បម្រើស្នេហ៍អង្គម្ចាស់
ភាគ១៥+១៦
ពិធីអភិសេកដំណាក់កាលទី១ក៏បានបញ្ចប់ទៅយ៉ាងរលូន ព្រះនាងក៏ត្រូវយាងឡើងមកប្ដូរឈុតនៅជាន់ខាងលើ ទុកឲ្យអង្គម្ចាស់នៅជាន់ក្រោម ទទួលស្វាគមន៍ខ្សែរាជវង្សរបស់ខ្លួននឹងភ្ញៀវពិសេសនៅខាងក្រោម។
"ជេខេ?"
"អូ!ហ្វេលិក.."ជុងហ្គុកងាកបែរទៅរកម្ចាស់សម្លេងគ្រលរដែលលឺល្ហៀងពីចម្ងាយ មុននឹងប្រទះឃើញហ្វេលិក មិត្តសម្លាញ់ស្ថិតក្នុងឈុតអាវធំសមសួនជាខ្លាំង ភាពសង្ហារបស់គេក៏អាចឃ្លាតឆ្ងាយពីក្រសែភ្នែករបស់ស្រីស្អាតក្នុងពិធីមួយនោះដែរ។
ហ្វេលិកបោះជំហាននាំព្រះកាយចូលទៅរកសម្លាញ់កាត់ហ្វូងមនុស្សដែលនៅឈរក្រេបវ៉ាញតាមតុរៀងៗខ្លួន ហ្វេលិកចូលមកព្រមជាមួយក្រសែភ្នែកជាច្រើនសម្លឹងតាមមើល អ្នកខ្លះក៏លួចជជែកគ្នា ត្បិតអ្នកទីនោះក៏ដឹងថាហ្វេលិកជាអ្នកណា អ្វីដែលកាន់តែទាក់ទាញភាពចាប់អារម្មណ៍នោះគឺ អង្គម្ចាស់មួយអង្គនេះទ្រង់នៅលីវនៅឡើយ។
"ស្រស់សង្ហាមិនធម្មតាឡើយថ្ងៃនេះ អង្គម្ចាស់ជុងហ្គុក"ហ្វេលិកទះស្មាមិត្តសម្លាញ់មួយដៃ ទឹកមុខញញឹមលេងសើចដូចជាសព្វដង ជុងហ្គុកក៏ងក់ក្បាលតិចៗព្រមទាំងញញឹមតបវិញ គេមិនអាចឲ្យថ្ងៃអភិសេករបស់គេត្រូវបំផ្លាញព្រោះតែភាពរឹងមានៈរបស់ហ្វីលីណាឡើយ។
"មានបញ្ហាអី? មើលទៅដូចមិនសប្បាយព្រះទ័យបែបនេះ? នែ! អម្បាញ់មិញយើងអង្គុយនៅជ្រុងខាងនោះ កម្លោះៗគេនាំគ្នាលាន់មាត់សរសើរមហេសីឯងថាស្រស់ស្អាតដូចជាទេពអប្សរគ្រប់ៗគ្នា ឯងគួរតែសប្បាយព្រះទ័យទើបត្រូវណាសម្លាញ់"ពាក្យថាប្រុសគ្រប់គ្នាលាន់មាត់សរសើរហ្វីលីណាមិនមែនជាអ្វីដែលធ្វើឲ្យជុងហ្គុកបានប្រសើរក្នុងព្រះទ័យឡើយ ទោះជានាយមិនបានបញ្ចេញអាការៈខឹងសម្បារមកក្រៅ តែគេក៏លាក់វាទុកក្នុងចិត្ត ខួរក្បាលបែរជាគិតសរុបភាពក្រេវក្រោធនោះទៅលើហ្វីលីណា អ្នកមិនដឹងខ្យល់អ្វីទាំងអស់ឯណោះវិញ។
"យើងគិតទៅបន្ទប់ទឹកមួយភ្លែត"
"តាមសម្រួលសម្លាញ់"ហ្វេលិកក៏សុំខ្លួនចាកចេញទៅបន្ទប់ទឹកតែម្នាក់ឯង ចំណែកឯជុងហ្គុកឯណេះកំពុងតែក្ដៅចិត្តជាមួយនឹងភាពមានៈរបស់ហ្វីលីណាផង ពេលនេះមកលឺពាក្យដែលហ្វេលិកបាននិយាយទៀតធ្វើឲ្យចិត្តទ្រង់កាន់តែឆាបឆួល ប្រញាប់នាំខ្លួនទៅជាន់ខាងលើតែម្ដង។
ក្រឡេកមកមើលបន្ទប់តុបតែងខ្លួនជាន់ខាងលើឯណេះវិញ រាជវាំងសាកសមជាកន្លែងដែលស្ងប់ស្ងាត់ ជាពិសេសនៅថ្ងៃពិធីបែបនេះ ក៏ប៉ុន្តែខុសប្លែកអ្វីតែបន្ទប់មួយនេះ។
"នេះឈុតថ្មីសម្រាប់ព្រះនាងដ៏ស្រស់ស្អាតរបស់ពួកយើង"អ្នកតុបតែងខ្លួនផ្លាស់រ៉ូបពណ៌ទឹកសមុទ្រស្រាលជូនដល់ហ្វីលីណា ស្រីតូចអង្គុយសម្លឹងមើលទៅសភាពការតុបតែងរបស់ខ្លួនក្នុងកញ្ចក់ មុននឹងលូកអង្អែលសក់វែងអន្លាយរបស់ខ្លួន។ ស្នាមញញឹមញ៉ោចឡើងលើផ្ទៃមុខស្រស់ផូរផង់របស់នាងភ្លាម ត្រូវហើយ! ថ្ងៃនេះជាថ្ងៃមង្គលរបស់នាង ក្នុងមួយជីវិតនាងមានថ្ងៃនេះតែម្ដងប៉ុណ្ណោះ ចឹងនាងគួរតែញញឹមឲ្យបានច្រើន មិនចឹងហេស៎?
"ព្រះនាងប្រហែលជាកូនក្រមុំស្រស់ស្អាតបំផុតហើយលើលោកនេះ..អ..អង្គម្ចាស់?"និយាយមិនទាន់ចប់ផងវត្តមានម្ចាស់កាយមាំចូលមកដល់ កែវភ្នែកសម្លឹងមើលនាងតូចដែលឡើងមកប្ដូរឈុតកូនក្រមុំ នឹងអាលបានចុះទៅទទួលរាក់ទាក់ជាមួយភ្ញៀវ...
"ព្រះនាងហ្វីលីណាស្រស់សោភាណាស់ក្រាបទូល"
"នេះហេស៎ដែលពួកនាងថាស្អាត? មិនបាច់ចុះទៅក្រោមទេ យើងមិនចង់អាម៉ាសព្រោះតែនាងឡើយ!!! បើយើងមិនចេញរាជបញ្ជា គ្មានអ្នកណាមានសិទ្ធិនាំនាងចុះទៅឡើយ"
"ក្រាបទូល"ហ្វីលីណាក៏អោនមុខចុះបន្តិច ព្រមទទួលការបញ្ជារបស់អង្គម្ចាស់ផ្ដាច់ការ មិនទាន់ទាំងបានអីផងនាងក៏ត្រូវគេឃុំឃាំងទុកទាំងថ្ងៃនេះជាថ្ងៃអភិសេករបស់ពួកគេ តែនាងក៏មិនបានបដិសេធអ្វីឡើយ មានតែសម្របតាមទ្រង់ បើនាងមិនចង់ឈឺខ្លួន។
"ពួកនាងមានការងារនៅខាងក្រោមច្រើនណាស់ ឆាប់ចុះទៅ បើចង់ឲ្យផ្ដៅមាតាយើងឡើងខ្នងទេ"
"ក្រាបទូល"ក្រមុំៗដែលនៅក្នុងបន្ទប់ទាំងប៉ុន្មានក៏នាំគ្នាចាកចេញទៅតាមបញ្ជា ម្ចាស់កាយមាំទាំក៏ងាកភ្នែកសម្លឹងមើលហ្វីលីណាបន្តិច មុននឹងនាំព្រះកាយចាកចេញទៅម្នាក់ទៀត។
"ហ៊ឹម!"ហ្វីលីណាព្រលែងខ្យល់ដង្ហើមវែង មុននឹងក្រវីក្បាលតិចៗ នាងបង្ខិតកៅអីថយក្រោយមុននឹងក្រោកនាំរាងកាយដើរហួសចេញទៅគ្រែគេងធំទូលាយដែលមានការតុបតែងស្រស់ស្អាត មានផ្ការោយពីលើកម្រាលសក្បុសនាំភាពស្រស់បំព្រងឲ្យបន្ទប់នេះថែមទៀត។
ហ្វីលីណាទម្លាក់ខ្លួនអង្គុយលើពូកទន់ៗមុននឹងសញ្ជឹងគិតពីអ្វីម៉្យាងតែម្នាក់ឯង នៅខាងក្រៅក៏មានសន្សើមស្រក់តក់ៗប៉ះនឹងស្លឹកឈើដែលនៅខាងក្រៅឯណោះ ស្នាមញញឹមក៏ញ៉ោចឡើងតិចៗលើផ្ទៃមុខសោះកក្រោះរបស់នាង។
"ម៉ាក់..កូនរៀបការហើយ"
"ម៉ាក់ឲ្យពរកូនផងណា៎ ហ៊ិហ៊ិ"ហ្វីលីណាបិទភ្នែកព្យាយាមនឹករលឹកដល់អ្នកមានគុណដែលបាត់ដំណឹងចាកចេញឆ្ងាយពីនាងអស់ជាង១ឆ្នាំទៅហើយ នាងគ្រាន់តែចង់ជួបគាត់ ចង់អោបគាត់ ចង់បានពាក្យជូនពរពីគាត់។
តុកៗ
"អ្នកណានឹង?!"ស្ងាត់!មិនមានសម្លេងឆ្លើយតបពីខាងក្រៅទាល់ែតសោះ ដោយភាពងឿងឆ្ងល់ទើបហ្វីលីណាប្រញាប់នាំខ្លួនដើរទៅបើកទ្វារភ្លាមមិនបង្អង់។
តែគ្មានអ្នកណានៅទីនោះ...នាងព្យាយាមងាកសម្លឹងមើលជុំវិញខ្លួនតែមិនមានអ្នកណានៅទីនោះឡើយ តែត្រចៀកនាងក៏បែរជាលឺសម្លេងសម្រឹបជើងនរណាម្នាក់ នាងងាកខ្វាច់ក៏ឃើញថាជាស្រមោលរបស់មនុស្សស្រីម្នាក់ មិនបង្អង់នាងក៏ប្រញាប់ចេញទៅតាមភ្លាម សម្ដៅទៅផ្លូវចុះខាងក្រោយវិមានចរណៃឯណោះ។
"ឈប់សិន..ឈប់ អឹម"ហ្វីលីណាចុះមកដល់ជាន់ខាងក្រោមក៏បែរជាមាននរណាម្នាក់ខ្ទប់ច្រមុះនាង ទោះជានាងព្យាយាមរើបម្រាស់យ៉ាងណាក៏មិនបានការដែរ រាងកាយតូចស្ដើងក៏ចាប់ផ្ដើមទន់ខ្សោយទៅៗរហូតទាល់តែសន្លប់បាត់បង់ស្មារតីទៅនាគ្រានោះ។
ជុងហ្គុកចេញមកវិញទាំងមុខខ្មួរ នេះឡើងទៅជះកំហឹងខ្លួនឯងដាក់ហ្វីលីណាហើយនៅមិនអាចឲ្យគេបានសប្បាយចិត្តទៀតរឺ? ពិធីអភិសេកក៏មានភាពអធិកអធមដដែលក៏ព្រោះថាពេលនេះសល់តែខ្សែស្រឡាយរាជវង្សប៉ុណ្ណោះដែលនៅជួបជុំគ្នា ជល់កែវយ៉ាងសប្បាយរីករាយនៅទីនោះ ខុសប្លែកអីតែអង្គម្ចាស់ច្បងឯណេះដែលមុខដូចចង់ឈឺជុះ។
"មានរឿងអីម្ចាស់បង?បានមហេសីស្រស់ផូរផង់យ៉ាងនឹងហើយនៅមិនសប្បាយចិត្តទៀតរឺ? ម្ចាស់បងដូចជាត្រូវឆ្នោតសំណាងចឹង ហាសហា៎"
"ផ្ដេសផ្ដាស!"បន្ទាប់ពីត្រូវម្ចាស់ប្អូនប៉ុន្មាននាក់ញ៉ោះមកជុងហ្គុកក៏កាន់តែក្រពុលមុខទៀត ទ្រង់សម្រេចព្រះទ័យដើរចេញពីក្រុមម្ចាស់ប្អូនរួចក៏មកប្រឈមមុខជាមួយនឹងមាតារបស់ខ្លួនម្ដង។
"បុត្រគិតទៅណា? ឯណាហ្វីលីណានោះ?"ម្ចាស់ក្សត្រីអែនជីលីក៏សួរនាំបុត្រាខ្លួន ព្រមជាមួយទឹកមុខហាក់ដូចជាបានដឹងអ្វីម៉្យាងចឹងឯង។
"នាងថាមិនស្រួលខ្លួនចង់សម្រាកនៅខាងលើ"
"ចឹងរឺ?!"ទ្រង់ក៏ធ្វើជាឆ្លើយបែបភ្ញាក់ផ្អើល មុននឹងបោះជំហានចូលមកជិតកាយកូនប្រុសដែលឈរមួយកន្លែងបែបធ្វើអីមិនត្រូវនោះ មុននឹងកៀកដៃគេ។
"កំដរមាតាចេញទៅសួនខាងក្រៅបន្តិចបានទេ?"
សួនច្បារធំទូលាយមានតុបតែងភ្លើងភ្លឺចិញ្ចាចក៏ព្រោះតែថ្ងៃនេះជាថ្ងៃវិសេសវិសាលរបស់អង្គម្ចាស់ច្បងគេបង្អស់របស់ត្រកូលសាន់ត្រូហ្វាន។ ក្រោមពន្លឺភ្លើងបូករួមនឹងខ្យល់បក់រវិចៗចូលមកក៏មានមនុស្ស២នាក់បណ្ដើរត្រសងគ្នាចូលមក អង្គម្ចាស់ជុងហ្គុកមកព្រមគ្នាជាមួយនឹងមាតាចុងខ្លួនរួចក៏ដាក់ព្រះកាយអង្គុយនៅបង់មួយដែលមិនឆ្ងាយពីទីនោះ។
"អង្គុយក្បែរមាតាមក"ជុងហ្គុកក៏ញញឹមបន្តិច រួចដាក់ខ្លួនអង្គុយក្បែរម្ចាស់ក្សត្រីអែនជីលី ស្ត្រីចំណាស់ក៏ញញឹមទៅកាន់កូនប្រុសបន្តិចរួចលូកកាន់ក្រសោបម្រាមដៃគេ។
"អបអរបុត្រ...មាតាដឹងថាពិធីអភិសេកមួយនេះ..."
"មាតាកុំគិតព្រួយព្រះទ័យច្រើនអី ឲ្យតែមាតាបានសប្បាយព្រះទ័យ បុត្រអាចធ្វើអ្វីក៏បាន បុត្រធ្លាប់បានសន្យាជាមួយបិតានឹងម្ចាស់ប្អូនរួចហើយថាបុត្រនឹងមើលថែមាតាឲ្យបានល្អបំផុត"ម្ចាស់ក្សត្រីក៏ញញឹមសឹងតែរហែកថ្ពាល់ បន្ទាប់ពីបានលឺពាក្យទាំងប៉ុន្មាននេះពីមាត់បុត្រាក្រៅសាច់ឈាមម្នាក់នេះ ។
"អរគុណបុត្រណាស់ជុង...មាតាកក់ក្ដៅណាស់"ស្ត្រីចំណាស់កាន់អង្រួនប្រអប់ដៃកូនប្រុសរួចក៏មិនភ្លេចសម្លឹងមើលមុខគេ មុននឹងងាកសម្លឹងមើលទៅផ្ទៃមេឃពោរពេញទៅដោយផ្កាយភ្លឺថ្លា។
"បើបិតានេងដេនដ្រូនៅមានព្រះជន្ម ម៉្លេះពួកគាត់ក៏នឹងមកអបអរបុត្រនៅថ្ងៃពិសេសនេះហើយជុងហ្គុក"ពាក្យទាំងប៉ុន្មានដែលម្ចាស់ក្សត្រីមានបន្ទូលហាក់ចាក់ទ្រូងជុងហ្គុកច្រឹបៗចឹង ទ្រង់ក៏លូកដៃកាន់ច្របាច់ស្មាមាតាទាំងសងខាងជាប់រួចសម្លឹងមើលតាមមាតា។
"កុំព្រួយព្រះទ័យអី ខ្ញុំនឹងមើលថែមាតាឲ្យបានល្អជូនអ្នកទាំង២ណា៎"
ប្រមាណជាង១ម៉ោងក្រោយ...
ពិធីអភិេសកទាំងមូលក៏ស្ងប់ស្ងាត់អស់ ភ្ញៀវដែលមកចូលរួមក៏បានចាកចេញទៅអស់ បន្សល់ទុករបស់របរទុកឲ្យបាវបម្រើរៀបចំ ចំណែកឯជុងហ្គុកឯណោះបន្ទាប់ពីជូនមាតាទៅសម្រាករួចមក ទ្រង់ក៏យាងទៅបន្ទប់របស់ទ្រង់ដែលស្ថិតក្នុងវិមានធំដែរ។
ក្រាក!
"ហ្វីលីណា?!"
"អង្គម្ចាស់..."ស្របគ្នានឹងអង្គម្ចាស់យាងចូលក្នុងបន្ទប់រកមហេសីខ្លួន តែក៏បែរជាមានអ្នកមកហៅខ្លួនជាមុន ជុងហ្គុកងាកបែរទៅមើលក៏ឃើញថាជាវត្តមានរបស់បាវបម្រើម្នាក់ដែលមិនមែនស្ថិតក្រោមការគ្រប់គ្រងរបស់គេ តែជាអ្នកបម្រើរបស់ហ្វីលីណាទៅវិញ នោះគឺជានែលលី។
"មានការអីនែលលី?!"
"អ្នកនាង...ខ្ញុំរកអ្នកនាងមិនឃើញទេក្រាបទូល"ជុងហ្គុកបើកភ្នែកធំៗ មុននឹងសម្លឹងមើលសភាពត្រដរខ្យល់របស់នែលលី មិនដឹងជាតាមរកយូរប៉ុណ្ណាទៅហើយទេ?
ទឹងៗ សម្លេងសារលោតឡើងពីទូរសព្ទ័របស់ជុងហ្គុកទើបគេប្រញាប់ទាញវាមកបើកមើល ដៃមាំទាំងសងក្ដាប់មាំ ផ្ទៃមុខសង្ហាប្រែមកជាក្រហមងាំងពោរពាសដោយកំហឹងពេញជ្រាប ដល់ថ្នាក់អ្នកឈរក្បែរនោះមានភាពងឿងឆ្ងល់តែមិនហ៊ាននឹងចោទសួរ។
"នាងមិនបាច់រកទេ...ចាំយើងទៅអូសអ្នកនាងតូចនាងមកវិញដោយខ្លួនឯង"មានបន្ទូលត្រឹមប៉ុណ្ណេះអង្គម្ចាស់ក៏យាងចាកចេញទៅទាំងកំហឹង បើកឡានលឿនដូចជាហោះចាកចេញទៅ ព្រមនឹងក្រសែភ្នែកយ៉ាងពេញចិត្តរបស់មនុស្សម្នាក់សម្លឹងមើលទៅ។
(ល្អ...ណាស់)
សណ្ឋាគារលំដាប់ផ្កាយ!
"សូមព្រះរាជទានទោស...អង្គម្ចាស់មិនអាចយាងទៅបានទេក្រាបទូល"បុគ្គលិកប៉ុន្មាននាក់ព្យាយាមចូលមកឃាត់កាលបើអង្គម្ចាស់ចិត្តក្ដៅយាងមកដល់ ព្យាយាមចូលបើកគ្រប់បន្ទប់សណ្ឋាគារទាំងអស់តែម្ដង ពួកគេឃាត់យ៉ាងណាក៏ទ្រង់មិនទទួលស្ដាប់។
"នាងនៅឯណាហ្វីលីណា?!"ជុងហ្គុកស្រែកលាន់ខ្ទរ មុននឹងធាក់ទម្លុះទ្វារបន្ទប់មួយដែលនៅចុងគេបង្អស់ រួចចូលទៅខាងក្នុង។ គេឈប់ធ្មឹងមួយភ្លែត បន្ទាប់ពីបានឃើញរាងកាយមនុស្ស២នាក់កំពុងតែដេកលង់លក់លើគ្រែអាក្រាតកាយដូចគ្នា ដៃមាំទាំងសងខាងក្ដាប់ណែនមុននឹងប្រញាប់ចូលទៅចាប់ក្របួចខាងប្រុសឲ្យក្រោកមក គេបើកភ្នែកទាំងមមីរមមើរ តែមិនទាន់ដឹងអីផងក៏ត្រូវជុងហ្គុកដាល់មួយដៃដល់ដួលខ្ពោកលើពូកវិញ។
"ជេខេ?!នេះវាយ៉ាងមិច?"
"អាហ្វេលិក អាមិត្តទុរយស..."ជុងហ្គុកស្រែកជេរសម្លាញ់ខ្លាំងៗដល់ថ្នាក់អ្នកម្ខាងទៀតដែលកំពុងតែគេងក៏មានចលនានាំរាងកាយខ្លួនឯងក្រោក តែក៏បែរជាស្រែកចាច៎រួចលើកទាញភួយមកដណ្ដប់រាងកាយខ្លួន ភ្នែកងាកសម្លឹងមើលក៏ឃើញវត្តមានស្វាមី។
"អ..អង្គម្ចាស់"
ផ្លាច់! ដោយភាពខឹងសម្បារពោរពាសពេញព្រះទ័យរបស់ទ្រង់ទើបធ្វើឲ្យអង្គម្ចាស់លើកដៃវាត់មហេសីថ្មីថ្មោងរបស់ខ្លួនមួយដៃដល់នាងដួលគ្រេង ហ្វេលិកក៏រហ័សជួយលើកនាង ហ្វីលីណាក៏ក្រសោបអោបភួយទាំងទឹកភ្នែកស្រក់តតាក់។
"ស្រីពេស្យា! គ្មានភាពអៀនខ្មាស បើចង់ដេកជាមួយគ្នាណាស់មិចមិនចាំពិធីចប់ស្រួលបួលសិនទៅ?"
"អត់ទេ អ្ហឹក!អង្គម្ចាស់..ទ្រង់យល់ច្រឡំហើយ ហ្អាយ៎ ច្រាវ" ជុងហ្គុកមិនបានស្ដាប់នាង ថែមទាំងច្រាននាងឲ្យដួលបោកនឹងតុធ្លាក់បែករបស់របរគ្មានសេសសល់។
"ចង់ឡើងគ្រែបន្តទៀតក៏តាមសប្បាយ!"
"អត់ទេ! អង្គម្ចាស់..អង្គម្ចាស់ អូយ៎"ហ្វីលីណាស្រាប់តែធូងធោង ហ្វេលិកក៏ចុះពីគ្រែមកទាំងមានតែខោខ្លីនៅជាប់ចង្កេះរួចប្រញាប់ជួយលើកនាង។
"ហ្វីលីណា! ក្បាលនាងមានឈាម..ទៅពេទ្យសិនទៅ ឲ្យពេទ្យរុំរបួស"ដោយឃើញថាក្បាលនាងមានរបួសទើបហ្វេលិកស្នើសុំនាំនាងទៅមន្ទីរពេទ្យ តែមើលទៅហ្វីលីណាដូចជាមិននឹងនរសោះ
"អត់ទេ! ខ្ញុំទៅវិមានវិញ...ខ្ញុំមានរឿងបកស្រាយ អ្ហឹកៗខ្ញុំមិនអាចឲ្យរឿងទាំងនេះនាំឲ្យខូចកិត្តិយសលោកប៉ាឡើយ អ្ហឺ..." ហ្វេលិកក្រវីក្បាលទាំងហួសចិត្តដែលនាងនៅតែមានៈបែបនេះ។
មួយម៉ោងក្រោយ..
ងឺត!
ឡានទំនើបបោះពួយលឿនចូលមកក្នុងបរិវេណវិមានចរណៃ មុននឹងឈប់ងក់ពីមុខវិមានធំ ហ្វីលីណាក៏ប្រញាប់ប្រញាល់ចុះទៅមុខហ្វេលិកទៅទៀត ក្បាលនាងមានរុំបង់របួសព្រោះតែហ្វេលិកបង្ខំនាងឲ្យចូលពេទ្យសិន បើមិនចឹងគេមិនជូនមកទេ ទើបនាងព្រម...
ហ្វីលីណារត់លឿនស្ររឡើងទៅកាន់ជាន់បន្ទប់ធំដែលជាបន្ទប់ផ្សំដំណេករបស់ខ្លួននឹងស្វាមីយប់នេះ នាងសង្ឃឹមថាមកដល់នាងនឹងបានឃើញគេ។
ក្រាក!
"អង្គម្ចាស់...ទូល.."ជើងតូចស្រឡូនឈប់ងក់ កាលបើចូលមកដល់នាងបានឃើញទិដ្ឋភាពមួយដែលមិនខុសពីអម្បាញ់មិញនោះ សភាពរាងកាយហាប់ណែនដេកផ្កាប់មុខនឹងគ្រែ អាក្រាតកាយមានភួយដណ្ដប់ត្រឹមចង្កេះ ព្រមនឹងវត្តមានស្រីម្នាក់អាក្រាតកាយដូចគ្នានៅលើគ្រែក្បែរគ្នានោះ ហ្វីលីណាទន់ជង្គង់អស់ជំហរដួលក្បែរនោះ ទឹកភ្នែកមិនដឹងជាមកពីណាស្រក់កាត់ផែនថ្ពាល់នាងមក។
"នែ..នែលលី អ្ហឹក..."
"ហ្អាយ៎!!!!"ហ្វីលីណាស្រែកមួយអស់សម្លេងដល់ថ្នាក់អ្នកម្ខាងទៀតដែលគេងលង់លក់ក៏ក្រោក មុននឹងភ្ញាក់រួចទាញភួយមកក្រសោបខ្លួនឯង ភ្នែករលីងរលោងងាកសម្លឹងមើលមកមនុស្សតែម្នាក់ដែលអង្គុយផ្ទាល់ឥដ្ឋក្បែរនោះ។
"អ្នក...អ្នកនាង?!"
"ហេតុអី? អ្ហឹក...ហេតុអីនែលលី?!"
=========
ខ្ញុំខំទុកចិត្តឯងណាស់តាំងពីដើមមក , ហេតុអី?!
៚យូមីន