LOVE or ANGER [Completed]

Oleh ItsMeYiling

128K 10.4K 579

ក្មេងប្រុសកំព្រាឪពុកម្តាយដែលត្រូវធ្វើការក្នុងក្លឹបរាត្រីមួយកន្លែង ត្រូវគេវាយដំច្រំធាក់គ្មានប្រណី តែយប់មួយគេក៏... Lebih Banyak

Teaser
Chapter 1 : គាត់ទិញខ្ញុំ!?
Chapter 2 : ថ្ងៃនេះយើងល្អនឹងឯង តែថ្ងៃស្អែកឬក៏ថ្ងៃខានស្អែកមិនដូចគ្នាទេ
Chapter 3 : បើចង់វាយគាត់ វាយខ្ញុំជំនួសទៅ!!
Chapter 4 : ខ្ញុំខ្លាចងងឹតណាស់
Chapter 5 : យើងនឹងព្យាយាមលាក់ចង្កូមរបស់យើងពេលនៅក្បែរឯង
Chapter 6 : ថ្ងៃក្រោយមិនមែនត្រឹមតែថើបនោះទេ
Chapter 7 : ថ្ងៃដែលទន្ទឹងរង់ចាំ ទីបំផុតវាមកដល់ហើយ
Chapter 8 : ទ្វារនរក
chapter 9 : ឯងខុសដែលកើតមកលើផែនដីនេះ
Chapter 10 : យើងចង់ឱ្យវាវេទនាដល់ស្លាប់
Chapter 11 : ឯងមិនទាន់យល់ពីចិត្តខ្លួនឯងច្បាស់ទេ
Chapter 12 : រៀបការនឹងខ្ញុំបានទេ?
Chapter 13 : ថើបមាត់យើងរហូតដល់យើងពេញចិត្ត
Chapter 14 : យើងនឹងធ្វើជាព្រះអាទិត្យរបស់ឯងរហូតទៅ
Chapter 15 : បើមិនលែងដៃ វាស្លាប់!!
Chapter 16 : វាជាលទ្ធផលដែលឯងធ្វើឱ្យស្រីរបស់យើងឈឺចាប់
Chapter 17 : បងស្រី! ខ្ញុំត្រឡប់មកវិញហើយ
Chapter 18 : ខ្ញុំជាហ្វេនផ្កាប់មុខរបស់លោក
Chapter 19 : ខ្ញុំចង់ជួបគាត់
Chapter 20 : ព្រោះខ្លួនប្រាណឯងជារបស់យើង សូម្បីតែបេះដូងនិងវិញ្ញាណ
Chapter 21 : ខ្ញុំនឹងធ្វើឱ្យលោកឈឺចាប់ជាងខ្ញុំរាប់ពាន់រាប់ម៉ឺនដង
Chapter 22 : បើអូនហ៊ានងើប បងនឹងវាយអូនឱ្យរាបដល់ដីងើបក្បាលលែងរួច
Chapter 23 : យើងមិនអាចកុហកមនុស្សដែលយើងស្រឡាញ់ទេ
Chapter 24 : ខ្ញុំស្រឡាញ់ចៅហ្វាយ
Chapter 25 : ការចាកចេញគ្មានថ្ងៃត្រឡប់វិញ
Chapter 26 : ខ្ញុំគ្មានចេតនាទេ
Chapter 27 : គេងកំដរខ្ញុំបានទេ?
Chapter 28 : ជួបជុំ
Chapter 29 : ប្រុសម្នាក់នោះ!
ភាគទី 30 : ជីវិតថ្មី
ភាគទី 31 : កាដូខួបកំណើត
ភាគទី 32 : ខួបកំណើតឬខួបស្លាប់?
ភាគទី 33 : ពួកគេធ្វើឱ្យខ្ញុំឈឺចាប់
ភាគទី 34 : ខ្ញុំស្អប់ម៉ាក់
ភាគទី 35 : ចាំជួបគ្នាក្នុងសុបិន្តណា៎
ភាគទី 36 : សុបិន្តនិងការពិត
ភាគទី 37 : មនុស្សថ្មី
ភាគទី 38 : ចាប់ផ្តើមសារជាថ្មី
ភាគទី 39 : បងស្រឡាញ់អូន
ភាគទី 40 : អូនមិនសម្លាប់ប្រពន្ធបងទេ
ភាគទី 41 : នាងជានរណា?
ភាគទី 42 : ម្នាក់ណាដែលមានចង្កូមមុតជាង?
ភាគទី 44 : គេងឱ្យស្កប់ណា៎
ភាគទី 45 : ដាក់ថ្នាំបំពុលខ្លួនឯងឬ?
ភាគទី 46 : លុតជង្គង់ចុះទៅ
ភាគទី 47 : ឆាកល្ខោនឈុតធំ
Attention!!!!
ភាគទី 48 : បើខ្ញុំអាចមើលធ្លុះចិត្តនាង....
ភាគទី 49 : ពណ៌ក្រហមស្អាតខ្លាំងណាស់
ភាគទី 50 : ព្រមចាញ់.. ព្រមចាញ់គ្រប់យ៉ាង...
ភាគទី 51 : ស្រីបីសាច កុំចោលខ្ញុំ
ភាគទី 52 : លែងជួបគ្នាហើយ
ភាគទី 53 : ខ្ញុំស្អប់នាងខ្លាំងណាស់ ស្រីបីសាច....
ភាគទី 54 : នាងទៅរកស្លាប់ហើយ
ភាគទី 55 : គ្រួសារ...
ភាគបញ្ចប់ ( Sad Ending )
ភាគបញ្ចប់ ( Happy Ending )

ភាគទី 43 : ចាំរបួសលើខ្នងទេ?

1.7K 149 7
Oleh ItsMeYiling

ឡានស្ព័រសេរ៊ីទំនើបពណ៌ខ្មៅរលោងបើកចូលដល់ក្នុងក្រុងនាពេលល្ងាចមានមនុស្សដើរលេងអ៊ូអរតាមដងវិថី Joo បញ្ជាចង្កូតឡានឱ្យបរទៅមុខយឺតៗដើម្បីឱ្យមនុស្សបីនាក់ទៀតដែលនៅក្នុងឡានជាមួយអាចរំសាយអារម្មណ៍បានខ្លះ

Jimin ចុចបើកកញ្ចក់ឡានសម្លឹងទៅខាងក្រៅ ខណៈដៃរឹងមាំរបស់ Yoongi អោបកៀកចង្កេះគេជាប់ហើយងាកមើលទៅតាមគេដែរ

“ នៅខាងក្រៅអ៊ូអរដល់ហើយ! ” Jimin ងាកមកសើចដាក់រាងក្រាស់ដែលញញឹមញឹមៗបកដាក់គេវិញ

“ ពេលទំនេរចាំបងនាំអូនមកលេង ល្អទេ? ” រាងក្រាស់និយាយតិចៗតែល្មមឱ្យលឺបានទាំងអស់គ្នា

“ អ្ហឹម! ” រាងតូចងក់ក្បាលយល់ស្រប ដោយខំប្រឹងសម្លឹងមើលទៅក្រៅតាមប្រឡោះកញ្ចក់ទ្វារឡាន ស្របពេល Joo បើកជិតហួសកន្លែងអ៊ូអរទៅហើយទើបគេនឹកឃើញរឿងដែលត្រូវធ្វើ

“ Yoongi.... អូនចង់ញ៉ាំការ៉េម! ”

Jimin ទារញ៉ាំការ៉េមទាំងអាកាសធាតុចាប់ផ្តើមត្រជាក់ជិតដល់ថ្ងៃធ្លាក់ព្រិលស្អែកខាងស្អែកទៅហើយ ឃើញចរិតទាមទារដូចកូនក្មេងរបស់ Jimin ធ្វើឱ្យ XianNu ដែលអង្គុយស្ងៀមមិនមាត់នៅកៅអីខាងមុខក្បែរ Joo ដែលជាតៃកុងឡាន សម្លឹងមើលតាមកញ្ចក់ទាំងមិនសូវពេញចិត្តថែមទាំងហួសចិត្តខ្លាំង និយាយឱ្យចំគឺជ្រេញឫកពេញទំហឹងតែម្តង តែក៏មានអារម្មណ៍ថាច្រណែនពេលគេត្រូវ Suga ថ្នាក់ថ្នមដល់ថ្នាក់នេះ

“ ត្រជាក់ណាស់កុំញ៉ាំអី ប្រយ័ត្នផ្តាសាយ ” Suga ជំទាស់ថែមទាំងអះអាងហេតុផលសមរម្យតែអ្នកដែលទាមទារនៅតែគ្រវីក្បាលមិនខ្វល់ គេចង់បានអ្វីគឺត្រូវតែបាន

“ អត់ទេ អូនចង់ញ៉ាំវា ”

“ ចុះបើឈឺតើគិតយ៉ាងម៉េច? ”

“ ... ” Jimin មិនតបគ្រាន់តែខាំមាត់ហើយងាកមុខចេញពីមនុស្សមាឌធំដែលកំពុងតាមមើលភ្នែកគេ ទឹកមុខកំសត់ៗមួយនោះជំរុញចិត្ត Suga ឱ្យប្រកែកមិនបានព្រោះមិនចង់ធ្វើឱ្យគេមិនសប្បាយចិត្តផង

“ Joo អែបឡានទៅ! ”

“ បាទ! ” ម្ចាស់ឈ្មោះងក់ក្បាលហើយកាច់ចង្កូតបត់ឡានអែបទៅលើចិញ្ចើមផ្លូវម្ខាង

“ ចង់ញ៉ាំរសជាតិអី? ខ្ញុំទៅទិញឱ្យ ” Joo សួរបណ្តើរដោះខ្សែក្រវាត់សុវត្តិភាពចេញបណ្តើរតែត្រូវអ្នកក្រោយឃាត់

“ ខ្ញុំទៅទិញខ្លួនឯងបាន! ” Jimin រ៉ាប់រងហើយបើកទ្វារឡានបម្រុងចេញតែត្រូវអ្នកនៅជិតចាប់ដៃជាប់មិនឱ្យចេញទៅបាន

“ កុំទៅម្នាក់ឯង! ”

“ មិនអីទេ អូនទៅម្នាក់ឯងបាន! ” រាងតូចលើកដៃគ្រវីដាក់ Suga តិចៗឱ្យគេទុកចិត្តហើយទើបរត់បកក្រោយទៅរកកន្លែងសម្បូរមនុស្សអ៊ូអរដើម្បីទិញអ្វីដែលគេចង់បាន

“ បារម្ភ? ទៅមួយភ្លែតវាមិនស្លាប់ទេដឹង? ” XianNu សួរធ្វើហីៗមុននឹងទាញកាបូបបើកទ្វារចេញទៅតាម Jimin ដែរ

“ ទៅតាមទេចៅហ្វាយ? ” Joo សម្លឹងមើលតាមកញ្ចក់ឡានពេលឃើញចៅហ្វាយងាកខ្លួនតាមមើល XianNu និង Jimin ដែលដើរកៀកជិតគ្នាឥតឈប់

“ មិនចាំបាច់ទេ! ” រាងក្រាស់បែរអង្គុយត្រង់ខ្លួនវិញហើយផ្អែកក្បាលនឹងកៅអីសម្រាកបន្តិច ទោះ XianNu ឃោរឃៅ តែនាងមិនក្លាហានដល់ថ្នាក់ធ្វើអ្វី Jimin នៅតាមកន្លែងសាធារណៈបែបនេះទេ

“ ឱ្យការ៉េមខ្ញុំមួយមក! ”

“ ឱ្យពីរមក ” XianNu ដើរមកតាមក្រោយឈរជិត Jimin ធ្វើឱ្យគេប្រញាប់ងើបមុខមើល

“ ... ” រាងតូចមើលមុខ XianNu ពេលនាងលើកចិញ្ចើមដាក់ទើបងាកមុខចេញ នាងមកក៏ល្អម្យ៉ាងដែរ នឹងបានបង្ករឿងតាមចិត្តទៀតនោះអី ឃើញ Jimin សើចតិចៗទើបអ្នកម្ខាងទៀតបន្ថែម

“ ខ្ញុំមកចេញលុយឱ្យឯង ”

“ អា៎... អរគុណ! ” រាងតូចញញឹមស្រស់ស្ទើររហែកមាត់ហើយទទួលការ៉េមពីអ្នកលក់ដើរចេញទៅមុន XianNu បាត់

“ អរគុណ! ” នាងក្រមុំឱ្យប្រាក់ថ្លៃការ៉េមហើយទើបដើរត្រឡប់ទៅឡានវិញ តែពេលមកដល់បែរជាមិនឃើញ Jimin Joo ប្រាប់ថាមិនទាន់ឃើញត្រឡប់មកឡានទេ

“ នាងមិនមើល Min ទេអ្ហេស? ចង្រៃមែន! ” Suga ស្រែកស្តីឱ្យភរិយាខ្លាំងៗ ទើបនាងស្រែកបកមកវិញទាំងកម្រោលតាមរបៀបមនុស្សមិនបានខុស

“ អូនមិនមែនម្តាយគេឯណា គេធំហើយគ្រាន់តែប៉ុន្នឹងចាំផ្លូវមិនបានទេអ្ហេស? ”

“ បើគេចាំមិនបានពិតមែននាងចង់យ៉ាងម៉េច? ”

“ អូនចង់យ៉ាងម៉េច? បងស្រែកដាក់អូនមុន ទោះវង្វេងក៏វាមិនងាប់ទៅណាបាត់ភ្លាមៗដែរ ខ្លាចតែវារត់តាមប្រុសបាត់ផងក៏មិនដឹង ”

“ Hwang XianNu! ” Suga ដាល់ឡានជិតកន្លែង XianNu ឈរមួយដៃធ្វើឱ្យនាងបិទភ្នែកគេចខ្លាចត្រូវមួយកណ្តាប់ដៃធ្ងន់របស់គេ

“ មុននេះអូនមិនបាននិយាយថាមើលថែគេទេ ចង់គេស្លាប់ឬរស់មានអីទាក់ទងនឹងអូន? បងចង់សម្លាប់អូនព្រោះអាក្មេងម្នាក់នោះបាត់ខ្លួនអ្ហេស? ” XianNu ស្រែកតឹងសរសៃកដាក់វិញមិនព្រមចាញ់ ប្រាប់ត្រង់ចុះថានាងមិនបាននិយាយអ្វីខុស បើគេហ៊ានធ្វើបាបនាង នាងប្តឹងប៉ូលិសមិនខាន

“ មនុស្សដូចនាងគ្មានថ្ងៃយល់ បើគេកើតអី ខ្ញុំសម្លាប់នាងហើយដើរចូលគុកមិនខាន មានចាំស្នាមរបួសលើខ្នងទេ? ” Suga លូកដៃសង្កត់លើខ្នងរាងស្តើងខ្លាំងៗទើបកែវភ្នែកនាងប្រែទៅជាក្រឡេបក្រឡាប់ពេលនឹកឃើញទិដ្ឋភាពនៅយប់នោះ នាងនៅចាំបានថាគេឆ្គួតខ្លាំងប៉ុណ្ណា សូម្បីតែប៉ារបស់គេក៏ហ៊ានគំហកដាក់

“ ចៅហ្វាយ ខ្ញុំតេហៅមនុស្សឱ្យមកជួយរកហើយ! ” Joo រាយការណ៍តិចៗធ្វើឱ្យ Suga ដកដៃចេញពីខ្លួន XianNu ហើយចេញទៅតាមរក Jimin ដោយមិននិយាយអ្វីមួយម៉ាត់ ខណៈនាងជាប្រពន្ធឈរក្តាប់ដៃដែលញ័រមិនកម្រើក បបូរមាត់ញ័រតតាត់ស្របពេលកែវភ្នែកឡើងរលីងរលោងទឹកភ្នែកបណ្តើរៗ នាងខ្លាចគេនៅពេលនោះណាស់

........

កម្លោះតូចអង្គុយលើបង្អួចក្នុងបន្ទប់បឺតបារីមួយដង្ហើមហើយទើបបង្ហុយផ្សែងពណ៌សចេញមកក្រៅយឺតៗ ភ្នែកបើកព្រឹមៗពេលផ្សែងបារីហុយមកប៉ះមុខរបស់គេ

“ ហឹស៎! ” Jimin សើចក្នុងន័យចំអកពេលលូកដៃចូលហោប៉ៅអាវរងាររបស់ខ្លួនហើយឃើញកាបូបលុយរបស់ Suga នឹកមិនឃើញសោះថាប្រុសម្នាក់នោះលួចដាក់កាបូបលុយចូលហោប៉ៅគេតាំងពីពេលណា

“ ចិត្តល្អពិតមែន ឱ្យទាំងកាបូបតែម្តង! ” គេដាក់កាបូបចូលហោប៉ៅអាវវិញហើយដុតបារីមួយដើមទៀតមកបឺត មុននេះគេចេញពី XianNu ហើយក៏ហៅតាក់ស៊ីជិះមកទីនេះ ពេលនេះមិនដឹងថាអ្នកខាងនោះជ្រួលច្របល់ប៉ុណ្ណានោះទេ

“ ក្រាក! ” JHope បើកទ្វារចូលមកក្នុងបន្ទប់ដូចសព្វដង តែពេលឃើញ Jimin អង្គុយលើបង្អួចម្ខាងទើបដើរចូលទៅរកយឺតៗហើយលូកដៃអោបចង្កេះគេ

“ ជក់បារីមិនល្អទេ! ” រាងក្រាស់ថើបកញ្ចឹងកអ្នកអង្គុយជក់បារីថ្នមៗធ្វើឱ្យគេសើចហើយងាកមុខមករក

“ បងក៏ជក់ដូចគ្នា ” Jimin ដកបារីពីមាត់ហើយដាក់កន្ទុយបារីចូលក្នុងមាត់ JHope ឱ្យគេបឺតបន្ត

“ មកវិញលឿនដូចចិត្តមែន! ”

“ នឹកបងពេកនឹងណា៎! ” Jimin អង្អែលមុខ JHope ថ្នមៗធ្វើឱ្យគេឱនមកថើបមាត់យ៉ាងទាន់ហន់ រាងក្រាស់បឺតជញ្ជក់បបូរមាត់ក្រាស់របស់គេខ្លាំងៗហើយថើបអូសមកដល់គល់ក

“ បងមិនទាន់ងូតទឹកទេ! ” Jimin សើចហើយច្រានមនុស្សមាឌធំឱ្យថយចេញបន្តិចតែគេមិនព្រមឈប់ហើយនៅលើករាងកាយតូចរបស់គេមកដាក់លើតុជិតនោះទៀត

“ JHope...! ”

“ បងទ្រាំមិនបាន សុំពេលនេះម្តងហើយ ពេលងូតទឹកហើយសុំទៀតណា៎ ” JHope ខ្សឹបដាក់ត្រចៀករាងតូចហើយទាញដោះអាវរបស់គេចេញខណៈម្ចាស់ខ្លួនក៏មិនបានប្រកែក ទើបអោនមុខទៅថើបឈ្មុសឈ្មុលទាមទាររកអ្វីដែលគេត្រូវការដើម្បីមកពន្លត់ភ្លើងប្រាថ្នាំដែលកកស្ទះក្នុងខ្លួន

To be continue.....

Lanjutkan Membaca

Kamu Akan Menyukai Ini

2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
1.3M 82.9K 40
နေမင်းတမာန်-"ခုလောဆယ်ကိုယ်က ဒုတိယူလူဖြစ်နေပေမဲ့ လျမ်းထက်မောင်ဆိုတာ အစောထဲကကိုယ်ဟာပါ~" -------------------------- လျှမ်းထက်မောင်-"နေမင်း ကငါအတွက်အရံ~...