ជុងហ្គុក កំពុងទាក់ទងរឿងការងាររបស់ខ្លួន រួចរាល់នាយទទួលបានសារពី ថេហ្យុង ប្រាប់ថាខ្លួនមក ដល់កន្លែងជួបភ្ញៀវហើយ នាយក៏តបវិញថាកំពុងទៅផ្ទះវិញហើយចៃដន្យបានឃើញ ដុងសុន ដើរឆ្លងកាត់នាយសង្ស័យថា ដុងសុន មកតាមដានខ្លួន ទើបបើកឡានតាមនាយវិញ ដុងសុន បានមកអគារខន់ដូររបស់ សូណា ជុងហ្គុក តាមពីក្រោយនិងលួច ថតគេទាំងពីរនាក់គ្រាមនុស្សប្រុសម្នាក់ញាត់ចូលឡាននាយក៏ព្យាយាមទៅតាមកកិតៗរហូតដល់កន្លែងស្ងាត់មួយ ដុងសុន បានទម្លាក់មនុស្សប្រុសម្នាក់នោះចុះរហូតដល់ ដុងសុន ចេញទៅបាត់មួយសន្ទុះទើប នាយចុះទៅមើលថាជាអ្នកណា ។
" ហ៊ុនជីន!! ពួកគេសាហាវពេកហើយ " ជុងហ្គុក ឃើញថានៅមានដង្ហើមនាយក៏ហៅឡានពេទ្យអោយមកយកគេទៅមន្ទីរពេទ្យរួចហើយនាយក៏តាមទៅនិងឆ្លៀតទៅមើល ហានហ្គូ ផង ។
ងាកមកមើល ថេហ្យុង វិញ ។
*ងឺត!!
ឡានស្រាប់តែឈប់ភ្លាមខណៈដែល ថេហ្យុង ទន់ខ្លួនទ្រាំលែងបានទៅហើយនោះ ។ មួយសន្ទុះ ក្រោយក៏មានអ្នកបើកទ្វារតែ ថេហ្យុង ងងឹតមុខ សន្លប់មុននិងបានឃើញមុខគេច្បាស់ថាជាអ្នកណាទៅហើយ ។
" ថេហ៍!! ថេហ្យុង...អូនយ៉ាងមិច? ដឹងខ្លួនឡើង ថេហ្យុង.... " នាយកម្លោះជាអតិតសង្សារបានចូល មកជួយលើកបី ថេហ្យុង ចេញពីទីនេះដាក់ឡាន របស់ខ្លួនបើកទៅមន្ទីរពេទ្យភ្លាមៗ ។
ហេតុអីទើបនាយដឹងថា ថេហ្យុង នៅទីនេះ? ក៏ព្រោះនាយតែងតែបើកឡានតាម ថេហ្យុង ទៅគ្រប់កន្លែងរហូតដល់ ថេហ្យុង ទៅដល់ខន់ដូរទើបនាយត្រលប់មកវិញ ។ មុននេះនាយក៏បានឃើញតែជួយមិនទាន់ នាយបើកឡានតាមតែឡាន នេះបើកលឿនណាស់ នេះមកដល់ជាយក្រុងផ្លូវស្ងាត់ទើបនាយអាចវ៉ាបានឈប់ពីមុនដើម្បីបញ្ឈប់ឡាននេះនៅគម្រាមប៉ុន្មានម៉ាត់ទៀតទើបអាចបើកទ្វារឡានជួយ ថេហ្យុង មកបាន ។
ជុងហ្គុក ក្រោយចេញពីមន្ទីរពេទ្យត្រលប់ទៅវិញ មកដល់មិនឃើញ ថេហ្យុង នៅខន់ដូរ ក៏ទាក់ទងទៅ ថេហ្យុង តែមិនមានការឆ្លើយតប នោះទេ ។ ជុងហ្គុក បាន Call ទៅ ហានិ នាងប្រាប់ថា ថេហ្យុង ចេញទៅបាត់យូរហើយ ។ ក្រោយឃើញ រឿងឃោឃៅរបស់ សូណា និង ដុងសុន នាយក៏កាន់តែភ័យខ្លាច ដំបូងជា ជុងស៊ូ បន្ទាប់មក ហានហ្គូ ហ៊ុនជីន ថេហ្យុង របស់នាយកាន់តែមានគ្រោះថ្នាក់ បំផុត ។
" តើអូននៅឯណាទៅ ថេហ៍!! " ជុងហ្គុក ភ័យខ្លាំង ណាស់តែក៏មិនដឹងទៅរក ថេហ្យុង នៅឯណានោះទេ តើគួរធ្វើមិច? បន្តិចក្រោយមកទូរសព្ទនាយក៏រោទ៏ ទើបប្រញាប់លើកទាំងមិនមើលថាជាលេខរបស់អ្នកណានោះទេ ។
" ហាឡូ ថេហ៍! ពេលនេះអូននៅឯណា? "
" សួរស្តីលោក ចាស្ទីន អេ...មិនមែនទេគឺលោក ចន ជុងហ្គុក "
" ផាក ស៊ូជុន!! លោកមានការអី? "
" កំពុងរក ថេហ៍! មែនទេ? កុំបារម្ភគេនៅជាមួយខ្ញុំហើយលោកគេងអោយលក់ចុះ កុំគិតច្រើន "
" នៅឯណា? ខ្ញុំទៅទទួល ថេហ៍ មកវិញ! "
" នៅឋាសួគ៌ទេដឹង? ហុឹសៗ " ស៊ូជុន សើចចម្អក អោយ ជុងហ្គុក មុននិងដាក់ទូរសព្ទចុះ ។
" ពុទ្ធោអើយ! " *ប្រាវ! ជុងហ្គុក គប់ទូរសព្ទចោល អារម្មណ៍ពេលនេះទាំងភ័យទាំងខឹងមួម៉ៅពិបាក និងប្រាប់ខ្លាំងណាស់ គ្រប់យ៉ាងមានតែចាំស្អែកទើប អាចដោះស្រាយបាន នេះក៏វាយប់ណាស់ដែរ ។ ចំណែក ស៊ូជុន បានបញ្ចូន ថេហ្យុង ទៅពេទ្យធំនៅ ក្នុងក្រុងវិញទីនោះងាយស្រួលនៅជិតងាយទៅមកផង ។
To be continue.....
.
YOU ARE READING
💘បេះដូងប្តូរម្ចាស់💘(ចប់)
RomanceJK : ពេលនេះបងមិនត្រូវការនាងទេ បងត្រូវការអូន TH : តែខ្ញុំមិនត្រូវការលោកទេ Jeon Jungkook
💘បេះដូងប្តូរម្ចាស់💘 ភាគទី31
Start from the beginning
