចង់ទៅរក ថេហ្យុង របស់នាយ ។ ចុះមកដល់មាត់ទ្វារ ក៏ប្រទះនិង សូណា នាងបានមកទីនេះ ។
" ចាង សូណា!! "
" មនុស្សបោកប្រាស់!! "
" នាង! ត្រៀមខ្លួនខ្ញុំនិងប្តឹងនាងអោយរលាយ "
" សំអាងស្អី? លោកមិនសុីញ៉េលែងលះដោយខ្លួនឯង "
" ទាំងអេតាសុីវិលនិងសំបុត្រលែងលះនៅលើខ្ញុំទាំងអស់នាងត្រៀមទៅ " ជុងហ្គុក សម្លក់នាងមុននិង ដើរហួសចេញទៅយ៉ាងលឿន នេះគឺផ្លូវក្រោយ បើផ្លូវមុខចេញមិនបានទេមានអ្នកចាំសម្ភាសន៍ ។
" ស...ស្អីគេ? នៅជាមួយលោកអញ្ចឹងឬ? មិនមែន នៅលើ ដុងសុន ទេ? អត់ទេ...មិចនិងអាច? " សូណា ប្រញាប់រត់ចេញទៅវិញ ដុងសុន មិនបានមកធ្វើការគិតតាំងពីថ្ងៃដែល ជុងហ្គុក បង្ហាញសមាសភាពពិតរបស់នាយមកម៉្លេះ ។
ជុងហ្គុក បានមកដល់ខន់ដូរវិញ ទីនេះ ថេហ្យុង មិនបាននៅតែឯងទេបងៗរបស់គេក៏នៅជាមួយដែរ។
" ថេហ៍ បង.... បងប្រុស!! " ជុងហ្គុក អោនគំនាប គួរ សមសម្រាប់អ្នកអាយុបងមុននិងដើរចូលមកវិញ ។
" មកល្អហើយ ពួកយើងកំពុងមានរឿងចង់និយាយជាមួយ "
" បាទ!! ខ្ញុំក៏ត្រៀមនិងបកស្រាយជូនបងៗដូចគ្នា "
" ក្លាហានណាស់លោកពូ!! " សាន់នូ លួចសរសើរ ដល់ ជុងហ្គុក ដែលមិនខ្លាចប៉ារបស់ខ្លួន បើជាម្នាក់ នោះវិញតែប៉ាគេសម្លុតបន្តិចក៏រត់ទៅហើយ ។
To be continue.....
YOU ARE READING
💘បេះដូងប្តូរម្ចាស់💘(ចប់)
RomanceJK : ពេលនេះបងមិនត្រូវការនាងទេ បងត្រូវការអូន TH : តែខ្ញុំមិនត្រូវការលោកទេ Jeon Jungkook
💘បេះដូងប្តូរម្ចាស់💘 ភាគទី35
Start from the beginning
