" ភាគទី10 ''

7.6K 510 9
                                    


បន្ទាប់ពីJungKookចេញទៅបាត់Taehyungក៏
នៅគេងយំរហូតទាល់តែគេងលក់ដោយខ្លួនឯង។

តើថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងលើគេទៀត?

<<ថ្ងៃបន្ទាប់ >>

« Taeនៅឯណា?» គ្រាន់តែចុះមកដល់ខាងក្រោម
ភ្លាមJungKookក៏សួរទៅអ្នកបម្រើដែលនៅខាងក្រោមព្រោះរាល់ដងពេលចុះមកគេតែងតែឃើញ
រាងតូចនៅអង្គុយខាងក្រោមរហូត ប៉ុន្តែថ្ងៃនេះបែរ
ជាមិនឃើញទៅវិញ។

« លោកប្រុសតូចនៅសួនច្បារខាងក្រោយផ្ទះ»

« គេញ៊ាំអាហារពេលព្រឹករួចឬនៅ?»JungKook

« លោកប្រុសតូចប្រាប់ថាមិនឃ្លាននោះទេ»
ពេលឮហើយរាងសង្ហារក៏ងក់ក្បាលតិចៗរួចដើរសម្ដៅទៅកាន់សួនច្បារខាងក្រោយផ្ទះ កាលពី
យប់មិញពេលដែលឈ្លោះគ្នាជាមួយTaehyung
រួចគេចេញទៅគឺគេចេញទៅអង្គុយក្នុងបន្ទប់ធ្វើការ ក្រោយបានមួយសន្ទុះពេលដែលគេប្រាកដក្នុងចិត្តថាTaeគេងលក់ហើយ ទើបគេត្រឡប់ឡើងទៅគេងនៅក្នុងបន្ទប់ជាមួយរាងតូចវិញ។

ពេលដែលដើរមកដល់ នាយក៏សម្លឹងរកមើល
Taehyungហើយរាងតូចកំពុងតែអង្គុយកាត់ផ្កា
កុឡាប.សនៅក្នុងសួនច្បារ។

« Tae...» សម្លេងហៅបន្លឺឡើងTaehyungក៏
ប្រញាប់ងាកទៅរកម្ចាស់សម្លេង ស្នាមញញឹមក៏
រលាយអស់ពេលដែលឃើញមុខអ្នកជាប្ដី

Taehyungយកកន្រ្តៃនិងផ្កាកុលាបប្រមូលទុក
ក្នុងកន្រ្តកវិញ មុននិងដើរចៀសនាយតែក៏ត្រូវ
JungKookចាប់ដៃជាប់មុន ប៉ុន្តែរាងតូចមិនបានខ្វល់គេក៏ក្រវាសដៃរបស់នាយចេញរួចដើរចេញទៅបាត់

<<ប្រាវវ!!>>

« ពុទ្ធោអើយយ!! » JungKookស្រែកមួយវ៉ាស
មុននិងទាត់ផើងផ្កាក្បែរនោះបែកខ្ចាយរួចងាកទៅ
សម្លឹងមើលផែនខ្នងរបស់Taehyungដែលដើរទៅ
ទាំងមិនងាកក្រោយ គេហ៊ានណាស់ហ៊ានបំផុតដែលមិនខ្វល់និងនាយ ទាំងដែលនាយខំដាក់ខ្លួនមក
និយាយរកមុន...។

''4ថ្ងៃក្រោយមក'' បន្ទាប់ពីនោះមកJungKook
និងTaehyungក៏មិនដែលនិយាយរកគ្នាឡើយ ម្នាក់ៗ
ធ្វើដូចម្នាក់ទៀតគ្មានរូបរាង ចិត្តខ្លាំងចង់ឈ្នះប៉ុន្តែសម្រាប់Taehyungគេមិនមែនចង់ឈ្នះផ្ចាញ់និង
JungKookនោះទេ ប៉ុន្តែគេហត់ពិតមែន

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now