@NOW.....
" ជារូបកាត់ ត ខ្ញុំមិនដែលដេកជាមួយអ្នកណាក្រៅពីលោកឯងទេ "
" នៅមានមុខមកប្រកែកទៀត កាត់ ត ហេស " *ផាច់ មួយកំភ្លៀតទៀតឈាមរឹមៗនិងកេមមាត់របស់នាង ។
" អាយ៎....អាឆ្គួត! ឯងវាជ្រុលពេកហើយ លុយម៉ែរបស់ឯងទុកនៅយើងពីពេលណា យើងអោយមិនអោយជារៀងយើងតើ "
" សម្តីខ្លាំងណាស់ បាន.... " ហ៊ុនជីន វាយនាងបន្ថែម ទៀតជាំមុខមាត់អស់ទៅហើយ ។ សូណា មិនមែនធម្មតាទេ ដើម្បីការពារខ្លួនហ៊ានធ្វើគ្រប់យ៉ាង ។ នាងស្ទុះយកបានកូនកាំបិតចាក់ចំពោះរបស់ ហ៊ុនជីន បាញ់ឈាមឆ្វាចដេកស្តូក រួចនាងទាក់ទៅដុងសុន អោយមកជួយនាង ។
" សូមជួយខ្ញុំផង " តែប៉ុណ្ណឹង ដុងសុន មកចាត់ការ អោយហើយអូសគេចេញទៅបោះចោលឯណាក៏បាន ។
SKIP
ថេហ្យុង បានមកកន្លែងណាត់ជួបភ្ញៀវនៅម៉ោង 7យប់តាមការណាត់ទីនេះរាងស្ងាត់បន្តិច ពេលមកដល់ ថេហ្យុង មិនទាន់ចុះពីលើឡាននៅឡើយ គេទាក់ទងទៅភ្ញៀវសិន ទីនេះដូចជាឃ្លាំងស្តុកឥវ៉ាន់ដែលមានឡានទំនិញធំៗ ។
" ខ្ញុំមកដល់ហើយ "
" រំខានដុកទ័រចូលមកក្នុងបន្តិចបានទេ? ខាងក្រៅមិនទំនងតែខាងក្នុងជាផ្ទះរបស់ខ្ញុំតើ "
" អរ...បាទបាន! " ថេហ្យុង សម្រេចចិត្តចុះ តែក៏មិនភ្លេចផ្ញើរសារទៅ ជុងហ្គុក ដែរ ។
គ្រាន់តែចុះចេញពីឡានមិនទាន់ស្រួលបួលផងក៏មានអ្នកណាមិនដឹងយកថង់ផ្លាស្ទីចខ្មៅធំមួយមកគ្របពីលើគេរួចលើកគេបោះចូលទៅក្នុងឡានទំនិញដែលនៅជាប់នោះហើយក៏ទាញទ្វារបិទក្រឹបយ៉ាងលឿនបំផុត ។
" អ៊ួយ..." ថេហ្យុង ស្រវ៉េស្រវ៉ាយកថង់ចេញក្រឡេកមើលមកជុំវិញខ្លួន នេះគឺក្នុងឡាន? ជាឡាន ដែលសុតតែធំទឹកកកជាច្រើនដុំ ឡានក៏បើក ចេញទៅណាក៏មិនដឹង ។
" ជួយផង...អ្នកណានៅខាងក្រៅជួយផង...នេះចង់ បើកឡានទៅណា ឈប់ឡាន...ជួយផង " ថេហ្យុង គោះជញ្ជាំងឡានខ្លាំងៗតែគ្មានប្រយោជអីបន្តិចសោះ ។
" ត្រជាក់ណាស់....ជុងហ្គុក នៅឯណាមកជួយអូនផង...ជួយផង " ព្រោះទូរសព្ទធ្លាក់នៅខាងក្រៅ ថេហ្យុង មិនអាចទាក់ទងទៅនណាបានទេ ។ ខាងក្រៅក៏ត្រជាក់ក្នុងនេះកាន់តែត្រជាក់ថែមទាំងជាប្រអប់បិទជិតគ្មានខ្យល់ចេញចូលអុកសុីសែនក្នុងខ្លួនថេហ្យុង កាន់តែចុះខ្សោយ ។
" ហុឹកៗ ជួយផង...ជួយផង...រងារណាស់ " ថេហ្យុង សង្ងំអោយខ្លួនពេលនេះមិនដឹងមានអ្នកណាមកជួយខ្លួនបានឬអត់ទេ រងារជិតរឹងពោះស្លាប់ហើយ ដកដង្ហើមលែងចេញហើយ ភ្នែកស្រទន់បើកលែងចង់រួចទ្រាំបានប៉ុន្មាននាទីទៀត?
YOU ARE READING
💘បេះដូងប្តូរម្ចាស់💘(ចប់)
RomanceJK : ពេលនេះបងមិនត្រូវការនាងទេ បងត្រូវការអូន TH : តែខ្ញុំមិនត្រូវការលោកទេ Jeon Jungkook
💘បេះដូងប្តូរម្ចាស់💘 ភាគទី31
Start from the beginning
