មនុស្សពិសេស#1

Von TAEEHWA

81.4K 3K 94

នាងជាមនុស្សពិសេសដែលដែលអាចរំលាយចិត្តស្អប់ប្រែមកជាស្រឡាញ់ រហូតក្លាយជាទម្លាប់ខ្វះនាងមិនបាន Mehr

Part1
Part2+3
Part4+5
Part6+7
Part8+9
Part 10+11
Part 12
Part13+14
Part15
Part16
Part17
Part18+19
Part20
Part21
Part22
Part23
Part24
Part25
Part26
Part27
Part28+29
Part30
Part31
Part32
Part33
Part34
Part35+36
Part37
Part38
Part39
Part40
Part41
Part43
Part44

Part 42

1.9K 95 5
Von TAEEHWA


កាលដែលមិនមានការកោះអញ្ជើញពីសំណាក់ម្ចាស់វិមានទើបថេយ៉ុងនឹងលីនស៊ីនៅត្រម៉ង់ត្រមោចលើសាឡុង ជុងហ្គុក ក៏មិនចង់ជ្រៀតជ្រែករឿងពូក្មួយគេឡើយ ទើបបណ្តោយទុកឱ្យទាំងពីរនាក់ពូក្មួយ អង្គុយសម្លឹងសម្លក់ពាក់មុខយក្សដាក់គ្នា ព្រោះតែគ្មាននរណាមកអើពើជាមួយនិពួកគេ ទើបពេលនេះអ្នកទាំងពីចាប់ផ្តើមធុញថប់ អង្គុយលែងសុខ
«ហឹម!!!»លីនស៊ី ដកដង្ហើមធំមិនដឹងជាលើកទីប៉ុន្មានហើយទេ នាងធុញថប់ជាមួយនឹងបរិយាកាសមួយនេះខ្លាំង ងើបហើយអង្គុយរួចក៏ងើបឈរវិញ នៅមិនសុខក្នុងខ្លួន មិនអាចឈានចេញទៅណាបានក៏ដោយសារតែបញ្ជាផ្តាច់ការពីពូសម្អប់ ដែលអង្គុយឈ្ងោកមុខសម្លឹងមើលអេក្រង់ទូរស័ព្ទ មេដៃចុចនេះចុចនោះមិនឈប់សម្រាកសោះ។
«អង្គុយចុះវិញមក ហើយនៅឱ្យស្ងៀមៗយើងវិលមុខណាស់»ថេយ៉ុង ងើបមុខសម្លក់នាងតូចតែបន្តិចទាំងមុខក្រញ៉ូវរួចបន្តឱនមើលទូរស័ព្ទវិញ
«ពូយកខ្ញុំមកទុកចោលអញ្ចឹងឬ?»លីនស៊ី មិនព្រមស្តាប់តាមសម្តីគេឡើយ ព្រមទាំងឈរស្រែកខ្លាំងៗមិនខ្លាចម្ចាស់ផ្ទះ ដៃតូចប្រឹងក្តាប់យ៉ាងណែនៗ កែវភ្នែកស្រស់ស្អាតប្រែជាក្រហមពេលត្រូវបញ្ជាឱ្យសម្លឹងទៅរកអ្នកម្ខាងទៀត ភ្លាមនោះ ថេយ៉ុង ក៏បិទទូរស័ព្ទទុកមុននិងងើយមុខមើលឫកពារក្អេកក្អាងរបស់ក្មួយស្រី ស្នាមញញឹមបែបចម្អកឌឺដងបានផុសឡើងលើផ្ទៃមុខសង្ហាររបស់គេម្តងទៀត
«នេះឯងកើតស្អីទៀតហើយ? មិនទៅរករឿងពូតូចរបស់ឯងទៅ? អ្ហ៎ មែនហើយ! ភ្លេចទៅថាជុងហ្គុកមិនបានខ្វល់ខ្វាយនិងឯងផង មើលចុះពេលនេះទៅហើយមិនឃើញស្រមោលគេចុះមកសោះ»សម្តីបញ្ជោះផ្ចាញ់ផ្ចាល បន្លឺឡើងយ៉ាងច្បាស់ចូលពេញត្រចៀកក្មេងតូច នាងចាប់ផ្តើមរលីងរលោងទឹកភ្នែក ណែនទ្រូងស្ទើរស្ទះក្រោយពេលទទួលដឹងឮប្រយោគទាំងនោះ  ហើយក៏បានឃើញផ្ទាល់ថាគេទុកនាងចោលពិតមែន នេះមិនមែនជាអ្វីដែលនាងចង់បានពីពូតូចឡើយ
«ខ្ញុំចង់ទៅផ្ទះវិញ»
«ទៅផ្ទះ?»ថេយ៉ុង ស្ទួនពាក្យ ចិញ្ចើមក្រាស់ជ្រួញចូលគ្នាចង់បង្ហាញអោយនាងឃើញថាគេមិនទាន់ចង់ទៅនៅឡើយ គេចោលភ្នែកសម្លឹងមុខនាងហើយប្រើពេលគិតត្រឹមប៉ុន្មានវិនាទីរួចនិយាយឡើង
«ពូមិនមែនអ្នករត់តាក់ស៊ី ដែលឯងប្រាប់ថាចង់ទៅក៏នាំទៅ ចង់មកក៏ជូនមកនោះទេ»គេប្រៀបខ្លួនគេទៅនឹងអ្នករត់តាក់ស៊ី ជាក់ស្តែងគឺវាបែបនោះពិតមែន មានលើកណាដែលថានាងមិនធ្លាប់ឱ្យគេជូនមក?ពេលប្រាប់ថាចង់ទៅវិញគេក៏បើកឡានមកទទួលទៅ ដូច្នេះ អីដែលគេប្រៀបធៀបគឺមិនខុសគ្នា។
«ឱ្យសោឡានមក» លីនស៊ី ប្រើពាក្យកំបុតកំបុយ ខណៈបោះបាតដៃទទេស្អាតលាតស្នើសុំសោឡានពីពូរបស់នាង ក្រោមការងឺងឆ្ងល់ពីអ្នកម្ខាងទៀតដែលឆ្លៀតរំកិលខ្លួនគេចតិចៗ
«យកសោឡានទៅធ្វើស្អី?កុំប្រាប់ណាថាចង់បើកឡានទៅដោយខ្លួនឯង?»ប្រុសកំលោះសួរបញ្ជាក់ការប៉ាន់ស្មាន ព្រោះនាងចេះបើកឡានមិនទាន់ស្ទាត់ទៅឡើយទេ បើសិនជាបណ្តោយ ប្រហែលជាបើកទៅបុកគេបុកឯងតាមផ្លូវហើយណាមួយកំពុងតែខឹងអញ្ចឹងផង។
«ត្រូវហើយ បើពូមិននាំខ្ញុំទៅ មានតែទៅខ្លួនឯង! ម៉ោះឱ្យ ឱ្យឆាប់»
«លែងចង់នៅហើយ?»
«លែងចង់ហើយ»នាងតបខ្លីៗ ដោយដើរទៅចាប់អូសទាញដៃពូសម្អុយឱ្យក្រោកឡើងជាមួយទឹកមុខងរងក់ តែអត់ទេ គេធ្ងន់ណាស់ នាងទាញមិនងាយដូចការគិតឡើយ
«ពូចង់នៅមួយភ្លែតទៀត» ប្រយោគបដិសេដផ្ទៃមុខសង្ហាក៏ងាកបែរទៅម្ខាង នាងក្រមុំតូចឈរទ្រាំនិងការអត់ធ្មត់ទាំងមិនសុខចិត្ត ចង់តែស្រែកយំឱ្យណាណីទេ ហេតុអ្វីគេនៅតែមិនឈប់ឌឺដងនាងទៀត មានដឹងទេថានាងមិនចង់នៅក្នុងផ្ទះនេះយូរទៀតឡើយ រឹតតែមិនចង់ឃើញមុខពូតូចតទៅទៀត រៀងចាលហើយ ស្បថក្នុងចិត្តហើយថាឈប់ស្រឡាញ់គេទៀត ព្រោះនាងលែងមានតម្លៃអ្វីឱ្យគេមើលឃើញទៀតហើយសូម្បីតែសម្បកកាយនឹងភាពបរិសុទ្ធ។
«ហឹម ទៅវិញក៏បាន»យ៉ាងយូរទម្រាំតែគេដាច់ចិត្ត ទីបំផុតក៏ត្រូវពឹងខ្លួនក្រោកឈរពេញកំពស់ លូកដៃទាញចង្កេះក្មួយឱ្យមកកៀកកិត
«ហឺយ!!!» ធ្មេញល្អិតៗសស្ញាចបានខាំញេញដាក់រាងខ្ពស់ទាំងគ្រឺតខ្នាញ់ ស្របពេលដៃតូចចាប់ទាញដៃកំហូចរំពឹសចេញពីចង្កេះ នាំឱ្យថេយ៉ុងស្លរឈាមមួយរំពេចដែលមិនសមតាមបំណង ដៃរហ័សប្តូមកជាទម្លាក់ក្តោបលើស្មាតូចហើយបណ្តើរនាងចេញទៅ ស្របដំណើរក៏ទាញក្បាលក្មេងប៉ិនងរមកអឹបនិងទ្រូងពេញកម្តៅរបស់គេ ហើយជ្រុបច្រមុះថើបស្រក់ក្រអូបៗទន់រលោងនោះខ្សឺតៗ ជាច្រើនលើកច្រើនសារ តាំងពីពេលដើរចេញទៅ រហូតដល់ចំណតឡាន។
___
#ថ្ងៃបន្ទាប់

នៅក្នុងបន្ទប់ផ្ទាល់ខ្លួន ដែលជាកម្មសិទ្ធរបស់ ចន ជុងហ្គុក ដែលអ្នករាល់គ្នានៅទីនេះតែហៅថាម្ចាស់តូច ឥលូវនេះក៏មានវត្តមាននារីរូបស្រស់តូចច្រឡឹងម្នាក់ កំពុងអង្គុយលើរទេះ ក្បែរគ្រែប្រណីត រងចាំអ្នកកំលោះដែលស្ថិតក្នុងបន្ទប់ទឹកនៅឡើយ។

«ចូលមកបន្ទប់យើងតាំងពីពេលណា?ហេតុអីមិនមាត់មិនកអោយយើងបានដឹងផង?» ជុងហ្គុក លាន់មាត់ ពេលដែលឈានជើងចេញពីបន្ទប់ទឹក ក៏ក្រឡេកឃើញ ស៊ូយ៉ុន មកនៅក្នុងបន្ទប់គេក្រលើម ទាំងពាក់កណ្តាលអាធ្រាត ទើបគេរហ័សសួរ មុននឹងបោះជំហ៊ានទៅរកនាង ទាំងនៅលើខ្លួនប្រាណគេមានត្រឹមកន្សែងពោះគោមួយចង្កេះនៅឡើយ
«ចាំបាច់មកដល់បន្ទប់នាំតែពិបាកធ្វើអី បើយើងគង់តែទៅរកនាងដដែល» សម្តីផ្អែមល្ហែម បន្លឺឡើងស្របពេលគេអោនផ្ទៃមុខទៅរកថ្ពាល់ក្រពុំស្អាត រួចឆ្មក់ស្នាមថើបពីនាងមួយដង្ហើម ធ្វើអោយ ស៊ូយ៉ុន អៀនឡើងក្រហមមុខអស់
«មិនមែនខ្ញុំមករកម្ចាស់តូចក្នុងបំណងនោះទេ» ស៊ូយ៉ុនប្រាប់ ដោយឫកពារអៀនប្រៀន មុននឹងត្រូវប្រអប់ដៃរឹងមាំ លើកបីត្រកងនាងផុតពីរទេះ ហើយនាំរាងកាយល្វន់ល្វន់សំដៅទៅរកសាឡុង
«ចុះដែលនាងមករកយើងក្នុងបំណងអ្វីអោយប្រាកដ?» ស្របសំណួរ ជុងហ្គុក ដាក់បង្គុយលើសាឡុនពណ៌ខ្មៅទន់ៗ ដោយដាក់រាងតូចអោយអង្គុយទំពីលើគល់ភ្លៅហាប់ណែនពេញដោយសាច់ដុំរបស់គេ ដៃទាំងគូក្រសោបកាយតូចយ៉ាងណែន ផ្អឹបជាប់នឹងទ្រូង ដែលបន្សើមដោយតំណក់ទឹកតូចៗដែលបន្សល់ទុកពេលងូតទឹករួច រហូតធ្វើអោយ ស៊ូយ៉ុន រឹងខ្លួនដូចសិលា រួញក្រាញខ្លួនដូចកូនកណ្តុរក្នុងរង្វង់ដៃគេ មិនហ៊ានកម្រើកខ្លាំង
«ឃើញម្ចាស់តូចទើបតែត្រឡប់មកពីខាងក្រៅយប់ពេក ក៏ចូលមកមើលទៅ» នាងឆ្លើយតប ទាំងឈ្ងោកមុខចុះមិនហ៊ានងើបសម្លឹងគេ ស្របពេល ជុងហ្គុក ញោចបបូរមាត់ញញឹមញញែម ពេលសម្លឹងកែវភ្នែកស្រទន់ទាំងគូររបស់នាង ធ្វើអោយគេហាក់មានកម្លាំងពេញៗ បេះដូងរីកមាឌណែនប្រអប់ទ្រូង បន្ទាប់ពីបានឮសម្តីនាង ដែលបញ្ជាក់ពីក្តីព្រួយបារម្ភរួចមក
«ដែលមកជួប ក៏ព្រោះតែនឹក ពិតទេ?» ចប់សម្តី ប្រុសកំលោះ ឱនថើបថ្ពាល់នាងម្ខាងសារជាថ្មី គេពូកែស្ទាបស្ទង់ពីជម្រៅចិត្តរបស់នាង រហូតធ្វើអោយម្ចាស់សមីខ្លួន គាំងសម្តីរកអ្វីមកតបមិនឃើញ ព្រោះគេនិយាយចាក់ចំណុច
«ហេតុអីម្ចាស់តូចដឹងថាខ្ញុំនឹក បានឮខ្ញុំនិយាយប្រាប់ពីពេលណាមក?» ស៊ូយ៉ុន សួរត្បកវិញ ហាក់មិនទទួលស្គាល់ពីធាតុពិតនៃខ្លួន ទាំងដែលក្នុងចិត្ត នាងគឺនឹកគេពិតមែន ដោយសារថ្ងៃនេះ ជុងហ្គុក គេចេញទៅក្រៅមួយថ្ងៃពេញ តាំងតែពីព្រលឹម ទល់ព្រលប់ ជ្រុលមកដល់ពាក់កណ្តាលអាធ្រាតទៀត
«ស្តាប់សម្លេងបេះដូងរបស់នាង ដែលកំពុងតែលោតប្រាប់ពីអារម្មណ៍ម្ចាស់វា» សម្តីកាន់តែផ្អែម កាយវិការកាន់តែស្អិតរមួត ខណៈគេឱបរឹតនាងណែនៗ ហើយក៏កៀកកិតសឹងតែរលាយក្លាយជាខ្លួនមនុស្សតែមួយ ទើបបានជាគេអាចស្តាប់ឮសម្លេងបេះដូង ចេញពីខ្លួននាង ជុងហ្គុក និយាយថ្នមសម្លេង ដោយយកប្រអប់ដៃមកបបោសអង្អែលពីលើខ្នងនាងតូចថ្នមៗ ធ្វើអោយ ស៊ូយ៉ុន ព្រឺឆ្អឹងខ្នងខ្ញាកៗ ផ្ទៃមុខកាន់តែក្រហមលើសដើម ទើបជុងហ្គុក រហ័សផ្តួលនាងទៅលើដៃសាឡុង ហើយគេច្រត់កែងដៃ អោនសម្លឹងមុខនាង ដោយទឹកមុខច្រលើម ព្រាននារីមិនប្តូរ
«ឬគ្រាន់តែនឹក ក៏ម្ចាស់តូចកំណាញ់ មិនអោយខ្ញុំនឹកដែរមែនទេ?» ស៊ូយ៉ុន សួរបេះបួយដាក់ ពេលប្រើម្រាមមេដៃ វាសអង្អែលពីលើថ្ពាល់ ជុងហ្គុក ថើរៗ
«យើងមានបាននិយាយពីអង្កាល?»
«គ្រាន់តែស្មាន ព្រោះលើកមុន ត្រឹមតែមើលមុខ ក៏មិនអោយខ្ញុំមើលផង ចុះទម្រាំតែប្រាប់ថានឹកទៀតនោះ»
«យើងចិត្តអាក្រក់ដល់ថ្នាក់នឹងឬ?»
«ប្រាកដណាស់ កុំមកធ្វើជាភ្លេចអោយសោះ ម្ចាស់តូច!!!»
ជុងហ្គុក សួរដេញមិនឈប់ ទើបនាងច្រម៉ក់រហ័សឆ្លើយតប ព្រមទាំងយកចង្អុលដៃទៅចុចលើខ្ទងច្រមុះស្រួចៗរបស់គេ ទាំងគ្រឺតក្នាញ់
«ដៃដល់ណាស់ឥឡូវ! លួចស្រឡាញ់កូនប្រុសគេទេដឹង?»

ពេលសង្កេតឃើញនាង ហាក់ដូចជាសាំពេលដែលគេព្យាយាមស្និតស្នាល ទើបនិយាយញ៉េះញ៉ោះ បែបលេងសើច ឯស៊ូយុនរហ័សទម្លាក់ដៃចុះដោយអារម្មណ៍ខ្មាស់អៀន ប្រឹងគេចមុខពីក្រសែភ្នែកគេមួយរំពេច
«ឆ្លើយអោយត្រង់ភ្លាមមក គេចមុខអញ្ចឹង គេមិនហៅថាក្លាហានទេ» ស្របសម្តី គេយកដៃច្បិចចង្កាតូច រួចបង្វែរអោយនាងបែរមកប្រឈមនឹងគេ ស្រាប់តែស៊ូយុន លើកដៃទាំងគូរមកខ្ទប់បិទមុខរបស់នាងជិតឈឹង

«ក្មេងខូច ពេលគេដេញសម្តីទាន់ ក៏ធ្វើជាបិទមុខលាក់បាំង» គេបន្លឺឡើងទាំងអស់សំណើច ថែមទាំងញញឹមគែមមាត់តិចៗ ហើយទាញរាងតូចមកអោបក្នុងរង្វង់ដៃវិញមុននឹងនិយាយបន្ត៖
«មិនប្រាប់ថាស្រឡាញ់ក៏បាន តែសុំជាធ្វើអ្វីផ្សេងមកបញ្ជាក់» ឃើញនាងមិនមាត់មិនក គេចេះតែគិតឃើញគំនិតប្លែកៗមកលោចិត្តនាង ប៉ុន្តែក៏បានផលពិតមែន ពេលដែលនិយាយចប់ ស៊ូយុន ក៏ត្រសុលខ្លួន លូកដៃអោបរាងកាយសង្ហារ ថែមទាំងផ្អែកក្បាលពីលើទ្រូងគេយ៉ាងក្លាហាន រឹតតែធ្វើអោយស្នាមញញឹមរបស់គេនៅតែមានសម្រាប់នាងជានិច្ច។ ស៊ូយុនសម្ងំអោប ស្រូបភាពកក់ក្តៅ ដែលគេផ្តល់អោយ យ៉ាងយូរ ក្រោមការថ្នាក់ថ្នមពីប្រុសកម្លោះ ហើយមិនយូរប៉ុន្មាន នាងតូច ស្រាប់តែមានអារម្មណ៍ថាកម្តៅក្នុងខ្លួនគេចេះកើនឡើងខុសធម្មតា ដែលជាកម្តៅបញ្ជាក់ថាម្ចាស់រាងកាយកំពុងតែមិនស្រួលខ្លួន ទើបនាងតូចក៏បង្ហើបសំណួរជ្រែកភាពស្ងប់ស្ងៀមរបស់គេ
«ម្ចាស់តូច មិនស្រួលខ្លួនត្រង់ណាដែលទេ?» ខណៈដែលកំពុងសួរ នាងងើបមុខសម្លឹងទៅគេដោយទឹកព្រួយបារម្ភ ព្រមទាំងយកដៃទៅស្ទាបថ្ងាសបន្តិច ខណៈជុងហ្គុកកំពុងតែធ្មេចភ្នែកលង់លក់ តែនាងតូចព្យាយាមដាស់គេអោយដឹងខ្លួន ដោយយកដៃទៅទះលើថ្ពាល់គេថ្នមៗ
«ម្ចាស់តូចឈឺហើយ ចាំខ្ញុំទៅប្រាប់អ៉ំស្រី អោយយកថ្នាំមកអោយ បីខ្ញុំទៅវិញទៅ ឆាប់ឡើង» នាងនិយាយដាស់តឿន ទាំងចិត្តអន្ទះសារ បំណងអោយគេនាំនាងទៅដាក់លើរទេះវិញ នឹងអាលនាងចេញទៅប្រាប់អ្នកបម្រើ ក៏ស្រាប់តែ ជុងហ្គុកបន្ថែមកម្លាំងអោបក្រសោបនាងលើសដើមទៅទៀត ទាល់តែនាងរើលែងបាន។

«យើងគ្រាន់តែឈឺក្បាលតិចតួច មិនអីនោះទេ គេងតែមួយយប់ ព្រឹកឡើងក៏ប្រសើរវិញហើយ» ជុងហ្គុកធ្វើធម្មតា ព្រោះមិនទម្លាប់ញ៊ាំថ្នាំ នៅពេលឈឺស្កាត់ ប៉ុន្តែស៊ូយុន នៅតែបង្ហាញទឹកមុខបារម្ភដដែលពេលឃើញឬកពារគេហាក់មិនខ្វល់ខ្វាយពីសុខភាពខ្លួនឯងបែបនេះ ទាំងដែលនាងភ័យព្រួយចំពោះគេស្ទើរស្លាប់
«ភ្ញាក់ឡើង!!ក្រោកទៅគេងលើពូកវិញ គេងលើសាឡុង រឹតតែធ្វើអោយម្ចាស់តូច ពិបាកក្នុងខ្លួនទៅវិញទេ» ស៊ូយុនទះថ្ពាល់គេម្តងហើយម្តងទៀត ជំនៈភាពឌឺ រឹងចចេសរបស់គេ ដែលមិនគិតក្រោកចេញទៅណាសោះ
«...»
«ម្ចាស់តូច ទុកអោយឈឺបែបនេះ ចុះបើស្អែកឡើងកាន់តែឈឺលើសដើម អាចនឹងគ្រុនណា»
«...» គេមិនមាត់ ភ្នែកនៅធ្មេច ឯដៃក៏មិនព្រមព្រលែងពីការអោប
«កុំរឹងរូសបានទេ»នាងតូចរំអុកសម្តីដាក់ពេក ជុងហ្គុកស្រាប់តែប្រាស់ងើប ចាប់លើកបីនាងយ៉ាងលឿន ដើរសំដៅទៅគ្រែ ហើយទម្លាក់រាងតូចទៅលើពូកថ្នមៗ តាមដោយរាងកាយសង្ហារៗរប់គេឡើងទៅគេងជាមួយភ្លាម ក៏មិនភ្លេចទាញនាងមកអោបសារជាថ្មី ប្រុសកំហូចជ្រុបមុខក្នុងដើមទ្រូងទ្រលុកទ្រលន់កក់ក្តៅ មុននឹងគេធ្មេចភ្នែក សម្ងំគេង ចង់នាងក្រោកអង្គុយ ក៏ក្រោកលែងបាន ព្រោះគេមិនត្រឹមតែក្រសោប ថែមទាំងលើកជើងគងពីលើមួយទំហឹង ហើយមិនយូរប៉ុន្មាន អ្នកកម្លោះក៏លង់លក់ក្នុងដំណេកបាត់ទៅ នៅឡើយតែស៊ូយុន ពុំទាន់គេង នាងមិនដាច់ចិត្តបិទភ្នែកគេងចោលគេទាំងបែបនេះ នៅដាក់សម្លឹងមើលគេរហូត ព្រមទាំងលើកម្រាមដៃតូចៗ អង្អែលលើសក់របស់គេថ្នមៗ ដោយក្តីបារម្ភ មិនស្ងប់ចិត្ត នាងចាប់ផ្តើមចេះខ្វល់ខ្វាយពីគេ ចង់មើលថែគេអោយដិតដល់ រក្សាគេនៅក្នុងទ្រូង ដូចជាពេលនេះយ៉ាងអញ្ចឹង សុខចិត្តជំនៈភាពងងុយ ដើម្បីចាំមើលអាការៈគេ នាងចាំរហូតទាល់តែមេឃភ្លឺ ដែលបញ្ជាក់ថាថ្ងៃថ្មីបានឈានមកដល់។

«នៅឈឺទៀតទេ?»ស៊ូយុនដែលផ្អែកខ្នងនឹងក្បាលគ្រែ អោនមុខមកសួរ អ្នកដែលកំពុងបម្រាស់ខ្លួនកម្រើកតិចៗ ទម្លាក់ដៃស្រវ៉ារកនាង
«កម្តៅថយមកនៅធម្មតាវិញហើយ» នាងលួចគិតនៅក្នុងចិត្ត ពេលយកដៃទៅស្ទាបលើថ្ងាស់របស់គេ ស្រាប់តែអ្នកដែលភ្ញាក់ហើយធ្វើពុតជាគេង បានកញ្ឆក់ដៃនាងមកថើប រួចយកមកដាក់ក្បែរថ្ពាល់សម្រាប់គេកើយយ៉ាងព្រងើយ ស៊ូយុន លួចកួចមាត់ញញឹមម្នាក់ឯង បន្ទាប់ក៏ប្រើដៃម្ខាងទៀតទៅពាល់ពីលើផ្ទៃមុខម៉ត់រលោងដូចស្បែកមនុស្សស្រីរបស់គេថើរៗ
«ម្ចាស់តូចចូលចិត្តអាហារបែបណាខ្លះ ប្រាប់មក ខ្ញុំនឹងទៅធ្វើត្រៀមសម្រាប់អាហារពេលព្រឹក»
«ចូលចិត្តទាំងអស់ តែបើអោយជ្រើស យើងចូលចិត្តខ្លួនប្រាណរបស់នាងជាងគេ» ជុងហ្គុក ឆ្លើយតបទាំងបិទភ្នែកនៅឡើយ ទើបមិនបានដឹងឡើយ ថាសម្តីគេមុននេះ ធ្វើអោយរាងតូចចាប់ផ្តើមក្រហមមុខព្រឿងៗ ទាំងព្រលឹម នាងសួររឿងម្ហូប តែគេបែរជាតប ទទឹងទិស សំដៅអ្វីផ្សេងទៅវិញ។

Weiterlesen

Das wird dir gefallen

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...