'' ភាគទី29 ''

7.7K 468 9
                                    


   ក្រោយពីអង្គុយនិយាយគ្នាជាមួយYoungJuអស់
រយៈពេលជាយូរមក នាងក៏សុំលាទៅវិញមុន ព្រោះត្រូវឡើងយន្តហោះត្រឡប់ទៅប៉ារីសវិញទាំងយប់។

   ប្រហែលជាល្ងាចបន្តិចJungKookក៏ត្រឡប់មកផ្ទះ
វិញដូចគ្នា តែពួកគេក៏មិនបាននិយាយអ្វីគ្នាសូម្បីតែ
មួយម៉ាត់ រាងតូចសម្ងំនៅក្នុងបន្ទប់ រីឯJungKook
ក៏សម្ងំនៅក្នុងបន្ទប់ធ្វើការរបស់នាយដូចគ្នា ម្នាក់ៗ
ហាក់ដូចជាមិនចង់ឃើញ មិនចង់និយាយរកគ្នាយ៉ាង
អញ្ចឹង រហូតទាល់តែជិតយប់បន្តិចទើបម្នាក់ៗនាំគ្នាចុះ
មកខាងក្រោមដើម្បីញ៊ាំបាយ

« អូនចង់ទៅណា?» JungKookសួរដោយសម្លេងមាំពេលឃើញTaehyungឈប់ញ៊ាំ បម្រុងនឹងងើបចេញ នាយធុញ មិនចូលចិត្តសោះ គ្រាន់តែរឿងប៉ុណ្ណឹងខឹងស្អីណាស់ណាទៅ? Youngju
ប្រាប់នាយថាបកស្រាយរួចហើយ ឬមួយប៉ុណ្ណឹង
ហើយនៅង៉ក់ងរមិនឈប់ទៀត?

« អូនឆ្អែតហើយ ចង់ទៅគេងវិញ»Taehyungតប
តាមពិតគេធុំក្លិនអាហារ ចាញ់ រកក្អួតទើបមិនចង់នៅ
ញ៊ាំទៀត ព្រោះខ្លាចចាញ់ដល់ក្អួត នាំឲ្យJungKook
សង្ស័យ ខ្លាចបែកការមុនថ្ងៃមកដល់

« ព្រឹកមិញក៏មិនបានញ៊ាំអីដែរ បងមិនឲ្យទៅណា
ទេ!ញ៊ាំបាយបន្តទៅ» រាងក្រាស់និយាយបែបដាក់កំហិត រីឯTaehyungក៏មិនដឹងធ្វើបែបណាមានតែអង្គុយញ៊ាំបន្ត តែគេដួសតែស៊ុបពោតញ៊ាំប៉ុណ្ណោះ ព្រោះមិនចាញ់ បើអាហារផ្សេងគ្រាន់តែធុំក្លិនក៏ចង់ក្អួតចេញមកវិញដែរ

   ចំណាយពេលជាង20នាទីទម្រាំតែញ៊ាំបាយមួយ
ពេលនេះរួច គ្រាន់តែឃើញរាងក្រាស់ឈប់ញ៊ាំភ្លាម
គេក៏ឈប់ដូចគ្នា រួចរត់ឡើងទៅខាងលើបន្ទប់បាត់
ទៅ បើJungKookវិញនាយតាមសម្លឹងមុខ
Taehyungរហូតមិនដឹងជាគិតស្អីនោះទេ។ 

<< ព្រឹកថ្ងៃថ្មី >>

    ព្រឹកឡើងTaehyungក៏ងើបទៅងូតទឹក គ្រាន់តែបើកទ្វារចេញពីបន្ទប់ទឹកភ្លាម គេក៏ឃើញJung-
Kookអង្គុយលើគ្រែធ្វើមុខមាំសម្លឹងមកគេ រាងតូចក៏មិនបាននិយាយអ្វី គ្រាន់តែមើលមុខរួចហើយក៏ដើរ
បង្ហួសទៅគ្រែគេងតូចល្មមរបស់HyunWon
ដែលនៅក្នុងបន្ទប់រួមជាមួយគេដែរ នេះJungKook
ប្លែកៗយ៉ាងម៉េចមិនដឹងទេ កែវភ្នែកដែលនាយមើល
មកគេហាក់ដូចជាមិនស្រួលសោះ ខុសពីធម្មតា

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now