Anything you want [END]

By SupingHan

60.1K 3.3K 774

Anything you want baby More

trailer
ep1 (កុលាបខ្មៅ)
Ep 2 (type)
Ep3 (ជួបគ្នាម្ដងទៀត)
Ep4(ខ្ញុំជារបស់លោកហើយ)
Ep 5 (នឹកឃើញគេ)
Ep 6 (Anything you want babe)
EP 7 (បារម្ភ)
Ep 8 (ស្អាតតែគ្រោះថ្នាក់)
EP 9 (Fouth pachara ជាឈ្មោះរបស់ខ្ញុំ)
Ep 10 ( មនុស្ស2 ផ្សេងគ្នា)
EP 11(មកពីខ្ញុំ)
EP 11 (អនាគតអ្នកស្រីtithayut nantra)
EP 12(come on daddy )
EP 13(តាមដាន)
EP 14(gemini tithayut nantra)
EP 15(ឃ្លាតមួយរយៈ)
EP 16 (ពេលគេមិននៅ)
EP 17(នាងជាអ្នកណា???)
EP 19 (jiha)
EP 20(បងប្អូន tithayut nantra)
Ep21 ( ប្ដីខ្ញុំ )
EP 22(Only tonight babe)
EP 23 (អ្នកណា??)
EP 24 (រឿងប្លែកៗចាប់ផ្ដើមមាន)
Ep25 (ចាញ់បោក)
Ep 26 (ចង់យកប្រពន្ធ )
EP 27 (ឆ្នាស់)
Ep 28 (កក់ក្តៅ)
Ep29 (ភាពកក់ក្តៅដែល មិនដែលទទួលបាន)
Ep30 (ចូលចិត្តតើស)
EP31 (ចៅប្រសារ)
EP 32 (គ្រោះថ្នាក់)
EP 33 ( suratpa intawat)
EP 34 (ដេញបាញ់)
EP 35 (ភ័យ)
EP 36 (សងសឹក)
EP 37 (ឃ្លាតម្តងទៀត)
EP 38 (ស្វែងរក)
Ep39 (ចាប់ខ្លួន)
EP 40 (អង្វរ)
Ep41 (ចាំបងណា)
Ep42 (ហត់ហើយ)
Ep43(បាត់បង)
Ep44 (សំបុត្រ)
Ep45 (ចាប់ផ្ដើមថ្មី)
Ep46 (I need it)
End 🤍
Special scene
Ss2
Ss2

EP 18(ដល់ពេលហើយមែនទេ?)

1K 69 23
By SupingHan

បន្ទាប់ពីបានបំបែកគ្នានៅហាងកាហ្វេមកពួកគេក៏ត្រឡប់ទៅវិញរាងខ្លួនៗ ដោយនាយតូចក៏ត្រឡប់មកហាងផ្ការបស់គេវិញតាមធម្មតា ប៉ុន្តែខួរក្បាលគេនៅតែបន្តគិតមិនឈប់ឡើយពីរឿងដែលគេបានដឹង សម្លេងមនុស្សស្រីដែលគេបានគេ នាងហៅគេដូចខ្លួនហៅគេណាស់គឺ gem ជាឈ្មោះដែលមានតែអ្នកសិទ្ធិប៉ុណ្ណោះទើបគេឲ្យហៅ ប៉ុន្តែហេតុអីបានជាមនុស្សស្រីម្នាក់នោះហៅគេបែបនេះ ភ្លាមៗនោះនាយតូចក៏បានទាញចេញនូវទូរស័ព្ទរបស់ខ្លួនចូលឆែក ig របស់ Gemini ក៏ឃើញថាក្នុង ig គេ follow មនុស្សមិនច្រើនទេ នាយតូចក៏បានអូសមើលក្នុង ig របស់គេក៏ឃើញថាគេក៏ផុសរូនមិនដល់10សន្លឹកផង

<នាងជាអ្នកណា???> សារជាថ្មីម្ដងទៀតសំណួរជាច្រើនបានផុសឡើងបន្ទាប់ពីបានឃើញនូវផុសមួយរបស់គេ គឺជាផុសរូបមនុស្សស្រី

<តើនាងជាមនុស្សសំខាន់របស់គេមែនទេ???> នាយតូចចោទសំណួរឡើងសួរមកកាន់ខ្លួនឯង ពេលនេះនាយមានអារម្មណ៍ថាខ្លួនឯងដូចជាជនទី3ចឹង

<.......> Fourth បានទម្លាក់ទូរស័ព្ទចុះសន្លឹកមើលខ្លួនឯងទៅក្នុងកញ្ចក់ទាំងទឹកមុខស្រងូតស្រងាត់ ហេតុអីក៏វាឈឺបែបនេះ

Evening

ល្ងាចបន្តិចនាយតូចក៏ត្រឡប់មកផ្ទះ gemini វិញនាយតូចដើរចូលទៅខាងក្នុងទាំងទឹកមុខស្រពោនជាទីបំផុតក្នុងចិត្តនាយពេលនេះរកពាក្យអ្វីមកបរិយាយមិនបានឡើយ

<អ្នកប្រុសតូច កើតអីឬអត់???> Charn ដោយឃើញនាយល្អិតមើលទៅមិនសូវស្រួលក៏សួរឡើងក្រែងលោនិងមានរឿងអ្វីកើតឡើងចំពោះអ្នកប្រុសតូចទៀត

<អត់ទេ ខ្ញុំសុខសប្បាយ> fourthក៏ឆ្លើយត្រឡប់ទៅវិញទាំងស្នាមញញឹមសោះកក្រោះ ហើយក៏ឡើងទៅខាងលើបាត់ទៅដោយមិននិយាយអ្វីបន្ដឡើយ

Markford

កាត់មកមើលខាងនេះវិញពេលនេះនាយតូចកំពុងតែនៅក្នុងឡានជាមួយកម្លោះសង្ហារស្នាមញញឹមស្រស់របស់យើងពួកគេកំពុងបើកឡានឆ្ពោះទៅកាន់ភោជនីយដ្ឋានលំដាប់ផ្កាយ5នៅក្នុងប្រទេស

ពេលមកដល់នាយតូចក៏ងាកទៅមើលនាយកម្លោះដែលកំពុងតែដោះខ្សែក្រវ៉ាត់ចេញនោះ

<នាយត្រូវតែសម្ដែងឲ្យសម!!> Ford ពោលទៅអ្នកដែលអង្គុយជិតខ្លួននោះ

<រឿងបងអូនមិនបាច់ភ័យទេ គិតតែខ្លួនឯងទៅល្មមដូរសព្វនាមបានហើយ ហៅបងទើបត្រូវ> markក៏តបបកត្រឡប់ទៅវិញ

<ដឹងហើយ> ថាហើយពួកគេទាំងពីរក៏ចុះពីលើឡានដើរសំដៅចូលទៅខាងក្នុងហាង ហើយក៏បន្តដើរសំដៅទៅកាន់បន្ទប់ VIP ផងដែរដោយមានកាន់ឥវ៉ាន់ក្នុងដៃ

ក្រាក

សម្លេងបើកទ្វារក៏បានលឺឡើងគ្រាន់តែបើកទ្វារមកក៏បង្ហាញឲ្យឃើញនូវវត្តមានរបស់ប៉ាម៉ាក់ ford ដែលអង្គុយនៅទីនោះ ពួកគាត់ក៏ងាកមកសម្លឹងពួកគេផងដែរបន្ទាប់ពីទ្វារបានរបើកឡើង

<ជម្រាបសួរលោកពូអ្នកមីង> នាយកម្លោះក៏ប្រញាប់លើកដៃសំពះទៅកាន់មនុស្សចាស់ទាំង2ដែលអង្គុយនោះយ៉ាងគួរសម ទើបពួកគាត់លើកដៃសំពះត្រឡប់វិញ

<ប៉ា ម៉ាក់នេះគឺ mark សង្សាររបស់កូន> មិនចាំឲ្យពួកគាត់សួរទាន់នាយតូចក៏បាននិយាយអធិប្បាយប្រាប់ពួកគាត់ទាំងម្ដងធ្វើឲ្យពួកគាត់ងាកមើលមុខគ្នាបន្តិចរួចក៏ញញឹមឡើង

<អង្គុយចុះសិនមកកូន> អ្នកជាម្តាយបានប្រាប់ឲ្យពួកគេទាំងពីរនាក់អង្គុយចុះ ទើប mark ប្រញាប់ដើរទៅទាញកៅអីឲ្យនាយតូចអង្គុយ ចំណែកខ្លួនក៏ដើរទៅជិតពួកគាត់ទាំង2 មុននិងនិយាយឡើង

<នេះរបស់បន្ដិចបន្តួចដែលខ្ញុំទិញជូន> និយាយហើយក៏លើករបស់ដែលខ្លួនទិញឲ្យពួកគាត់នោះជូនទៅពួកគាត់

<អរគុណច្រើនណា> អ្នកជាឪពុកម្តាយទទួលយកទាំងទឹកមុខញញឹមមើលទៅគាត់ហាក់ដូចជាពេញចិត្ដនឹងនាយកម្លោះរូបនេះខ្លាំងណាស់ដែលធ្បើឲ្យនាយតូចក៏បង្ហាញស្នាមញញឹមឡើងមកដូចគ្នា

Fourth

បើយើងកាត់មកមើល fourth វិញពេលនេះគេបាន រៀបចំស្លៀកពាក់ស្អាតបាតហើយគឺឈុតគេងយប់នេះឯង នាយតូចដើរសំដៅទៅបើកទូខោអាវហើយក៏យកចេញនូវខោអាវរបស់ខ្លួនរៀបចំដាក់ក្នុងវ៉ាលីឲ្យហើយជាស្រេចដើម្បីកុំឲ្យពិបាក

<ហេតុអីក៏មិនតេមកចឹង??> ប៉ុន្តែបើនិយាយពីចិត្តហើយទឹកមុខគឺមិនស្ងប់សោះ នាយតូចចេះតែសម្លឹងទៅមើលទូរស័ព្ទជាប់រងចាំឲ្យគេទាក់ទងមក ប៉ុន្តែថ្ងៃនេះមិនឃើញគេតេមកទាល់តែសោះ

<ហាស 2%??> នៅសុខៗក្នុងទូរស័ព្ទរបស់នាយតូចក៏លោតបង្ហាញឲ្យឃើញថាទូរស័ព្ទខ្លួននៅសល់តែ2%ប៉ុណ្ណោះ ទើបនាយតូចប្រញាប់ទៅទាញយកទូរស័ព្ទរត់យកទៅបញ្ចូលលើតុដែលនៅក្បាលគ្រែនោះ

<បិះ ហើយមិញ> នាយតូចក៏លើកដៃយកមករឹតទ្រូងខ្លួនឯងយ៉ាងធូរ តែនៅអំឡុងពេលនោះ fourth ក៏បានប្រទាក់ភ្នែកជាមួយថតតុដែលនៅតុនោះដែល មិនដឹងថាមកពីអ្វីដូចគ្នាព្រោះតែនៅសុខៗអារម្មណ៍ មកពីណាមិនដឹងជម្រុញឲ្យនាយតូចបើកថតតុនោះ

<.......> ពេលដែលបើកមក fourth ក៏ត្រូវគាំងនិងកន្លែងភ្លាមៗព្រោះតែអ្វីដែលគេបានឃើញនោះជារូបរបស់ gemini ឈរដាក់ដៃលើក្បាលរបស់មនុស្សស្រីដែលគេបានឃើញនៅក្នុង ig នោះ ដៃនាយតូចស្រាប់តែញ័រឡើង រង្វង់ភ្នែកក៏បានហូរចេញមកនូវទឹកថ្លាៗជាច្រើន អារម្មណ៍នាយតូចពេលនេះគឺមិនដឹងត្រូវយកអ្វីមកនិយាយនោះទេ ដឹងត្រឹមតែថា គេឈឺ ណាស់តើគេពិតជាជនទី3មែនឬ ហេតុអីក៏ចាំបាច់ត្រូវជាគេដែរ

<......> ពេលនេះខួរក្បាលគេគិតអីលែងចេញហើយខ្លួនគេទន់អស់ហើយ ទាំងដៃទាំងជើងរបស់គេ គេបានត្រឹមតែសម្រូតខ្លួនចុះ អង្គុយស្រកទឹកភ្នែកតែប៉ុណ្ណោះហេតុអីបានជាវាឈឺដល់ថ្នាក់នេះ

<តើលោកមានធ្លាប់ស្រលាញ់ខ្ញុំខ្លះទេ???> សំណួរជាច្រើនបានលោតចេញពេញខួរក្បាលរបស់គេ មកដល់ចំណុចនេះ Fourth ក៏បាននឹកឃើញពាក្យសម្ដីនិងសកម្មភាពគ្រប់យ៉ាងដែល gemini ធ្លាប់និយាយនិងធ្វើមកកាន់ខ្លួន

<<ពេលនេះបបូរមាត់ឯងជារបស់ខ្ញុំហើយមែន
ទេ??>>Gemini

<<ចងចាំឯងជារបស់ខ្ញុំហើយរាប់ចាប់ពីវិនាសនេះ ទៅហើយក៏ជារបស់ខ្ញុំតែម្នាក់គត់ រហូតតទៅ>> Gemini

<<អូនមិនអីទេ??>> Gemini

<<ម៉េចបានជាឯងមកប៉ះពាល់មនុស្សរបស់យើង>>gemini

<<បងស្រឡាញ់អូនណា>> ហើយពាក្យដែលធ្វើឲ្យ fourth នឹកឃើញចុងក្រោយហើយ ក៏ឈឺចាប់ជាទីបំផុត ក៏ពាក្យថាស្រឡាញ់មួយម៉ាត់នៅឯង

<ហ្ហឹក ហិក ហេតុអីក៏ចាំបាច់ប្រើពាក្យថាស្រឡាញ់ដែល?? បើលោកមានមនុស្សដែលលោកត្រូវការហើយនោះ??> នាយតូចស្រែកសួរទៅកាន់រូបថតដែលបិទនៅជញ្ជាំងនោះជាមួយទឹកភ្នែកដែលហូរមកឥតឈប់ឈរឡើយ រហូតធ្វើឲ្យនាយតូចត្រូវគេងលក់នៅក្បែរគ្រែដោយមិនដឹងខ្លួន

Tomorrow

ថ្ងៃថ្មីក៏បានឈានចូលមកដល់ ពេលនេះគឺម៉ោង8 ហើយព្រះអាទិត្យក៏រះកាន់តែខ្ពស់ឡើងដែលបើយើងក្រឡេកមកមើលក្នុងបន្ទប់គេងរបស់អ្នកប្រុសត្រកូល tithayut nantra វិញក៏បានឃើញថាមានរាងស្ដើងដែលគេងនៅក្បែរគ្រែនោះលាយលំជាមួយនិងស្នាមទឹកភ្នែកដែលមានលើមុខផងដែរ

<ហុឹម ~~> សម្លេងគ្រហឹមឡើងនៅក្នុងបំពង់កបន្ដិច នាយតូចបើកភ្នែកម្ដងបន្ដិចៗដើម្បីឲ្យសុាំជាមួយព្រះអាទិត្យដែលរះនោះ ពេលដែលបើកភ្នែកមើលក៏ឃើញថាភ្នែកគេគឺក្រហមបូកផ្សំនិងហើមតិចៗ ដោយសារតែយំយប់មិញផង

នាយតូចក៏ក្រោកឈរឡើងដើរសំដៅទៅបន្ទប់ទឹកដើម្បីរៀបចំខ្លួនស្លៀកពាក់ងូតទឹកនិងអាលបានចាក់ចេញពីផ្ទះមួយនេះផងដែរ

30 នាទីក្រោយមក

នាយតូចក៏រៀបចំស្លៀកពាក់រួចរាល់អស់ ហើយក៏អូសវ៉ាលីរបស់ខ្លួនចុះមកខាងក្រោម

<អ្នកប្រុសតូចចង់ទៅណា??> Charn ពេលដែលឃើញ fourth ដើរចុះមកក្រោមរួមជាមួយវ៉ាលីខោអាវនោះក៏ប្រញាប់រត់ចូលមកសួរភ្លាម

<ខ្ញុំត្រឡប់ទៅរស់នៅ condo វិញ> fourthក៏តបទៅវិញខ្លីៗ

<ហេតុអីទៅ?? ចុះបើចៅហ្វាយមកមិនឃើញអ្នកប្រុសនោះពួកខ្ញុំ មិនស្លាប់ហើយទេ??> Charn

< គេនិងមិនខ្វល់ពីការចាកចេញរបស់ខ្ញុំទេ> ថាហើយបាយតូចក៏បន្ដដើរចេញទៅ charn វិញគឺខំប្រឹងដើរតាមពីក្រោយដើម្បីបញ្ចុះបញ្ជូលនាយតូច តែដូចអត់ជ្រាប់សោះ

ងឺត

គ្រាន់តែចេញមកដល់ខាងមុខផ្ទះភ្លាមក៏មានឡានមួយគ្រឿងបើកមកឈប់ចំពីមុខនាយតូចតែម្ដង ដែលគ្រប់គ្នាដឹងច្បាស់ថាជាឡានរបស់អ្នកណា ឯ charn ក៏ប្រញាប់ដើរទៅបើកទ្វារឡាន

ក្រាក

នៅពេលដែលទ្វារឡានបានរបើកឡើង ក៏បង្ហាញឲ្យឃើញរាងសង្ហាចុះពីលើឡានមក ព្រមជាមួយនិងវេនតាខ្មៅផងដែរ ធ្វើឲ្យស្នាមញញឹមនាយតូចក៏រាងមានត្រឡប់មកវិញ ប៉ុន្តែ ស្នាមញញឹមនោះក៏ត្រូវទម្លាក់ចុះវិញក្រោយពីបានឃើញវត្តមានមនុស្សស្រីដែលខ្លួនបានឃើញនៅក្នុង ig និងរូបថតជាមួយ gemini នោះ

<<ដល់ពេលហើយមែនទេ??>> នាយតូចបន្លឺសួរខ្លួនឯងនៅក្នុងចិត្តជាមួយទឹកមុខដ៏សែនក្រៀមក្រំ បន្ដិចក្រោយមក fourth ក៏បម្រុងនិងដើរចេញតែក៏មានសម្លេងមួយស្រែកសួរ

<អូនចង់ទៅណា??> Gemini

The end 🤍

Continue Reading

You'll Also Like

4.5K 52 76
Author: Dreamy Coffee Synopsis: Ning Yue was a military doctor and a special forces soldier. During a mission to rescue hostages, she died from a bom...
18.7K 1.1K 27
«មិនថាយូរប៉ុណ្ណា 12ឆ្នាំឬយូរជាងនេះក៏បងនៅតែចាំអូនត្រលប់មកវិញ»🌞🖤 «អរគុណដែលបងរងចាំអូន ហើយក៏ស្រលាញ់អូនរហូតមក»🌻🤍 «ពួកយើងនឹងដើរទៅជាមួយគ្នាបែបនេះរហូតទៅ»...
9.7K 627 13
Short novel Geminifourth 🌻🪥
558K 14.1K 81
This is Mixtape by @hauntcore on instagram or @tatelandgon on wattpad. I don't own or claim this story or any of the characters in it. Yes this is th...