LOVE or ANGER [Completed]

By ItsMeYiling

127K 10.3K 579

ក្មេងប្រុសកំព្រាឪពុកម្តាយដែលត្រូវធ្វើការក្នុងក្លឹបរាត្រីមួយកន្លែង ត្រូវគេវាយដំច្រំធាក់គ្មានប្រណី តែយប់មួយគេក៏... More

Teaser
Chapter 1 : គាត់ទិញខ្ញុំ!?
Chapter 2 : ថ្ងៃនេះយើងល្អនឹងឯង តែថ្ងៃស្អែកឬក៏ថ្ងៃខានស្អែកមិនដូចគ្នាទេ
Chapter 3 : បើចង់វាយគាត់ វាយខ្ញុំជំនួសទៅ!!
Chapter 4 : ខ្ញុំខ្លាចងងឹតណាស់
Chapter 5 : យើងនឹងព្យាយាមលាក់ចង្កូមរបស់យើងពេលនៅក្បែរឯង
Chapter 6 : ថ្ងៃក្រោយមិនមែនត្រឹមតែថើបនោះទេ
Chapter 7 : ថ្ងៃដែលទន្ទឹងរង់ចាំ ទីបំផុតវាមកដល់ហើយ
Chapter 8 : ទ្វារនរក
chapter 9 : ឯងខុសដែលកើតមកលើផែនដីនេះ
Chapter 10 : យើងចង់ឱ្យវាវេទនាដល់ស្លាប់
Chapter 11 : ឯងមិនទាន់យល់ពីចិត្តខ្លួនឯងច្បាស់ទេ
Chapter 12 : រៀបការនឹងខ្ញុំបានទេ?
Chapter 13 : ថើបមាត់យើងរហូតដល់យើងពេញចិត្ត
Chapter 14 : យើងនឹងធ្វើជាព្រះអាទិត្យរបស់ឯងរហូតទៅ
Chapter 15 : បើមិនលែងដៃ វាស្លាប់!!
Chapter 16 : វាជាលទ្ធផលដែលឯងធ្វើឱ្យស្រីរបស់យើងឈឺចាប់
Chapter 17 : បងស្រី! ខ្ញុំត្រឡប់មកវិញហើយ
Chapter 18 : ខ្ញុំជាហ្វេនផ្កាប់មុខរបស់លោក
Chapter 19 : ខ្ញុំចង់ជួបគាត់
Chapter 20 : ព្រោះខ្លួនប្រាណឯងជារបស់យើង សូម្បីតែបេះដូងនិងវិញ្ញាណ
Chapter 21 : ខ្ញុំនឹងធ្វើឱ្យលោកឈឺចាប់ជាងខ្ញុំរាប់ពាន់រាប់ម៉ឺនដង
Chapter 23 : យើងមិនអាចកុហកមនុស្សដែលយើងស្រឡាញ់ទេ
Chapter 24 : ខ្ញុំស្រឡាញ់ចៅហ្វាយ
Chapter 25 : ការចាកចេញគ្មានថ្ងៃត្រឡប់វិញ
Chapter 26 : ខ្ញុំគ្មានចេតនាទេ
Chapter 27 : គេងកំដរខ្ញុំបានទេ?
Chapter 28 : ជួបជុំ
Chapter 29 : ប្រុសម្នាក់នោះ!
ភាគទី 30 : ជីវិតថ្មី
ភាគទី 31 : កាដូខួបកំណើត
ភាគទី 32 : ខួបកំណើតឬខួបស្លាប់?
ភាគទី 33 : ពួកគេធ្វើឱ្យខ្ញុំឈឺចាប់
ភាគទី 34 : ខ្ញុំស្អប់ម៉ាក់
ភាគទី 35 : ចាំជួបគ្នាក្នុងសុបិន្តណា៎
ភាគទី 36 : សុបិន្តនិងការពិត
ភាគទី 37 : មនុស្សថ្មី
ភាគទី 38 : ចាប់ផ្តើមសារជាថ្មី
ភាគទី 39 : បងស្រឡាញ់អូន
ភាគទី 40 : អូនមិនសម្លាប់ប្រពន្ធបងទេ
ភាគទី 41 : នាងជានរណា?
ភាគទី 42 : ម្នាក់ណាដែលមានចង្កូមមុតជាង?
ភាគទី 43 : ចាំរបួសលើខ្នងទេ?
ភាគទី 44 : គេងឱ្យស្កប់ណា៎
ភាគទី 45 : ដាក់ថ្នាំបំពុលខ្លួនឯងឬ?
ភាគទី 46 : លុតជង្គង់ចុះទៅ
ភាគទី 47 : ឆាកល្ខោនឈុតធំ
Attention!!!!
ភាគទី 48 : បើខ្ញុំអាចមើលធ្លុះចិត្តនាង....
ភាគទី 49 : ពណ៌ក្រហមស្អាតខ្លាំងណាស់
ភាគទី 50 : ព្រមចាញ់.. ព្រមចាញ់គ្រប់យ៉ាង...
ភាគទី 51 : ស្រីបីសាច កុំចោលខ្ញុំ
ភាគទី 52 : លែងជួបគ្នាហើយ
ភាគទី 53 : ខ្ញុំស្អប់នាងខ្លាំងណាស់ ស្រីបីសាច....
ភាគទី 54 : នាងទៅរកស្លាប់ហើយ
ភាគទី 55 : គ្រួសារ...
ភាគបញ្ចប់ ( Sad Ending )
ភាគបញ្ចប់ ( Happy Ending )

Chapter 22 : បើអូនហ៊ានងើប បងនឹងវាយអូនឱ្យរាបដល់ដីងើបក្បាលលែងរួច

2.3K 190 16
By ItsMeYiling


រាងតូចស្តើងគ្រងដោយរ៉ូបគេងយប់ពណ៌ផ្ទៃមេឃស្រាលស្តើងវែងដល់កជើងតែមានឆែកតាំងពីត្រឹមគល់ភ្លៅផុតទៅខាងក្រោម សក់ត្រង់វែងទម្លាក់ចុះជាមួយផ្ទៃមុខសរលោងម៉ត់ខៃ អង្គុយនៅមុខកញ្ចក់សម្អាងក្នុងបន្ទប់រង់ចាំស្វាមីដែលដេញនាងឱ្យមកបន្ទប់មុនព្រោះជាប់ភារកិច្ចលើគ្រែជាមួយប្រុសក្មេងដែលជាអ្នកបម្រើដាច់ថ្លៃក្នុងផ្ទះ

កែវភ្នែកមូលក្រឡង់ក្រហមដាមជាប់ដោយទឹកភ្នែកភ្លឺព្រៀកៗសម្លឹងមើលរូបរាងល្អឥតទាស់របស់ខ្លួនក្នុងកញ្ចក់ នាងនៅតែគិតមិនយល់ថាកូនស្រីលំដាប់សេដ្ឋីមានមុខមាត់កិត្តិយសដូចនាងប្រៀបមិនបានក្មេងប្រុសបម្រើនោះត្រង់ណា

“ ក្រាក....! ” ទ្វាររបើកឡើងក្រោកក្រាកទាំងកណ្តាលអាធ្រាត្រគ្មានបន្ថយសម្លេងដោយស្នាដៃចៅហ្វាយប្រុសម្ចាស់ផ្ទះគ្មានក្រែងរអែងក្បាលនរណាឡើយ

ឈានជើងចូលមកដល់ក្នុងបន្ទប់ភ្លាមរាងសង្ហារក៏ត្រូវកែវភ្នែកពិឃាតសម្លឹងមើលតាំងពីចុងសក់ដល់ចុងជើង តែគេនៅរក្សាស្នាមញញឹមសោះកក្រោះជាប់តាមនិស្ស័យឈាមត្រជាក់របស់គេធ្វើឱ្យអ្នកដែលជាភរិយាកាន់តែក្តៅក្រហាយឡើងទប់មិនជាប់ចង់តែហក់ទៅវាយប្តីថោកទាបនាងទាល់ឱ្យស្លាប់បាត់ពីមុខពីមាត់ទេ

“ នេះរំលងអាធ្រាត្រហើយ! ” រាងតូចស្តើងបោះជំហានទៅជិតស្វាមីដែលអង្គុយប្រឡេះឡេវអាវនៅចុងគ្រែ

“ ចឹងអូនគេងទៅ នៅយប់ពេលមិនល្អទេ ប្រយ័ត្នឆាប់ចាស់លែងស្អាតទៅ! ” Suga តបយ៉ាងសាមញ្ញហាក់គ្មានរឿងអ្វីកើតឡើងទាល់តែសោះ

“ ប្តីទៅគេងជាមួយប្រុស បងថាទៅ... អូនអាចបិទភ្នែកគេងទេ? បើជាបង... បងបើកទ្វារបន្ទប់ហើយឃើញអូនអោបថើបលើគ្រែជាមួយប្រុសផ្សេងបងអាចស្ងប់ចិត្តបិទភ្នែកគេងដូចគ្មានអ្វីកើតឡើងបានទេ? ”
XianNu ទ្រាំមិនលឺមាត់លឺកមិនបានព្រោះបើនាងនៅស្ងៀមគេក៏កាន់តែបានដៃឡើងគ្មានស្រាកស្រាន្ត

“ អូនច្បាស់ជាមិនចង់ឱ្យបងមានស្រីក្រៅទេ ត្រូវទេ? តែពេលនេះបងក៏បំពេញបំណងអូន បងមិនបានទៅមានស្រី តែបងមាន- ”

“ បងមានប្រុស!.... ” នាងតបកាត់សម្តី

“ មែនហើយ! បែបនេះអូននៅចង់បានអ្វីទៀត? ” រាងក្រាស់លាតដៃទាំងសងខាងលើកស្មាសួរ គេមិនសួរដេញដោលរឿងដែលនាងធ្លាប់ឆ្លងកាត់មនុស្សប្រុសមកប៉ុន្មាននាក់ទម្រាំធ្លាក់មកដល់ដៃគេ មិនមែនមានន័យថាគេមិនដឹងទេ កេរ្តិ៍ឈ្មោះនាងក៏មិនបានក្រអូបអស្ចារ្យអីណាស់ណាដែរ នាងត្រូវគេយកទៅនិយាយដើមតគ្នាព្រោងព្រាតពីរឿងផ្លាស់ប្តូរមិត្តប្រុសដូចដូរស្បែកជើង ពួកអ្នកមានមុខមាត់មានកិត្តិយសក្នុងសង្គមអស់នោះគឺល្អតែនឹងមុខប៉ុណ្ណោះ ឬក៏នាងគិតថាយកក្រដាសមកខ្ចប់ភ្លើងជាប់?

“ ប្រុសឬស្រីវាដូចតែគ្នាទេ! Min Yoongi បងកុំហួសហេតុពេក... បងសម្តែងធ្វើដូចមិនយល់ពីអ្វីដែលអូននិយាយ ហេតុអី? បងគិតថាខ្លួនឯងជានរណា? តាំងពីថ្ងៃរៀបការបងក៏មិនដែលប៉ះអូនសូម្បីបន្តិច បើបែបនេះដដែលបងរៀបការនឹងអូនធ្វើអី? ” នាងស្រែកក្តែងៗរបៀបអស់ភាពអត់ធ្មត់ តាំងពីក្មេងមកនាងក៏មិនដែលអោនក្បាលឱ្យនរណាស្រាប់ហើយ

“ ហេតុអី? ហេតុដែលបងមិនចូលចិត្តប្រើរបស់រួមនឹងហើយ អូនខ្លួនឯងគួរតែយល់ច្បាស់ហើយថាបងសម្តៅទៅលើអ្វីមិនចាំបាច់បងបរិយាយចំៗពេកទេ... "

“ អស្ចារ្យ Min Yoongi! បងដឹងគ្រប់យ៉ាងតែបែរជានៅសម្តែងធ្វើធម្មតាទៀត ពានរង្វានតារាឯកអូស្ការឆ្នាំនេះគេចមិនផុតពីដៃបងទេ.... ” ទឹកមុខផ្លាស់ប្តូរលឿនជាងផ្លេកបន្ទោរ ជ្រុលជាគេបានដឹងពីធាតុពិតនាងហើយ នាងក៏មិនចាំបាច់លាក់បាំងចរិកធម្មជាតិរបស់នាងដែរ នាងជាភរិយាប្តូរពីកំហឹងមកញញឹមយ៉ាងពិសពុលក្នុងមួយពព្រិចភ្នែកមុននឹងនិយាយបន្ត

“ តែមិនថាបងធ្វើក្នុងគោលបំណងអ្វីទេ អូនដាច់ខាតមិនសំងំឱ្យបងប្រើប្រាស់ឡើយ Suga អូនប្រាប់បង.... អូននឹងបំផ្លាញគ្រប់គ្នាដែលហ៊ានមិនឱ្យតម្លៃអូន សូម្បីតែអាក្មេងម្នាក់នោះ! ” នាងប្រើដៃចង្អុលទ្រូងរាងក្រាស់ចំៗហើយច្រានគេទៅក្រោយតែគេហាក់នឹងធឹងធម្មតាមិនថមថយទៅតាមកម្លាំងនាងសូម្បីបន្តិច

“ អូនចង់ធ្វើអ្វីក៏បាន XianNu.... តែលើលោកនេះគ្មានអាថ៌កំបាំងទេ ចំណុចខ្សោយរបស់អូនមាននៅក្នុងដៃបង បើអូនហ៊ានងើបមុខរឹងរូសនៅមុខបង បងនឹងវាយអូនឱ្យដួលរាបដល់ដីងើបក្បាលលែងរួច! ” រាងខ្ពស់គ្រវាសដៃប្រពន្ធចេញហើយក្រោកដើរហួសទៅបន្ទប់ទឹកបាត់

“ ... ” XianNu មិនតបត នាងងាកចេញងើយមុខឡើងទប់ទឹកភ្នែកកុំឱ្យស្រក់ ទោះនាងជាហង្សខ្ពង់ខ្ពស់ប៉ុណ្ណាក៏ក្នុងនាមជាមនុស្សស្រីមានបំណងរស់នៅដោយសុខសាន្តជាមួយគ្រួសារដ៏រីករាយតូចមួយប៉ុណ្ណោះ តែពេលនេះជីវិតអាពាហ៍ពិពាហ៍នាងមិនត្រឹមតែគ្មានភាពផ្អែមល្ហែមទេតែបែរជាមកត្រូវប្រើអំណាចប្រកួតប្រជែងគ្នាទៅវិញ មិនអីទេបើគេចង់លេងនាងក៏រីករាយកំដរគ្រប់វិនាទី

“ អូនច្បាស់ជាមិនហ៊ានងើបមុខនៅនឹងមុខបងទេ តែបើក្រោយខ្នងបង.... អូនក៏មិនហ៊ាននិយាយទុកដូចគ្នា! ”

ព្រឹកព្រលឹមថ្ងៃថ្មីកម្មវិធីក្នុងទូរទស្សន៍ចាក់ផ្សាយពីដំណឹងការវិលត្រឡប់របស់ Kim SeokJin ក៏ដូចជាចាក់សារឡើងវិញនូវសន្និសីទកាសែតកាលពីម្សិលមិញស្ទើរតែគ្រប់ប៉ុស្តិ៍

Jin រៀបចំខ្លួនតាំងពីព្រលឹមព្រោះត្រូវសម្ភោធបើកការថតរឿងថ្មីដែលគេបានចុះកិច្ចសន្យាទុកជាមុន តួឯកប្រុសដែលឈរលើតារាងកំពូលជាច្រើនឆ្នាំជួបជាមួយតារាស្រីវ័យក្មេងទើបនឹងរះដែលកំពុងកើនសន្ទុះគាំទ្រដូចឡើងកាំជណ្តើរធ្វើឱ្យខ្សែភាពយន្តដ៏ថ្មីស្រឡាងមួយនេះត្រូវគេប៉ាន់ស្មានថានឹងក្លាយជាភាពយន្តដ៏មានឥទ្ធិពលបំផុតក្នុងឆ្នាំនេះ

“ អរុណសួរស្តីរាមច្បង! ” នាងតូច Hachimitsu តារាស្រីវ័យក្មេងមានទាំងសម្រស់និងសមត្ថភាពដែលទើបនឹងត្រូវមហាជនចាប់អារម្មណ៍ក្រោយពីសម្តែងខ្សែភាពយន្តខ្នាតធំជាតួអង្គរងដែលសាច់រឿងត្រូវបញ្ចប់ដោយតួរងប្រុសគូរគ្រងរបស់នាងត្រូវស្លាប់យ៉ាងមិនសមហេតុផលទុកឱ្យនាងរស់នៅឈឺចាប់ទ្រាំបៀមទុក្ខលេបគ្រោះតែម្នាក់ឯងធ្វើឱ្យតួអង្គកំសត់របស់នាងក្លាយជាទីចាប់អារម្មណ៍កាន់តែខ្លាំងឡើង រាងស្តើងក្រោកពីកៅអីឱនក្បាលចុះបន្តិចជាការគោរពដល់ Jin ជារាមច្បងក្នុងវិស័យសិល្បៈដែលត្រៀមនឹងចូលឈុតសម្តែងជាមួយគ្នាក្នុងពេលបន្តិចទៀតនេះ

“ អរុណសួរស្តី Hachimitsu! ” Jin អោនក្បាលតបមុននឹងងាកទៅគួរសមដាក់បុគ្គលិកគ្រប់គ្នា

“ អរុណសួរស្តីគ្រប់គ្នា!! ” រាងក្រាស់ដើរហួស Hachimitsu ទៅអង្គុយកៅអីមុខកញ្ចក់រៀបចំសក់រួចរាល់ហើយទើបក្រោកដើរមកជិតនាងតូចវិញព្រោះដល់ពេលដើរលើកម្រាលព្រំក្រហមហើយ

“ កាន់ដៃទូលបង្គំមកព្រះនាងតូច! ” Jin លាតដៃឱ្យតួឯកស្រីកាន់ព្រមទាំងអោនក្បាលចុះបន្តិចជាការគួរសម កាយវិការគេរំញោចស្នាមញញឹមរបស់នាងក្រមុំមួយរំពេច Hachimitsu ក្រោកឡើងដើរអោបដៃ Jin ឡើងទៅលើឆាករួមគ្នា ព្រោះក្នុងខ្សែភាពយន្តថ្មីនេះជាប្រភេទស្នេហារំជួលចិត្តបូករួមនឹងឆាកប្រយុទ្ធដ៏ក្តៅគគុកដែលកើតចេញពីស្នេហារវាងព្រះនាងតូចនិងអង្គរក្សរូបសង្ហារកូនប្រុសរបស់អនុសេនីយ៍ទោលក្នុងរាជវាំងធ្វើឱ្យមួយគូរនេះគឺសាកសមគ្នាខ្លាំងមែនទែនប្រៀបដូចវីរបុរសនិងទេពធីតាឋានសួគ៌

ក្រោយពីកម្មវិធីសម្ភោធបើកការថតបញ្ចប់គឺពេលរសៀលទៅហើយដូច្នេះទើបពួកគេចាប់ផ្តើមរៀបចំថតប្លង់ទីមួយតែម្តងព្រោះវាជាប្លង់យប់របស់តួឯកប្រុសថតនៅលើដំបូលអគារ

“ Jin មានមនុស្សបញ្ជូនឡានកាហ្វេមក ” YuYav រត់មករក Jin ដែលកំពុងធ្វើសក់ព្រោះវាចម្លែកណាស់ដែលមានមនុស្សបញ្ជូនឡានកាហ្វេមកលើកទឹកចិត្តនៅថ្ងៃទីមួយតែម្តង

“ នរណាបញ្ជូនមក!? ”

“ មានតែអក្សរពីរតួទេ RM... ” នាងបង្ហាញក្រដាសដឹងជញ្ជូន

“ រាមច្បងពិតជាពូកែមែន សម្តែងថ្ងៃទីមួយក៏មានមនុស្សបញ្ជូនរបស់មកលើកទឹកចិត្តទៅហើយ! ” Hachimitsu សរសើរយ៉ាងអស់ពីចិត្ត

“ បន្តិចទៀតនាងនឹងមានមនុស្សធ្វើបែបនេះដាក់ដែរហើយ មិនអីទេ ខ្ញុំស្គាល់គេ! ” មុខសង្ហារញោចស្នាមញញឹមហើយទាញទូរស័ព្ទចេញទៅក្រៅមើលឡានដែលគេបញ្ជូនមក

“ ខ្ញុំក៏សង្ឃឹមថាបែបនេះដែរ ” នាងគោះជើងនឹងតុតិចៗទាំងក្តីសង្ឃឹម ធ្វើជាតារាសម្តែងជួរមុខមានអ្នកគាំទ្ររាប់លាននាក់ជាក្តីស្រមៃរបស់នាងតាំងពីក្មេងមកម្លេះ

YuYav កាន់កាហ្វេដែលទើបនឹងទិញមកក្នុងដៃដើរទៅជិត Hachimitsu ពេលនេះនាងសម្តែងជាតួឯកស្រី ហេតុអីនៅតែគ្មានអ្នកចាត់ការផ្ទាល់ខ្លួនទៀត?

“ ញ៉ាំទេ? ”

“ អា៎... អរគុណ! ” Hachimitsu ទទួលកាហ្វេមកញ៉ាំហើយញញឹមដាក់អ្នកទិញឱ្យបន្តិច

*នាងគួរឱ្យស្រឡាញ់ណាស់* YuYav គិតក្នុងចិត្តមុននឹងអង្អែលសក់វែងរបស់នាងតូចថ្នមៗ

“ ហេតុអីនាងមិនទាន់មានអ្នកចាត់ការទៀត? ”

“ រឿងនេះអ្នកម៉ាក់ក៏និយាយជាមួយខាងក្រុមហ៊ុនដែរតែពួកគេថារកមិនទាន់បាន ”

“ មិនអីទេ ទុកឱ្យខ្ញុំជួយនាងក៏បានដែរ! ” YuYav ចាប់ផ្តើមធ្វើម៉ូតសក់និងផាត់មុខថែមតិចតួចឱ្យ Hachimitsu នាងក៏ស្អាតដូចព្រះនាងស្រាប់ហើយមិនបាច់តុបតែងច្រើនពេកទេ

“ លោកបញ្ជូនឡានកាហ្វេមកមែនទេ? ” Jin ឈរនិយាយទូរស័ព្ទសម្លឹងមើលឡានកាហ្វេដែលមានរូបរបស់គេស្ទើរគ្រប់កន្លែងរួមជាមួយពាក្យលើកទឹកចិត្តមួយឃ្លា ( Fighting Hyung ) ទាំងញញឹម

“ លោកពេញចិត្តទេ? ”

“ លោកមិនចាំបាច់ចំណាយលុយច្រើនបែបនេះក៏មិនអីដែរ! ” ច្បាស់ជាពេញចិត្តហើយ គេខានទទួលអារម្មណ៍បែបនេះយូរហើយតាំងពីផ្អាកពីសិល្បៈមួយរយៈធំ

“ ខ្ញុំជាអ្នកគាំទ្ររបស់លោក មិនអីទេ តែយ៉ាងណាក៏ធ្វើឱ្យបានល្អណា៎ ខ្ញុំចាំគាំទ្រជានិច្ច ” RM សើចញឹមៗក្នុងបន្ទប់ធ្វើការ ទោះគ្មានពេលទៅចូលរួមដោយផ្ទាល់តែគេក៏ព្យាយាមបង្ហាញទឹកចិត្តតាមកាយវិការខ្វល់ខ្វាយទាំងនេះ សង្ឃឹមថាថ្ងៃណាមួយ Jin អាចនឹងមើលឃើញទឹកចិត្តរបស់គេខ្លះ

“ មែនហើយ រឿងរបស់ Jimin ដល់ណាហើយ? ”

“ ខ្ញុំឱ្យគ្រប់ផ្នែកតាមរកហើយ ពេលនេះកំពុងតែឆែកមើលកាមេរ៉ាតាមផ្លូវសាធារណៈ មិនយូរទេច្បាស់ជារកឃើញ ”

“ រំខានលោកហើយ!! ”

“ មិនអីទេ វាជាកាតព្វកិច្ចរបស់ប៉ូលិសស្រាប់ហើយ!! ”

Jin និយាយចប់ទើបដើរត្រឡប់ទៅខាងក្នុងវិញឈរមើល YuYav រៀបចំខ្លួនឱ្យ Hachimitsu នាងច្រមក់ YuYav ច្បាស់ជាគិតអីក្នុងចិត្តមិនខានទាំងដែលធម្មតានាងមិនដែលខ្វល់ខ្វាយនឹងមនុស្សជុំវិញខ្លួនទេតែថ្ងៃនេះចិត្តល្អរៀបចំខ្លួនឱ្យតារាស្រីថ្មី

“ អេសហែម....! ” រាងក្រាស់សំលៀងបំពង់កធ្វើឱ្យគ្រប់គ្នាងាកមកផ្តោតអារម្មណ៍លើគេលើកលែងតែ YuYav ដែលធ្វើមិនបានលឺ

“ ... ” នាងហ៊ានធ្វើមិនខ្វល់ពីប្រុសចាស់ក្នុងដៃនាងផងហេស?

“ ខ្ញុំថារាមច្បងត្រូវការបងហើយ សក់មិនទាន់ហើយចាំខ្ញុំរកបុគ្គលិកមកជួយក៏បានដែរ! ” Hachimitsu ហាក់រអៀសខ្លួនដែលឱ្យជំនួយការអ្នកដទៃជួយបែបនេះ

“ កុំខ្វល់ពីគេអី ក្មេងទាក់ទាញចំណាប់អារម្មណ៍វាតែងតែបែបនេះហើយ! ” នាងបន្តធ្វើកិច្ចការក្នុងដៃព្រោះដឹងពីបំណងរំខានចិត្តរបស់ Jin បើគេគ្មានការងារធ្វើគេមិនឱ្យនាងអង្គុយបានសុខទេ ឈ្លោះគ្នារាល់ថ្ងៃនៅតែពេលកំណត់ថ្ងៃហៅឡើងសៃវៀនវាយគ្នាមួយស្មើប៉ុណ្ណោះ

“ គាត់អាយុ 30ឆ្នាំជាងហើយមិនមែនក្មេងទេ បងពិតជាមិនខ្លាចគាត់មែនហេស? ”

“ គេមិនហ៊ានធ្វើអ្វីខ្ញុំទេ! ” YuYav នាងស្គាល់តារាប្រុសរបស់នាងច្បាស់ណាស់ ចរិកមិនចាស់ទៅតាមអាយុសូម្បីបន្តិច

“ ហាសហា....ពួកបងមើលទៅស្និតស្នាលនឹងគ្នាណាស់! ” នាងក៏ចង់បានមនុស្សស្និតស្នាលទុកឈ្លោះគ្នាម្នាក់ដែរតែរកមិនទាន់បាន

យប់បន្តិច XianNu ត្រឡប់ចូលផ្ទះវិញបន្ទាប់ពីដើរលេងចាយលុយដើរផ្សារទំនើបដូចបាចក្រដាសពេញមួយថ្ងៃ រាងស្តើងដើរកាត់មុខស្វាមីតែឈ្មោះរបស់នាងដែលអង្គុយផឹកកាហ្វេក្នុងបនហទប់ទទួលភ្ញៀវឡើងទៅលើបន្ទប់ធ្វើមិនឃើញ

“ ថ្ងៃនេះចំណាយអស់ច្រើនលានណាស់ មិនស្មានថាអូនត្រឡប់មកវិញជាមួយកាបូបតូចមួយបែបនេះទេ! ”

នាងជាប្រពន្ធបង្អាក់ដំណើរមុននឹងងាកមកតបនឹងប្តី

“ មិនបានមកជាមួយកាបូបតូចនេះទេតែ សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងអលង្ការដែលទិញមកច្រើនពេកដល់ថ្នាក់យកឡើងមកមិនរួចក៏គិតថាទុកឱ្យអ្នកបម្រើជញ្ជូននៅថ្ងៃស្អែក អូនមិនបានចិត្តខ្មៅឱ្យនរណាទៅធ្វើការទាំងយប់អាធ្រាត្របែបនេះទេ ”

“ កាតខ្មៅរបស់បងអូនយកទៅតាំងពីពេលណា? ” រាងខ្ពស់ក្រោកឈរជ្រែងហោប៉ៅពេញកម្ពស់ នាងចាយវាយខ្ជះខ្ជាយខ្លាំងណាស់ ទោះគេជាសេដ្ឋីក៏គេមិនចូលចិត្តឱ្យនរណាមកបំផ្លាញទ្រព្យសម្បត្តិគេបែបនេះដែរ

“ ជាប្តីប្រពន្ធ លុយបងក៏ដូចលុយអូនដែរ អូនមានសិទ្ធិក្នុងការចាយវាយ ឬក៏បងចង់បិទគណនីកុងមិនឱ្យអូនដកចាយក៏តាមចិត្ត ឱ្យវាដឹងទៅថាមានស្តុកស្តម្ភលំដាប់សេដ្ឋីរបៀប Min Yoongi តែខ្លាចរលាយដោយសារប្រពន្ធខ្លួនតូចមួយនេះ ” XianNu និយាយចប់ដើរឡើងទៅបន្ទប់បាត់មិនខ្ចីចាំស្ងាប់នរណានិយាយទៀតទេ

Suga អស់ពាក្យនឹងតប នេះនាងចង់សងសឹកគេដោយវិធីបែបនេះមែនទេ? តែទោះនាងចំណាយច្រើនប៉ុណ្ណាក៏មិនអាចឱ្យគេរលាយដែរ នាងគ្រាន់តែព្យាយាមធ្វើឱ្យគេខឹងក្តៅក្រហាយប៉ុណ្ណោះ

បានលឺយូរមកហើយថា Hwang XianNu មិនដែលចុះចាញ់នរណាទេ ថ្ងៃនេះនាងចាប់ផ្តើមបង្ហាញស្លាបរបស់នាងហើយ តែកុំបារម្ភអី កុំថាឡើយស្លាបហង្សដ៏រឹងមាំរបស់នាងទោះស្លាបនាងជាមយូរ៉ាភ្លើងក៏ Min Yoongi អាចកាច់បំបាក់បានដែរ បើកផ្លូវឱ្យនាងសប្បាយអស់ដៃសិនចុះ

សូមបញ្ចេញមតិយោបល់សម្រាប់ភាគនេះនៅខាងក្រោម😉🤘💙

Continue Reading

You'll Also Like

214K 20.1K 81
បាតុភូតចម្លែកបាននាំយកអ្នកវិទ្យាសាស្រ្ត2050ពីរអ្នកមករស់នៅក្នុងឆ្នាំ2020វិញដោយប្រើជីវិតជាសិស្សសាលាធម្មតា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថេយ៉ុងនិងជុងហ្គុ...
1.3M 99K 147
ត្រឹមតែមួយយប់គេក៏បានឈក់យកជីវិត ក្តីស្រឡាញ់ និងអ្វីៗដែលជារបស់ខ្ញុំទៅគ្មានសល់ ។ Main Characters : ជុងហ្គុក ហ្គោលដេនហ្វៀលវីដែស x គីម ថេយ៉ុង ចាងវីន ខាសឌី...
2K 135 4
គេខំចាត់ទុកគេដូចជាបងប្រុសបង្កើតម្នាក់ ប៉ុន្តែគេវិញមិនដែរចាត់ទុកខ្លួនជាប្អូនឡើយ! «បងប្រុស...!!»ថេយ៉ុង «អ្នកណាជាបងរបស់ឯង?កុំមកហៅយើងថាបង ព្រោះ...
1.5K 130 5
ស្នេហាអារវាងរាជាបិសាចជាមួយនឹងអំបូរអ្នកកម្ចាត់បិសាច Vkook